46

163 17 0
                                    

« មីន..មីន.. »ឪពុកកូនកំពុងទួចសោកដាក់គ្នាសំលេងគ្រល័រធំបានបន្លឺឡើងអោយអ្នកទាំងពីងាកមើលព្រមគ្នា ទោះបីជាឃើញស្ទង់ៗដោយសារធាតុផ្សែងនឹងកំដៅភ្លើងពិតមែន ប៉ុន្តែពួកគេសម្គាល់បានច្បាស់ម្នាក់នោះជានណា ។
« ជីមីន..ខិះ..មីន »

« នៅទីនេះ!ពួកយើងនៅទីនេះ ខិះ »ដេស៊ុងបានស្រែករករាងក្រាស់ទាំងឆ្លក់នឹងផ្សែង ពេលនោះថេយ៉ុងក៏បានរត់សំដៅមក វាក៏រៀងពិបាកសម្រាប់គេផងដែរ តែក្ដីបារម្មមានចំពោះរាងតូចនឹងកូនគឺធំធេង ដូច្នេះការពុះពាមករកមិនពិបាកសម្រាប់នាយ ។

« ខិះ..ខិះ »ជីមីនចាប់ផ្ដើមឆ្លក់ខ្លាំងទៅ ពេលនោះថេយ៉ុងក៏រត់មកទាញរាងកាយស្ដើងអោបយ៉ាងណែន ហើយនិយាយដោយភ័យ៖

« មិនអីទេមែន?ហេតុអីមកចោលខ្ញុំ មិនប្រាប់គ្នាមួយម៉ាត់បែបនេះ ខ្ញុំបារម្មខ្លាំងណាស់ដឹងទេ »រាងតូចលឺអ៊ីចឹងក៏ស្ងាត់ គេមិនយល់នៅសុខៗរាងក្រាស់បញ្ចេញរិកពាព្រួយពីខ្លួន ។

« ឆាប់នាំកូនមីនចេញទៅ »ឪពុកឃើញការស្រលាញ់តាមរយៈកាយវិការរបស់រាងក្រាស់មានចំពោះកូន ក៏ធ្វើអោយគាត់ធ្ងន់ចិត្តផងដែរ ។ គាត់បានស្រែកទាញអារម្មណ៍របស់ពួកគេលេងពីការអោប ហើយសម្លឹងមើលគាត់ដែលដេកក្រោមឈើសង្កត់នោះ ។

« ហុឹក..លោកប៉ា.. »

« រឿងគ្រប់យ៉ាងគឺយើងជានាក់ខុស ខ្ញុំសុំទោស!សុំទោសដែលធ្វើអោយឯងឈឺចាប់ជាច្រើនឆ្នាំ ប៉ុន្តែកូនមីនមិនដឹងអីនោះទេ គេជាមនុស្សស្លូតបូតទន់ភ្លន់ »ដេស៊ុងប្រើក្រសែភ្នែកស្រអាប់មើលថេយ៉ុង បញ្ជាក់ពីការដឹងកំហុសដែលមិនអាចសងវិញបាន បន្ទាប់មកក៏បន្ត៖
« ខ្ញុំមិនអាចទៅវិញជាមួយពួកឯងបានទេ នៅដង្ហើមចុងក្រោយខ្ញុំសុំអ្វីទៅឯងមួយបានទេ? »

« ... »ថេយ៉ុងស្ងាត់ទាំងដៃអោបកាយតូចជាប់ ខណៈសំលេងរាងតូចកំពុងដង្ហក់ក្បែរត្រជៀក ។

« មើលថែគេជំនួសខ្ញុំផង »គាត់និយាយទាំងភ្នែកសម្លឹងកូនប្រុស ។
« ខ្ញុំមិនសាកសមនឹងសុំសំណើរនេះជាមួយឯងទេ ក៏ប៉ុន្តែ... ហុឹក »

« គេជាប្រពន្ធកូនរបស់ខ្ញុំ ទោះលោកមិននិយាយក៏ជាទួលនាទីរបស់ខ្ញុំ »នៅវិនាទីនេះហើយថេយ៉ុងក៏មានចិត្តបន្តិចដែរ ។
« រឿងដែលលោកធ្វើដាក់គ្រួសារខ្ញុំគឺធ្ងន់ខ្លាំងណាស់ ខ្ញុំមិនអាចអត់ទោសអោយទៅលោកបានទេ ប៉ុន្តែលោកក៏សមទទួលបាននៅទោសកំហុសអោយសាកសមផងដែរ មិនមែនបញ្ចប់ដោយបែបនេះ »ថេយ៉ុងលើកយកពាក្យហេតុផលមកនិយាយ ពីព្រោះគេមិនសប្បាយចិត្តដែលដេស៊ុងជ្រើសយកផ្លូវស្លាប់ ធ្វើបែបនេះដូចជាកំពុងតែគេចពីកំហុសរបស់ខ្លួនឯងបានសាង ទោសគេសាកសមទទួលពីសង្គមនៅខាងក្រៅ នឹងរស់នៅក្នុងគុកអស់មួយជីវិតនេះទើបសមចិត្ត ។
« លោកមិនអាចគេចពីកំហុសខ្លួនឯងទៅដោយបែបនេះ មួយទៀតលោកមិនចង់ឃើញមុខចៅខ្លួនឯងទេ? »សំដីរបស់រាងក្រាស់មានការងើយឆ្ងល់ចំពោះរាងតូចនឹងដេស៊ុង ។
« មែនហើយលោកគិតមិនខុសនោះទេ មីននីកំពុងតែមានដំណក់ឈាមរបស់ខ្ញុំ »ចិត្តក៏មិនចង់លាក់នោះដែរ ទើបនិយាយអោយពួកគេភ្ញាក់ផ្អើល នាក់ដែលភ្លឺភ្នែកជាងគេគឺជីមីន ។ រាងតូចថយខ្លួនចេញពីរាងក្រាស់បន្តិច លើកដៃស្ទាបពោះទាំងញ័រញាក់ គេមានកូន?តើវាកើតឡើងបានយ៉ាងមិច?មិនអាចទៅរួចទេ ។
ប្រាវ ! កំឡុងនិយាយគ្នាបន្តតុទូបានដួលរលំបន្តបន្ទាប់តាមកំឡោចភ្លើង ភ្លាមនោះរាងក្រាស់រហ័សទាញរាងតូចមកអោបគេចពីកំទេចភ្លើងក្ចាយមក ។
« នៅយូមិនបានទេ ឆាប់នាំកូនមីនចេញទៅ កុំខ្វល់ពីខ្ញុំអី »ដេស៊ុងកាន់តែភ័យ ចិត្តព្រួយពីកូននឹងចៅទើបស្រែកទាំងទឹកភ្នែកបង្ខំអោយថេយ៉ុងនាំខ្លួនចេញ ។
« ចេញទៅ..អោយលឿន »

ឈាមលាងគុំនុំ ចប់Where stories live. Discover now