36

405 34 7
                                    

ថេយ៉ុងគ្មានកម្រើក កាន់កាំភ្លើងផ្ជង់ទៅដេស៊ុង ភ្នែកប្រកត់ប្រជា ថ្ងៃនេះត្រូវតែបង្ហូឈាម បើសិនជាមិនបានមនុស្សទៅវិញជាមួយ ។
« ហុឹក បានហើយនាំគ្នាឈាប់ទៅ ហុឹក ប៉ាអោយពួកគេបញ្ឈប់ទៅ ខ្ញុំនឹងទៅជាមួយគេ »រាងតូចគ្មានផ្លូវជ្រើសរើស ក្រៅពីវិលទៅវិញជាមួយរាងក្រាស់ ធ្វើបែបនេះលោកប៉ានឹងមានសុវត្តិភាព ប៉ុន្តែការសម្រេចចិត្តរបស់គេ អោយលោកប៉ាត្រូវស្រឡាំងកាំង ខកចិត្តចំពោះគេម្ដងទៀតហើយ ។ ថេយ៉ុងសើចក្នុងកំពុង.ក.ចំអកអោយដេស៊ុង ទាំងដែលមនុស្សវ័យចំណាស់ខឹងជាខ្លាំង មិនថាឪពុករបស់គេ សូម្បីតែកូនរបស់គេក៏លោកត្រូវចាញ់រហូត ។
« សុំទោសលោកប៉ា ហុឹក »កែវភ្នែកក្រហមដាមដោយទឹកភ្នែក សម្លឹងលោកប៉ាទាំងសោកស្ដាយទង្វើខ្លួនឯង រាងតូចបិះដៃចេញពីលោកប៉ាតិចៗ បន្ទាប់មកក៏ដើរមកឈរក្បែរថេយ៉ុង ទាំងឆ្ងោកមុខចុះក្រោម គេគ្មានមុខឯណាមកសម្លឹងលោកប៉ាអោយចំនោះទេ ។

« លោកយល់ច្បាស់ហើយមែនទេ ? »ថេយ៍ញញឹមដោយក្ដីពេញចិត្តនឹងការសម្រេចរបស់ជីមីន ថែមទាំងឆ្លៀតឌឺដេស៊ុងទៀត ។
« ឆាប់ទៅ »បន្ទាប់ពីញញឹមឌឺដងគ្នារួច រាងក្រាស់ក៏អូសរាងតូចដើរចេញពីបន្ទប់មួយនេះ ចំណែកអង្គរក្សដេស៊ុងរៀបតែបង្កហេតុ ស្រាប់តែដេស៊ុងធ្វើដៃជាសញ្ញាមិនអោយបង្កើតរឿង សុខចិត្តបណ្ដោយអោយពួកគេទៅសិនចុះ ។
...
ក្រោយពីចាកចេញផុតកន្លែងដេស៊ុង អ្នកទាំងពីក៏ចុះមកដល់ខាងក្រោមទៅហើយ ថេយ៉ុងកាន់ដៃរាងតូចអូសទីងណាត់ទីងណែង ពិបាកភ្នែកមើលជាខ្លាំង គេខំជ្រើសយកនាយទៅហើយម្ដេចនៅមានអារម្មណ៍ខឹងបន្ត ? ឌឹប ! គ្រាន់តែមកដល់ឡានភ្លាម រាងក្រាស់ក៏ច្រានរាងតូចទៅអឹបទ្វា រួចដាក់ដៃឃាំងសងខាងឆ្ងោកមុខបន្តិចមើលរាងតូច ខណៈគ្នាកំពុងតែញ័រខ្លួនព្រោះតែខ្លាច ។
« ឯងចង់គេចពីយើងតើមែនទេ ? »ថេយ៍ស្រែកសួរទាំងកំហឹង អំបិញមិញខំទប់ខ្លាំងណាស់ នៅពេលជីមីនមានចិត្តចង់ទៅវិញ ។

« ខ្ញុំមិនបានគិតនោះទេ »ជីមីនតបទៅវិញដោយញ័រមាត់ ។

« យើងប្រាប់ឯងអោយចាំ មួយជាតិនេះឯងគ្មានសិទ្ធចាកចេញពីយើងបាននោះឡើយ »

ឈាមលាងគុំនុំ ចប់Where stories live. Discover now