10

223 19 4
                                    

« ប៉ាដឹង ? »រាងតូចសួរទាំងភ្ញាក់ផ្អើល តើគាត់ដឹងដោយរបៀបណា ?
« ហេតុអីទៅលោកប៉ា ? »គេសួរម្ដងទៀត ចង់ដឹងហេតុអីគាត់ចង់អោយគេបែកជាមួយថេយ៉ុង ឬមួយមកពីគេជាអ្នកក្រ ?

« គេមិនមែនជាមនុស្សល្អ »គាត់ឆ្លើយប្រាប់កូន ដោយក្រសែភ្នែកស្មោះត្រង់ ។
« គេគ្រាន់តែចូលមកបោកប្រាស់កូនប៉ុណ្ណោះ »

« បោកអ្ហេស ? មិនមែនទេ កូនស្គាល់គេច្បាស់ »

« បីខែនេះអ្ហេសច្បាស់របស់ឯង ? »លើកដំបូងដែលលោកតំឡើងសំលេងដាក់កូន នេះមកពីគេមិនមិនជឿសំដីប៉ា ។
« វាមិនបានស្រលាញ់កូននោះទេ គ្រប់យ៉ាងគ្រាន់តែបំភាន់ភ្នែក បំភាន់ខួរក្បាលល្ងង់ខ្លៅរបស់ឯង »

« ហុឹក ! ប៉ា... »

« ឈប់ទាក់ទងជាមួយវាចាប់ពីពេលនេះតទៅ បើឯងប្រឆាំងនឹងប៉ា កុំសង្ឃឹមថាបានជួបមុខវាទៀតអោយសោះ »ដេស៊ុងស្រែកខ្លាំងៗចំពោះមុខកូន ដែលហូទឹកភ្នែកសស្រាក់ សសៃកឡើងប៉ោងប៉ុនកូនដៃ មិនចង់ស្រែកគំហក តែកូនឌឺ ប៉ានិយាយព្រោះតែចង់អោយល្អប៉ុណ្ណោះ ។

« អត់ទេ ! ខ្ញុំស្រលាញ់គេ ខ្ញុំជឿជាក់លើគេ ប៉ាមិនស្គាល់គាត់ច្បាស់ ប៉ាក៏គិតថាគេអាក្រក់ »រាងតូចតបទាំងទឹកភ្នែកទឹកសំបោ ឈឺចាប់ណាស់ ប៉ាគ្មានហេតុផលសុខៗមកអោយមនុស្សពេញស្រលាញ់បែកគ្នា ។
« ព្រោះតែគាត់ក្រមែនទេ ? »

« ធ្វើតាមតែប៉ាប្រាប់ »បញ្ចប់សំដីដេស៊ុងឡើងទៅខាងលើបាត់ ធ្វើជាមិនលឺសំលេងកូនប្រុសស្រែកហៅឡោងៗ ។

« ហុឹក ! ហេតុអី ? »ប៉ាចេញផុតរាងតូចដាក់គូទអង្គុយយំលើសាឡុង គេមិនយល់នោះទេ ដែលប៉ាមកធ្វើបែបនេះ មនុស្សស្រលាញ់គ្នា គេស្រលាញ់ដោយប្រើបេះដូង ហេតុអីគាត់មិនយល់ទៅវិញ ?

ដេស៊ុងមិនទាន់ចូលបន្ទប់សម្រាក គាត់ដើរហួសមកបន្ទប់ធ្វើការ គេដើរទៅបើកថតតុ ទាញរូបថតមួយសន្លឹកមកមើល គឺជារូបកាលនោះ រូបដែលទទួលបានពីកូនចៅ ។
« យើងស្មានមិនខុស »ខួរក្បាលលោកក៏នឹកដល់ខែមុន គាត់ប្រទះឃើញជីមីនបណ្ដើរគ្នាសើចក្អាស់ក្អាយជាមួយថេយ៉ុងតាមសួនម្ដង ទើបអោយកូនចៅសើបជាសម្ងាត់កាពិតទាំងអស់ក៏ដឹង ។
បន្ទាប់ពីនោះគាត់បានសើបជារឿយៗ បីថ្ងៃមុនទទួលបានដំណឹងស្មានមិនដល់ពីបណ្ដាញកូនចៅ កាពិតថេយ៉ុងដែលកំពុងមានទំនាក់ទំនងជាមួយកូនប្រុស គឺជាកូនប្រុសម្នាក់នោះ គេជាក្មេងប្រុសម្នាក់កាលពី18ឆ្នាំមុន ។
គេហ៊ានណាស់ដើរចូលរោងខ្លា ពិតជាមិនធម្មតាឡើយ ការដែលចូលមកក្បែរកូនប្រុស ផ្លូវតែមួយសងសឹក ។
« ហុឺយ »គាត់ដកដង្ហើមធំបណ្ដេញភាពស្មុកស្មាញចោល កូនប្រុសជាមនុស្សក្បាលរឹង ជជេសដឹងច្បាស់ថាមិនងាយ ពេលនេះកំពុងតែពេញស្រលាញ់ផងនោះ មានតែប្រើវិធីមួយគឺ....!
ដេស៊ុងទាញទូរស័ព្ទចេញមកខលទៅនណាម្នាក់ដោយនិយាយទឹកមុខមាំ ៖
« យើងមានការងារអោយឯងធ្វើ »សំដីបញ្ចប់ភ្លាម គាត់បឹតទូរស័ព្ទចោលភ្លេត រួចបន្តសម្លឹងមើលរូបដោយញញឹមចុងមាត់ បង្ហាញរិកពាជាអ្នកឈ្នះ ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now