39

149 17 0
                                    

សកម្មភាពអ៊ែរីនបានធ្វើអោយអ្នកបំរើក្នុងផ្ទះមានការងើយឆ្ងល់ ព្រោះតែលោកស្រីពួកគេញ៉ាប់ដៃញ៉ាប់ជើងចេញពីផ្ទះ ក្នុងដៃកាន់រូបថតបែកខ្ទិចនោះទៅជាមួយ រកតែសួរនាំបន្តិចសិនមិនបាន លោកស្រីចេញឡានទៅបាត់ ។
20នាទីក្រោយឡាន.ស.បានចតនៅចំណុចក្រុមហ៊ុនដេស៊ុង ម្ចាស់ឡានរហ័សចុះលឿនស្លាវតម្រង់ចូលខាងក្នុង ទឹកមុខភិតភ័យដូចជាមានមនុស្សស្លាប់ ខណៈបុគ្គលិកស្គាល់ថានណា ពួកគេអោនគោរពក្នុងនាមស្មាគមន៍ប្រពន្ធចៅហ្វាយនាយ តែលោកស្រីបែមិនចាប់អារម្មណ៍ជាមួយពួកគេ វាកាន់តែធ្វើអោយពួកគេឆ្ងល់ជាខ្លាំង ។
« លោកស្រីផាក »អ៊ែរីនដើរជិតដល់បន្ទប់ស្វាមីទៅហើយ ស្រាប់តែមាននារីរូបឆោមល្អម្នាក់មកកាត់មុខ នាងក៏អោនគោរពហើយបន្តនិយាយ៖
« លោកអគ្គនាយកកំពុងមានភ្ញាវ សូមលោកស្រីរងចាំបន្តិចសិន »

« ខ្ញុំមិនអាចរងចាំគាត់បានទេ ខ្ញុំមានរឿងនិយាយជាមួយគាត់ពេលនេះ »អ៊ែរីនប្រាប់ដោយអន្ទះសារ ។

« មិនអាចចូលបានមែនលោកស្រី »លេខាព្យាយាមពន្យល់ ទោះបីយ៉ាងណាអ៊ែរីនជំនះដដែល ទើបនាងត្រូវសម្រុកចូលគ្មាននាក់ណាអាចហាមបាន ។
« លោកស្រី ! លោកស្រីចូលមិនបានទេចាស់ »ក្រាក ! លេខាប្រឹងឃាត់តែចៅហ្វាយស្រីមិនស្ដាប់ បណ្ដោយអោយបើកទ្វាអូសហ្វីសចៅហ្វាយប្រុសបានសម្រេច ។ អ៊ែរីនស្លុតចិត្តជាខ្លាំង រូបភាពចំពោះមុខសូម្បីតែនាងលេខាក៏មានការភ្ញាក់ផ្អើលពីរឿងនេះ តែនាងគ្មានសិទ្ធនិយាយទើបដើរចេញមកខាងក្រៅវិញ ។
កំឡុងទ្វាបន្ទប់ត្រូវបានបើក អ៊ែរីនទទួលបានរឿងហួសចិត្តមួយ គឺស្វាមីកំពុងតែអោបក្រសោបនារីប្លែកមុខម្នាក់ បបួលបេះដូងនាងអោយលោតឈឺពឺតៗ ស្វាមីក្បត់នាងតើមែនទេ ?
« អ៊ែរីន ? »ដេស៊ុងហៅឈ្មោះប្រពន្ធទាំងភ្ញាក់ផ្អើល មិនគួរណាមកឃើញទិដ្ឋភាពបែបនេះ ខណៈនារីប្លែកមុខនោះច្រានលោកចេញពីខ្លួន ហើយឈរសម្លឹងពួកគេ ។

« ហុឹក..នេះ..បានន័យថាយ៉ាងមិច ? »ភរិយាស្របច្បាប់ទួញសោកសួរអោយច្បាស់ ។

« ហេតុអីក៏មកទីនេះ ? »ស្វាមីមិនបានឆ្លើយសំនួរនាង បែជាដាក់សំនួរទៅវិញ ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now