45

160 16 0
                                    

នៅខាងក្រៅដែលមានភ្លើងឆាបឆេះដ៏សន្ធោសន្ធៅដេញពីក្រៅបន្តិចម្ដងៗ គឺមានមនុស្សពីនាក់ឈរសម្លឹងមុខគ្នា ហាក់មិនខ្វល់ភាពអន្តរាយជិតមកដល់ ។ ជីមីនឈោងទៅក្ដោបដៃលោកប៉ាថ្នមៗទាំងទឹកមុខសោកសន្រែង គេចង់ដឹងចម្លើយកាពិតដោយផ្ទាល់មាត់ទើបពុះពាមិនខ្វល់ពីសុខភាពខ្លួនឯង ។
« ហុឹក...ហេតុអីក៏មានរឿងបែបនេះកើតឡើងទៅលោកប៉ា »កែវភ្នែកកំសត់បាញ់រកលោកប៉ា។

« កូនប្រុស »ឪពុកបានសាងកំហុសដ៏ធំក្នុងជីវិត ហើយជាកំហុសពិបាកលើកលេងអោយបាន ក៏មិនដឹងបកស្រាយបែបណាអោយកូនបានយល់។

« ខ្ញុំស្រលាញ់លោកប៉ាខ្លាំងណាស់ ហុឹក!កូនសង្ឃឹមថានឹងមានការបកស្រាយមួយសម្រាប់កូននឹងអ្នកម៉ាក់ »

« ប៉ាសុំទោស ប៉ាបានធ្វើរួចទៅហើយ ប៉ុន្តែទោះបីជាប៉ាខំព្យាយាមយ៉ាងណាក៏ចុងក្រោយប៉ាមិនបាន »ជីមីនឈរស្ងៀមស្ដាប់ដេស៊ុងរៀបរាប ។
« ព្រោះតែភាពច្រណែន ចង់តែបានមិនគិតអោយវែងឆ្ងាយធ្វើអោយប៉ាធ្លាក់ជ្រោះកាន់តែជ្រៅរហូតមិនអាចស្រោចស្រង់វិញបាន!ប៉ាខុសធ្ងន់ណាស់កូន ប៉ាបំបែកពួកគេ ប៉ាធ្វើអោយគេរងទុក្ខហើយលំបាកដល់កូន »

« ហុឹក »ជីមីនក្រវីក្បាលមិនថាជីវិតគេត្រូវជួបភាពលំបាកច្រើនជាងនេះ ក៏អាចស៊ូបានអោយតែប៉ាកែខ្លួន ប៉ាមិនទៅណាចោលពួកគេ ។

« មីននី!ប៉ា..ប៉ាស្រលាញ់កូន ប៉ាសុំទោសដែលធ្វើបែបនោះ មិនគិតសូម្បីតែជីវិតកូន »

« ហុឹក..កូនមិនបានខឹងប៉ាទេ កូនយល់ប៉ា ហុឹកកូនអត់ខឹងទេ..»សំលេងសឺតសតបូបាច់ដាក់ដេស៊ុង ហើយងាកមើលជុំវិញខ្លួនក៏ឃើញថានៅយូមិនបានទៀតនោះទេ ឯផ្សែងក៏ចេះតែឆួលបណ្ដាលអោយឆ្លក់ឡើងមក ។
« ខិះៗ..ប៉ាពួកយើងឆាប់ចេញពីនេះសិនទៅ..នៅយូមិនបានទេ »រាងតូចខ្ទប់ច្រមុះហើយកាន់ដៃលោកប៉ាជាប់ នឹងប្រឹងមើលផ្លូវចេញដោយសារតែភ្លើងឆេះខ្លាំងកំទេចឈើនានាបានធ្លាក់បាំងផ្លូវពាស់ពេញ ។
« ខិះ..ប៉ា »លោកដេស៊ុងឈរស្ងៀមញញឹមមើលមុខកូន គំនិតគាត់បានផុសចេញនៅខួរក្បាលដែលយើងមើលដឹង ចំណែកជីមីនរវល់តែមើលច្រកចេញតើអាចទៅខាងណាទាំងដៃមិនប្រលេងលោកប៉ា ។
ងាកមកមើលខាងក្រៅអ៊ែរីនកំពុងតែរើបំរាស់ពីជីនអុី ស្រែកផងយំផងដង្ហើយហៅស្វាមីនឹងកូនប្រុសយ៉ាងកំសត់ នាងសុខភាពទន់ខ្សោយទើបមិនអាចគេចផុតពីជីនអុីបានស្រួល ប៉ុន្តែមិនមែនងាយស្រួលដូចគ្នា ។
« លេងខ្ញុំ ខ្ញុំទៅរកពួកគេ ហុឹក »

ឈាមលាងគុំនុំ ចប់Where stories live. Discover now