14

215 24 4
                                    

« ហុឹក »ផឹប !! រាងកាយតូចត្រូវដួលទាំងជំហរ ពេលឃើញជំហ៊ានជើងលោកប៉ាចាកចេញ ជាមួយទឹកមុខអស់សង្ឃឹមរបស់គាត់ សុំទោសគ្រប់យ៉ាង ព្រោះតែកូនស្រលាញ់គេ កូនគ្រាន់តែចង់ដើរតាមបេះដូងខ្លួនឯង សង្ឃឹមថាម៉ាក់ប៉ានឹងយល់នៅថ្ងៃណាមួយ ។
កូនដឹងថាផ្លូវកំពុងជ្រើសរើស គឺខុសតែកូនសម្រេចចិត្តហើយ កូនមិនបកក្រោយនោះទេ មិនថាថ្ងៃនេះ ឬថ្ងៃស្អែក បើគាត់អស់ចិត្តស្រលាញ់កូន កូននឹងមិនស្ដាយក្រោយ ជម្រើសមួយនេះ ។
« ហុឹក !! លោកប៉ា »កាយទន់ដូចសំឡីក្រាបសំពះក្រោយខ្នងលោកប៉ា ទុកថាជាការលាទោះបីគាត់មិនងាកក៏ដោយ ។

« មីន »ថេយ៉ុងចាប់ស្មារាងតូច ហាក់អាណិតខ្លួនតូច ប៉ុន្តែចិត្តសប្បាយច្រើនជាង ព្រោះបានឈ្នះឃាតកម្នាក់នេះ ឈ្នះដោយឈាមត្រជាក់ ។

........

បន្ទប់ដេស៊ុង !!

« ឯងត្រូវបញ្ជូនមនុស្សឃ្លាំមើលវាគ្រប់ជំហ៊ាន បើមានឱកាសសម្លាប់វាចោល ហើយយកអ្នកប្រុសតូចត្រឡប់មកវិញ »ដេស៊ុងដាក់បញ្ជាកូនចៅ គាត់មិនបានចិត្តដាច់ពីកូន មនុស្សគាត់ស្រលាញ់កូនខ្លាំងណាស់ ការដែលដោះលេងពួកគេ គ្រាន់តែចង់អោយជីមីនបានស្ងប់ចិត្តប៉ុណ្ណោះ ។
« យើងគ្មានថ្ងៃអត់ទោសអោយឯងនោះទេ »គាត់ពោលទាំងកែវភ្នែកក្រហម ខឹងស្ទើរដាច់សសៃឈាម ។
« វាជាកំហុសឯង បើសិនកូនប្រុសយើងកើតអី យើងមិនទុកជីវិតអោយវាជាដាច់ខាត យើងនឹងបញ្ជូនវាទៅនៅជាមួយឯង »

.....

ខុនដូរ !!

« កុំយំអីណា..ថ្ងៃណាមួយគាត់នឹងយល់ពីអូន »តាំងពីចេញពីទីនោះជីមីនយំរហូត ទោះបីថេយ៉ុងលួងយ៉ាងណាក៏ដោយ មិនបាត់យំបន្តិចសោះ ។
ម៉ោង1យប់ទាំងថេយ៉ុងក៏មានរបួសរៀងខ្លួន មិនដឹងថាទៅណាមុនបន្ត ទើបជីមីននាំនាយមកស្នាក់នៅខុនដូររបស់គេសិន ដែលជាខុនដូរម្ដាយបានទិញអោយទុកចោល1ឆ្នាំហើយ ។
« មកពីបង..ទើបធ្វើអោយគ្រួសារអូនបែកបាក់ មកពីបងទើបអូនត្រូវឃ្លាតពីពួកគាត់ »

« មិនមែនកំហុសបងទេ បងកុំបន្ទោសខ្លួនឯងអីណា »រាងតូចតបភ្លេត ខណៈនាយទឹកមុខស្រពោន ហើយនិយាយថាអោយខ្លួនឯង ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now