27

343 38 2
                                    

កែវភ្នែកតូចច្រឡឹងចាប់ផ្ដើមបឹតវាម្ដងបន្តិចៗ គិតថានេះជាពេលវេលាចុងក្រោយរបស់ខ្លួន ហើយក៏ជាក្ដីសុខបំផុតក្នុងឆាកជីវិត ដែលអាចស្លាប់ក្រោមដៃមនុស្សដែលខ្លួនបានស្រលាញ់ ។
ភ្នែកមូលក្រឡង់ពណ៍ត្នោតមើលទៅមនុស្សចំពោះមុខ ដែលទាបជាងខ្លួន កំពុងទទួលយកសេចក្ដីផុតទុក្ខរបស់គេ ហើយវាក៏អោយខួរក្បាលផុសរឿងជាច្រើន លាយឡំគ្នាមើលមិនយល់រត់ប្រដេញគ្នាពេញខួរក្បាល ។
ផឹប ! ទំរាំគេភ្ញាក់ខ្លួន បិះតែសម្លាប់មនុស្សទៅហើយ ថេយ៉ុងច្រានរាងតូចអោយដួលលើឥតទាំងកំរោល នៅពេលដឹងស្មារតីឡើងវិញ ។
« អឹក...ហុឹក »រាងតូចលើកដៃស្ទាបក ដកដង្ហើមផឺតផត ក្អកតិចៗនៅពេលខ្យល់ដង្ហើមមានសេរីភាពម្ដងទៀត ។

« ឯងមានចេតនាចង់អោយយើងសម្លាប់ឯង »

« .... »រាងតូចមើលមុខនាយដោយទឹកភ្នែក ។

« កុំចង់ងាប់នៅពេលនេះ ព្រោះឯងមិនទាន់ទទួលបានគ្រប់គ្រាន់ »

« ហុឹក ! អូយ »រាងតូចស្រែកដោយចុកចាប់ ខណៈរាងក្រាស់មកចាប់ស្មាច្របាច់ខ្លាំងៗ ។

« ល្បិចកល ពិលពុល មិនខុសពីឪរបស់ឯងនោះទេ »

« ហុឹក ! បើមិនសម្លាប់ខ្ញុំពេលនេះទេ លោកអាចស្ដាយក្រោយ »

« ហឺស...មនុស្សដូចជាយើង គឺគ្មានពាក្យថាស្ដាយ ពិសេសមនុស្សថោកទាបដូចជាឯង »

« បើអស់ចិត្តហើយក៏ដោះលេងគ្នាទៅ »

« ដោះឯង ជាកូនឃាតកងាយពេកទេដឹង ? »

« លោកខំសងសឹក តើបានអ្វីមកវិញទៅ ? លោកធ្វើទារុណកម្មខ្ញុំហើយ លោកប៉ាលោកនឹងក្រោកនៅចំពោះមុខលោក ? អាចធ្វើអោយលោកសប្បាយចិត្តមែនទេ ? »រាងតូចសួរទៅនាយទឹកភ្នែករហាម តើគេធ្វើបែបនឹងលោកប៉ារស់វិញមែនទេ ? គេធ្វើហើយអាចអោយគេសប្បាយចិត្តខ្លាំងណាស់ឬ ?
« ខ្ញុំដឹង ហុឹក បងនឹងកាន់តែឈឺចាប់ បងកាន់តែមានអារម្មណ៍ខុស »

« បឹតមាត់ ! យើងសប្បាយចិត្តទៅវិញទេ ទឹកភ្នែករបស់ឯងជាក្ដីសុខរបស់យើង ភាពឈឺចាប់ឪរបស់ឯងក៏ជាក្ដីសុខរបស់យើង »

« ចុះគាត់ឈឺចាប់ដែរទេ ? »គេចង់ដឹងថាប៉ាខ្លួនឯងឈឺមែនទេ ? តើគាត់ឈឺយ៉ាងមិច បើកាលនោះគាត់ចិត្តដាច់ចំពោះគេថ្នាក់នេះ គាត់មានតែសប្បាយចិត្ត សមមុខគេទៅវិញទេ នេះហើយជាភាពជជេស ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now