32

371 41 9
                                    

ផឹប ! « អូយ »ជីមីនស្រែកស្រឡាំងកាំង ពេលដែលរាងកាយត្រូវគេអូសទាញអោយបុកជាមួយដើមទ្រូងហាប់ណែនពេញមួយទំហឹង ។
កំលោះនោះចងចញ្ចឺម មិនសូវជាយល់ទង្វើថេយ៉ុង ដែលលូកដៃទាញយករាងកាយតូចទៅរហ័ស ក្នុងចិត្តគេហាក់បារម្មចំពោះរាងតូច ខណៈឃើញ.ក.ដៃត្រូវថេយ៉ុងច្របាច់ខ្លាំងៗ នោះមកពីរាងតូចព្យាយាមរើបំរាស់ផងដែរ ។
« នៅអោយស្ងៀម »

« ខ្ញុំឈឺ »អោយនៅស្ងៀមយ៉ាងមិច ? បើនាយច្របាច់យ៉ាងនឹង ។

« ឃើញប្រុសឯងមាយាមែនទេ ? »

« លោកគិតអី ? ខ្ញុំឈឺណា »មិនដឹងប្រុសនេះគិតអាក្រក់ដាក់គេរបៀបណា ក៏តាមតែចិត្ត ពេលនេះ.ក.ដៃគឺឈឺខ្លាំង ព្រោះវាឡើងក្រហមទៅហើយ ។
« ថេយ៉ុងខ្ញុំពិតជាឈឺ ហុឹក »

« តើលោកកំពុងតែធ្វើស្អី ? ឃើញថាគេកំពុងឈឺដែរឬទេ ? »គេទ្រាំមើលយូណាស់ដែរហើយ ទ្រាំមើលកំលោះមាឌធំ កំពុងធ្វើបាបក្មេងទន់ខ្សោយចំពោះមុខ ទោះបីមិនស្គាល់គ្នាក៏ដោយ គេហាក់ទើសទាល់ក្នុងចិត្ត ។

« រឿងរបស់យើង ឯងកុំចេះ »ថេយ៉ុងបានតបទៅវិញ កំពុងតែខឹងផងដែលប៉ះពាល់រាងតូច អីលូវចេះមកតវ៉ាជំនួសគេបន្ថែម វាដូចជាយកសាំងមកដុតកាន់តែខ្លាំងអ៊ីចឹង ។

« អូយ.. »

« កុំស្រែកមាយា យើងមិនចូលចិត្ត »

« ខ្ញុំមិនបានមាយា តែឈឺមែន »

« ប្រាប់ថាអោយបឹតមាត់ »

« នែ៎..លោក »អ្នកកំលោះស្រែកសម្លុតថេយ៉ុង ខណៈគេក្ដិចមាត់ជីមីនយ៉ាងខ្លាំង នាយរៀបស្ទុះទៅចាប់ទាញរាងតូចចេញ ក៏ប៉ុន្តែពួកអង្គរក្សទាំងឡាយ ដកកាំភ្លើងចេញពីចង្កេះ ផ្ជង់ទៅលើគេឡើងស្រុះគ្នា ទើបគេត្រូវថយជំហ៊ានចេញមកវិញ រក្សាទឹកមុខស្មើរ រួចនិយាយបន្ត ៖
« ធ្វើបាបមនុស្សគ្មានផ្លូវតស៊ូ គេមិនហៅថាមនុស្សប្រុសឡើយ »

« .... »ថេយ៉ុងដកដៃក្ដិចចេញពីមាត់រាងតូច ដោយកាន់.ក.ដៃជាប់ដដែល ហើយងាកមកមើលមុខកំលោះនោះយ៉ាងស្មើរ ទើបគេតបទៅវិញ ៖
« យើងប្រាប់ឯងហើយ វាមិនមែនជារឿងរបស់ឯង ទោះបីយើងចង់ធ្វើបាបអ្នកណា សម្លាប់អ្នកណា ក៏មិនមែនជារឿងរបស់ឯង ឯងនៅអោយតែឆ្ងាយពីមនុស្សរបស់យើងនេះទើបជារឿងរបស់ឯង »

ឈាមលាងគុំនុំ ចប់Where stories live. Discover now