17

219 24 4
                                    

ដេហ្គូ !!

ទំរាំចេញពីសេអ៊ូលមកដល់ពេលនេះក៏ម៉ោង10យប់ទៅហើយ ឡានខ្មៅចូលចតក្នុងវិមានដែលទុកចោលរយៈពេលជិត20ឆ្នាំចាប់តាំងពីមានរឿងនោះកើតឡើង ។ វិមាននៅខេត្តដេហ្គូ ជាផ្ទះរបស់គីមវ៉ុនសុន ជាលោកប៉ារបស់ថេយ៉ុង វាត្រូវបានគេទុកចោលដោយសារម្ដាយកូនត្រូវចាកឆ្ងាយ គ្រប់យ៉ាងនៅដដែល ដូចដែលធ្លាប់រស់នៅ ត្បឹតថាមានធូលីច្រើនបន្តិច ប៉ុន្តែមិនបានផ្លាស់ប្ដូរ ។
ថេយ៉ុងចុះពីឡានបោះជំហ៊ានចូលខាងក្នុង កែវភ្នែកសោកសៅសម្លឹងមើលជុំវិញផ្ទះ រូបភាពគ្រួសារកក់ក្ដៅក៏ផុសក្នុងខួរក្បាល ក្នុងកែវភ្នែក ក្រលេកមើលទៅណាក៏ឃើញស្រម៉ោលឪពុកកូនរត់ដេញគ្នា ប្រឡែងគ្នាសើចក្អាស់ក្អាយរំពងផ្ទះ គេមិនយល់នោះទេ ទីនេះជាអតីតកាលដ៏ឈឺចាប់ ប៉ុន្តែគេបែជាជ្រើសត្រឡប់មកម្ដងទៀត ។
នាយសម្លឹងមើលឆ្អែតភ្នែក ទើបបង្ហើបសំលេង ៖
« ទីបំផុតខ្ញុំត្រឡប់មកវិញហើយ ! លោកប៉ា..កូនមករកលោកប៉ាហើយ »

« ចៅហ្វាយជីមីននោះ ? »មីនូដើរចូលតាមក្រោយ សង្កេតឃើញក្ដីទុក្ខរបស់ចៅហ្វាយ ប៉ុន្តែក៏មិនបានសួរនាំអោយពិបាកចិត្តលើសដើម ទើបលើករឿងផ្សេងមកនិយាយ ។

« ធ្វើអោយគេដឹងខ្លួនមក »នាយតបហើយក៏ដើរទៅអង្គុយគងទាក់ខ្លាលើសាឡុង មកតាមផ្លូវគេបានវាយអោយរាងតូចសន្លប់បាត់មាត់ ព្រោះធុញទ្រាន់សំលេងសសឹករបស់គេ ។
មីនូដើរចេញមករកឡានទៅបីរាងតូច យកមកដាក់មុខថេយ៉ុង បន្ទាប់មកគេដើរទៅបាត់ មួយសន្ទុះក៏ដើរមកវិញទាំងក្នុងដៃមានកូនឡាំងតូចមួយ ។
ឈូ.... !! ទឹកក្នុងកូនឡាំងត្រូវបានចាក់ទៅលើរាងកាយដែលដេកស្ដូក អោយដឹងខ្លួន មានតែធ្វើវិធីនេះឯងទើបជីមីនភ្ញាក់ ។ រាងកាយទទឹកជោកភ្ញាក់កន្ទ្រាក់ខ្លួន សម្លឹងមើលខ្លួនឯង មុននឹងដាក់ភ្នែកទៅថេយ៉ុងដោយភ្ញាក់ផ្អើល រូបភាពនឹងសំលេងគ្រូតគ្រៀតក៏លូតចូលក្នុងខួរក្បាល អោយភ័យញ៉ាប់ញ័រ ។

« ទី-ទីនេះ ជាកន្លែងណា ? »សំនួរដំបូងដែលគេនិយាយ ។

« ជានរកសម្រាប់ដាក់ឯង »ថេយ៉ុងតប ។

« ហុឹក ! អូនមិនយល់ទេ ហុឹក »មាត់តបទៅគេឡើងញ័រ គេខ្លាចខ្លាំងណាស់ពេលនេះ គឺខ្លាចថេយ៉ុងតែម្ដង ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now