44

142 17 0
                                    

ជេជូ!!
ប៉ុន្មាននាទីក្រោយដេស៊ុងបានចម្អិនអារហាររួចជាស្រេច ហើយលើកមកដាក់លើតុអារហារបន្ទាប់មកដើរទៅអូសកៅអីរបស់ជីនអុី ខណៈនាងស្លន់ស្លោយ៉ាងខ្លាំង ។ ខំប្រឹងជួយរំដោះខ្លួនប៉ុន្តែបរាជ័យរហូតពេលនេះត្រូវមកអង្គុយរួមតុអារហារជាមួយមនុស្សឃោឃៅទាំងភិតភ័យ ។
« ពួកយើងខានញាំអារហារជុំគ្នាយូណាស់ហើយ អីលូវយើងមកញាំជាមួយគ្នាជាលើកចុងក្រោយ »គាត់និយាយសំលេងធម្មតាទាំងចាប់ម្ហូបដាក់ចានអោយជីនអុី ។
« ញាំទៅ »នាងញ័រញាក់មិនមាត់បានត្រឹមសម្លឹងមើលដេស៊ុងដែលធ្វើខ្លួនធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង ។
« អូ..ខ្ញុំភ្លេចគិតថានាងញាំមិនកើត »គាត់ភ្ញាក់ខ្លួនព្រោះដៃនាងត្រូវជាប់ចំណងអស់ហើយ តើអោយញាំយ៉ាងមិចទៅកើត ដូច្នេះគាត់ក៏រំកិលកៅអីទៅជិតនាងហើយចាប់ម្ហូបដោយនិយាយថា៖
« ហា៎មាត់ទៅខ្ញុំបញ្ចុក »កែវភ្នែកស្មើរមើលនាង ដោយការខ្លាចជីនអុីបានហាមាត់ទាំងទឹកភ្នែក ប្រឹងលេបចំណីនោះដោយលំបាក ។
បន្ទាប់មកដេស៊ុងមកញាំចានខ្លួនឯង គេញាំមួយម៉ាត់បញ្ចុកនាងមួយម៉ាត់ដោយមិនមាននណានិយាយអ្វីបន្ត ។ មួយសន្ទុះក្រោយការបរិភោគក៏បញ្ចប់ ហើយដេស៊ុងគឺអូសជីនអុីទៅមាត់បង្អួចដើម្បីមើលទេសភាពសមុទ្រនៅខាងក្រៅ ហាក់ដូចជាចង់ចំណាយពេលវេលាជាមួយគ្នានៅគ្រាចុងក្រោយអ៊ីចឹង ។
« ខ្ញុំមិនធ្លាប់គិតថាពួកយើងមានថ្ងៃនេះទេ »គាត់បាននិយាយទាំងញញឹម ប៉ុន្តែស្នាមញញឹមនោះជាមានកង្វល់នឹងឈឺចាប់បំផុត ។

« ទោះបីស្លាប់ជាមួយគ្នា ចុងក្រោយលោកក៏មិនអាចយកបេះដូងខ្ញុំបាន »

« ខ្ញុំដឹង!តែទោះបីជាយ៉ាងណាក៏ខ្ញុំអាចស្លាប់ជាមួយនាង »និយាយចប់ដេស៊ុងដើរចេញទៅបាត់ដោយមិនប្រាប់ថាទៅណា ចំណែកជីនអុីវិញគ្រាន់តែបាត់ស្រម៉ោលដេស៊ុងភ្លាម នាងរហ័សផ្ដាច់ខ្សែលើខ្លួនដែលសល់បន្តិចនោះចេញ ហើយក៏អោនមកស្រាយនៅ.ក.ជើងយ៉ាងញ៉ាប់ដៃ បន្ទាប់មកនាងរត់ទៅរកទ្វាចេញក៏ប៉ុន្តែសំលេងមួយបាននិយាយ៖
« នាងចង់ទៅណា? »ជីនអុីងាកឆ្វេងដៃឃើញថាដេស៊ុងឈរមាត់ទ្វាច្រកទី2យ៉ាងកំណាច មើលទៅគេខឹងខ្លាំងណាស់ដែលនាងហ៊ានលួចរត់គេចពីគេ ។
« នាងគិតថារត់រួចមែនទេជីនអុីគីម? »ផឹប!នាងបម្រុងរត់ចេញតែមិនរហ័សដល់ដេស៊ុង ចាប់នាងមកបំបោកពេញទំហឹងលើឥតបណ្ដាយអោយនាងចុកច្អល់ក្រៃលេង ។
« ដល់វេលាស្លាប់ហើយ នាងទៅណាមិនបាននោះទេ »ជីនអុីនៅមិននិយាយហើយប្រឹងងើបរត់បន្ត ទោះបីយ៉ាងណាក៏មិនងាយដែរ នាងត្រូវដេស៊ុងទះថ្ពាល់ពីកំផ្លៀងដួលទាំងកំរោលឈឺគ្មានកំលាំងងើបបន្ត ។
« បើនាងស្របតែបន្តិចក៏មិនឈឺខ្លួន »

ឈាមលាងគុំនុំ ចប់Where stories live. Discover now