11

199 17 1
                                    

តាមក្រសែភ្នែកថេយ៉ុងសម្លឹងពួកគេ មិនខ្លាចមិនញញើត បែជាចំអកមកវិញ តើនាយកំពុងមានល្បិចមកតទល់ជាមួយដេស៊ុង ?
« ឯងមិនខ្លាចស្លាប់ ? »បុរសម្នាក់សួរ គ្នាគេច្រើនហើយថ្វីដៃក៏មិនធម្មតា ឯថេយ៉ុងមានតែម្នាក់ឯង បីនាក់ឪកូននោះបាត់ស្រម៉ោលឈឹងហើយ គិតឬថារត់រួច ?

« ខ្លាច ! មនុស្សណាដែលថាមិនខ្លាចស្លាប់ ? តើពួកឯងត្រូវការអីពីយើង ? »គេសួរធ្វើដូចមិនដឹងរឿង ។

« ចេះសួរទៅកើត មករកឯងគិតថាយើងមកបបួលផឹក ? »

« ថាមិនត្រូវនោះអី ! មិនបាច់វែងឆ្ងាយ និយាយមកចៅហ្វាយឯងត្រូវការអីពីយើង »

« ជីវិតឯង »

« ហេតុអី ? ជីវិតយើងវាបង្កភាពស្មុកស្មាញដល់ចៅហ្វាយឯងមែនទេ ទើបគេចង់បាន ? »

« ហឺស...! ចឹងទេដឹង »
« ប៉ុន្តែឯងត្រូវស្លាប់ក្រោមដៃរបស់គាត់នៅយប់នេះ ដូច្នេះ ឯងនៅមានពេលដកដង្ហើមបានមួយភ្លេតទៀត »

« អឺម...! យ៉ាងហោចណាស់មុនស្លាប់យើងក៏បានមើលមុខអនាគតឪពុកក្មេកចុងក្រោយដែរ »

« អ្នកណាជាឪក្មេកឯង ? កុំសង្ឃឹមអោយសោះ ថាឯងមានវេសនាបានអ្នកប្រុសតូចក្រសោប មនុស្សថ្នាក់ទាបដូចឯងកុំចង់តោងឡើងខ្ពស់ដោយសារគេ »គេតបតឹងសសៃក ដូចជាខឹងជំនួសចៅហ្វាយ គេឃើញជីមីនតាំងពីតូច ជាមនុស្សល្អសុភាព មិនសាកសមជាមួយមនុស្សធន់នេះ ។
« ពួកឯងទៅអូសកវាមក »គេក៏ស្រែកអោយគ្នាទៅក្រៀកកថេយ៉ុងជាប់ ខណៈនាយមិនតបត ក្នុងពេលមានឱកាសរត់ចេញច្រើនជាង គ្មានមូលហេតុទេដែលនាយងាយស្រួលយ៉ាងនេះ ។
មិនថាស្នឹតក្នុងភាពគ្រោះថ្នាក់ដល់អាយុជីវិត ថេយ៉ុងក៏នៅបង្ហាញស្នាមញញឹមជាអ្នកឈ្នះចេញមក ធ្វើអោយគេគ្រឺតជាខ្លាំង ។
« យកវាទៅ »គេស្រែកបញ្ជាកូនចៅ បើនៅតែអោយមើលមុខថេយ៉ុងបន្ត ខ្លាចតែក្បាលថេយ៉ុងត្រូវបែកភ្លាមៗ ។
ថេយ៉ុងស្ងៀមបណ្ដោយអោយពួកគេចាប់តាមសម្រួល ទាំងក្រសែភ្នែកសម្លឹងទៅបន្ទប់ ហើយញញឹមចុងមាត់ មុននិយាយពាក្យមួយឃ្លា ៖

ឈាមលាងគុំនុំ ចប់Where stories live. Discover now