6

278 25 2
                                    

កន្លងផុតទៅមួយខែហើយដែលថេយ៉ុងមកធ្វើការនៅទីនេះ ហើយក៏ក្លាយជាមនុស្សជិតដឹតនឹងជីមីនខ្លាំងជាងគេ ព្រោះពូកែយកចិត្ត សំដីទន់អោយកំលោះតូចបាក់ដូចអន្ទង់ ។
មិនថាទៅណាមកណា ពួកគេតែងតែនៅក្បែរគ្នាគ្រប់វិនាទី ប្រៀបជាមនុស្សពិសេសជីមីន មើលទៅរាងតូចដូចជាបាក់ចិត្តលើរាងក្រាស់ទៅហើយ តើថេយ៉ុងវិញ ? គេអាចដែរទេសម្រាប់ជីមីន កំលោះតូចផូផង់ទាំងកាយទាំងចិត្ត ?
ថ្ងៃទីមួយដែលជីមីននាំថេយ៉ុងមកភូមិគ្រិះរបស់គេ មិនមែនមកលេង គឺមកយករបស់មានតំលៃដែលម្ដាយអោយមក ដូច្នេះក៏នាំនាយមកជាមួយ នឹងបានអោយគេបើកឡានអោយផង ។
ថេយ៉ុងបោះជំហ៊ានតាមពីក្រោយរាងតូចចូលខាងក្នុង
ខណៈនោះបានឃើញមនុស្សចាស់ពីនាក់អង្គុយសាឡុង ជិតជណ្ដើរឡើងខាងលើ រាងតូចក៏ដើរទៅរក ដោយមានថេយ៉ុងតាម ។

« ម៉ាក់ !! »ដឹងថាជាម៉ាក់ជីមីនក៏ហៅ ស្របពេលអ្នកទាំងពីងាកមក រាងតូចចូលទៅអង្គុយក្បែរម្ដាយ ទាំងថេយ៉ុងកំពុងភ្លឹកមើលមនុស្សម្នាក់ ។
ពេញភ្នែកទាំងគូ រូបភាពបង្ហាញពេញខួរក្បាល មុខមាត់ចាំច្បាស់ ទោះស្លាប់ក៏មិនភ្លេច គេជាអ្នកសម្លាប់លោកប៉ា គេជាអ្នកធ្វើអោយគ្រួសារបែកបាក់ គេធ្វើបាបលោកប៉ាយ៉ាងឃោឃៅ គឺជាគេ ។
ឈាមរត់ច្រាលពេញសសៃរវៀម កំដៅដុតក្នុងរាងកាយ ស្ទើរតែហក់ទៅកាត់ក្បាលគេមកបោះមុខផ្នូលោកប៉ាភ្លាមៗ ខណៈរូបគេមើលមកដោយមានចម្ងល់ ។
មុខមាត់ក្មេងនេះដូចជាធ្លាប់ឃើញនៅឯណា ? គេជាអ្នកណា ?
ម្ដាយកូនកំពុងតែអោបក្រសោបគ្នា តាមរបៀបបែកគ្នាបន្តិច ព្រោះកូនសំណប់ មិនចាប់អារម្មណ៍មនុស្សប្រុសពីនាក់សម្លឹងមើលគ្នា ម្នាក់មើលមកដោយកំហឹងចងអាឃាត ម្នាក់មើលទៅដោយចម្ងល់នឹងសង្ស័យ ។

« យ៉ាងមិចកូនប្រុស ? សាំនឹងការងារមួយនេះទេ ? »សំលេងលោកស្រីម្ចាស់ផ្ទះ ទាញស្មារតីអោយស្វាមីងាកមកមើល លេងខ្វល់លេងចាប់អារម្មណ៍លើក្មេងប្រុសនោះ ។
ជីមីនញញឹមហើយតបទៅម្ដាយវិញ ៖

« សប្បាយតើម៉ាក់ ! រៀនចប់គ្មានការងារធ្វើ នៅលក់ជំនួសម៉ាក់ល្អណាស់ លក់ដាច់ទៀតផង »គេសប្បាយមែនក្នុងការលក់គ្រឿងពេជ្រ ម្យ៉ាងបានជួយសម្រួលអ្នកម៉ាក់ រៀនចប់មកវិញមិនដឹងថាធ្វើការអី ណាមួយការងារក្រុមហ៊ុនលោកប៉ា គេខ្ជិលណាស់ បានធ្វើជាអ្នករកសុីអីបែបនេះល្អជាជាង ។
ឪពុកស្ដាប់ការនិយាយកូនក៏សប្បាយចិត្តផងដែរ កូនធំចេះគិតហើយមិនបាច់បារម្មណ៍ ពេលនោះគាត់ក៏មកសួរពីរឿងក្មេងមកជាមួយ ៖

ឈាមលាងគុំនុំ ចប់Where stories live. Discover now