8

238 22 4
                                    

ជីមីនមិនសប្បាយចិត្តដែលថេយ៉ុងលេងនិយាយ តាំងពីញាំអារហារក្នុងហាង ចេញពីរោងកុន គេមិនព្រមនិយាយជាមួយបន្តិច គ្រាន់តែសួរមួយឆ្លើយមួយ គេអន់ចិត្តឬ ?
ជីមីនដើរមកពាំងមុខថេយ៉ុង អោយនាយបញ្ឈប់ដំណើរ ខណៈអ្នកទាំងពីកំពុងតែដើរលេងក្នុងសួនបន្ត
ឃើញដូច្នេះថេយ៉ុងក៏ឆ្ងល់ ហេតុអីរាងតូចមកឈរចំពីមុខ ដោយទឹកមុខស្រពោន បន្ទាប់មកគេក៏សួរ ៖
« កើតអី ? »

« លោកខឹងនឹងខ្ញុំមែនទេ ? »

« ខឹង ? តើខ្ញុំខឹងរឿងអីទៅអ្នកប្រុស ? »ថេយ៉ុងតបបែបអស់សំណើច គេមានសិទ្ធខឹងដែរឬ ? ព្រោះពួកគេគ្មានពាក់ព័ន្ធអីនឹងគ្នាផងនោះ ។

« ថេយ៉ុង ! លោកកុំធ្វើចរិកបែបនេះដាក់ខ្ញុំបានទេ »

« តើបែបណាទៅ ? »

« កុំប្រងើយដាក់ខ្ញុំ ! ខ្ញុំអត់សប្បាយចិត្តទេដែលលោកធ្វើបែបនេះ ខ្ញុំសុំទោស ! សុំទោសរឿងដែលខ្ញុំមិនតបនឹងលោក »

« ...... »ថេយ៉ុងឈរស្ងៀមរក្សាទឹកមុខស្មើរដូចដើម គេចាំស្ដាប់ការរៀបរាប់រាងតូចបន្ត ៖

« ការស្រលាញ់មិនស្ថឹតលើឋានៈ ពណ៍សម្បុរ ប៉ុន្តែ »

« ប៉ុន្តែ..អ្នកប្រុសមិនបានស្រលាញ់ខ្ញុំ ទាំងដែលខ្ញុំកំពុងតែស្រលាញ់អ្នកប្រុស ? »គេតបទាំងអួលដើមក មែនគេធ្វើគ្រប់យ៉ាង ព្រមទាំងអស់ព្រោះតែស្រលាញ់ ទង្វើបង្ហាញអោយឃើញដូច្នេះហើយ ហេតុអ្វីមិនអាចមើលដឹងពីជម្រៅចិត្តគេ ?
« អ្នកប្រុសពិតជាមិនដឹងពិតមែនថាខ្ញុំគិតបែបណា ? »

« ខ្ញុំ »រាងតូចគាំងអណ្ដាត អ្នកណាក៏បានជួយទះកំផ្លៀងគេមួយដៃ តើកំពុងតែយល់សិប្តឬ ? ថេយ៉ុងបាននិយាយពាក្យដែលគេទន្ទឹងរងចាំ ?

« មិនអីនោះទេ ! ខ្ញុំគិត ហើយក៏ត្រៀមចិត្តរួចហើយដែរ សម្រាប់ចម្លើយ »នាយទំលាក់ទឹកមុខ ខណៈជីមីនឡេឡឺឈរថ្មឹងមិនស្ដី បន្ទាប់មកនាយបានដើរចេញ ព្រោះតែអាម៉ាស់ សារភាពបង្ហាញរាល់ទង្វើចុងក្រោយក៏ឈឺចាប់ ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now