29

448 38 4
                                    

ផ្ទះត្រកូលផាក !

ដេស៊ុងឈរបែខ្នងដាក់កូនចៅជំនឹត មើលទៅវាលស្មៅខាងក្រៅតាមកញ្ចក់ថ្លា នឹករកវិធីរំដោះជីមីនមកវិញ ពេលនេះថេយ៉ុងមិនមែនជាក្មេងធម្មតាដូចមុន គេមានម្ដាយជាខ្នងបង្អែក ម្យ៉ាងទៀតគាត់បានស្រាវជ្រាវប្រវត្តិរបស់គេ ទើបដឹងថាគេជាសាតានមួយរូបលើទឹកដីអាមេរិក នៅទីនោះគេមានឥទ្ធិពល ចង់ដើរចូលទៅរកគេគឺពិបាកបន្តិច ។
« លោកបង »គាត់កំពុងស្លុងអារម្មណ៍ សំលេងភរិយាក៏ដាស់សតិមកវិញ ហើយគាត់ក៏ងាកមករកនាងដោយទឹកមុខស្រស់បស់ ។

« អូនបានធូខ្លះទេ ? »គាត់សួរព្រមទាំងដើរមកជិតនាង ហើយក៏គ្រាដាក់អង្គុយលើសាឡុងជាមួយគ្នា ចាប់តាំងពីជីមីនចាកចេញ សុខភាពលោកស្រីទន់ខ្សោយ ប្ដូរទៅជាឈឺញឹកញាប់ ។

« អឺម...តើបងបានដំណឹងកូនខ្លះដែរទេ ? »

« ..... »ដេស៊ុងស្ងាត់បន្តិច គាត់មិនដឹងឆ្លើយប្រាប់នាងយ៉ាងណា ត្បឹតថាដឹងដំណឹងកូនប្រុសទៅហើយ ប៉ុន្តែកូនរបស់ពួកគាត់ ប្រៀបដូចទាសកអ៊ីចឹង ។

« ហឺម...តើកូនទៅនៅឯណាទៅ ? »លោកស្រីបង្ហាញទឹកមុខស្រពោន នៅពេលស្វាមីបានស្ងាត់ មើលទៅគ្មានដំណឹងទើបលោកប្ដីហាស្ដីមិនរួច ។
« ម៉ាក់នឹកកូនណាស់ »

« បងទទួលដំណឹងពីកូនហើយ »ដេស៊ុងទ្រាំមើលភាពសោកសៅប្រពន្ធមិនបាន ទើបនិយាយចេញមក ធ្វើអោយបេះដូងជាម្ដាយរំជើបរំជួលស្ទើស្រក់ទឹកភ្នែក ។

« ពិតមែនឬ ? តើគេនៅឯណា កូនមានសុវត្តិភាពដែរទេបង ? »

« .... »ដេស៊ុងស្ងាត់ហើយក្រសោបដៃភរិយា បន្ទាប់មកក៏ជូតទឹកភ្នែកអោយស្អាតពីថ្ពាល់ ទើបគាត់និយាយ ៖
« គេមានសុវត្តិភាពល្អទេ កូនមិនបានកើតអ្វីឡើយ អូនកុំបារម្មអី គិតសុខភាពខ្លួនឯងផង »

« ពិតឬ ? ហុឹក គេគ្មាននណាធ្វើបាបទេហ្អេស ? »

« .... »លោកក្រវីក្បាលបញ្ជាក់ថាគ្មានទេ លោកស្រីក៏ប្ដូរមកសប្បាយចិត្ត មុននឹងចូលជ្រកក្រោមទ្រូងស្វាមី ចំណែកដេស៊ុងក៏ងាកមើលជំនិត ក្នុងទឹកមុខពិបាកមើល ។ កាលដែរគាត់ជ្រើសរើសយកពាក្យកុហក ព្រោះមិនចង់អោយនាងកាន់តែយ៉ាប់យឺន បើដឹងថាជីមីនរស់នៅក្នុងភាពវេទនា តើលោកស្រីនឹងទៅជាយ៉ាងណា ពីព្រោះគាត់ស្រលាញ់កូនខ្លាំងណាស់ ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now