ភាគទី 2__ខ្ញុំមិនត្រូវការពេទ្យផ្ទាល់ខ្លួនទេ

811 45 0
                                    

បន្ទាប់ពីមើលថែជុងហ្គុកហើយអ្នកស្រីចនក៏ត្រឡប់មកភូមិគ្រឹះវិញមួយនឹងអេណាដែលតាមទៅមើលគាត់ពេលដែលគាត់សន្លប់

< ម៉ាក់អរគុណកូនហើយណាអេណាដែលមកមើលថែម៉ាក់ត្រឡប់មកពីរបរទេសមិនទាន់បានចូលផ្ទះផងមកត្រូវលំបាកដោយសារម៉ាក់ទៅហើយ >លោកស្រីចន

< មិនអីទេម៉ាក់អ៊ំខ្ញុំពេញចិត្តនឹងធ្វើវាស្រាប់ទៅហើយព្រោះតែទៅមុខទៀតខ្ញុំនឹងក្លាយជាកូនប្រសារក្នុងផ្ទះនេះ > អេណានាងនិយាយឱ្យតែរួចពីមាត់ពេលនៅមន្ទីរពេទ្យនាងមិនសូវចង់នៅប៉ុន្មានទេពេលដែលដឹងថាជុងហ្គុកត្រូវក្លាយជាមនុស្សពិការនាងបានគិតថានាងនឹងត្រូវរៀបការជាមួយមនុស្សពីការអញ្ចឹងឬវាមិនអាចទៅរួចទេនាងមិនអាចនៅមើលតែមនុស្សពីការអស់មួយជីវិតទេ

< ចា៎កូនម៉ាក់សប្បាយចិត្តណាស់ដែលកូនមិនស្អប់ខ្ពើមកូនជុងដែលជាមនុស្សពិការបែបនេះ  >លោកស្រីគាត់សប្បាយចិត្តណាស់ព្រោះគិតថានាងស្រឡាញ់កូនគាត់ចេញពីចិត្តពិតមែន។មិនគិតថាគេនោះជាមនុស្សពីការឬក៏អត់តែការពិតនាងគ្រាន់តែនិយាយឲ្យរួចតែពីមាត់ប៉ុណ្ណោះ

< ចា៎ម៉ាក់អ៊ំខ្ញុំគិតថាលាម៉ាក់អ៊ំទៅសិនហើយប៉ាម៉ាក់ប្រហែលជានៅចាំផ្លវូខ្ញុំហើយនៅរឿងបងជុងជួបគ្រោះថ្នាក់ទៀតខ្ញុំមិនទាន់បានប្រាប់ពូកនៅឡើយទេ >អេណា

< ចា៎កូនទៅចុះ >លោកស្រីចន

___________

ខាងមន្ទីពេទ្យ

< ខិត..ខិត..ទឹក..ទឹក >ជុងហ្គុក គេបានដឹងខ្លួនហើយលោកចនឮបែបនេះប្រញ៉ាប់យកទឹកមកឲ្យគេតែម្តង

< ជុងនេះកូនដឹងខ្លួនហើយហ្អេនេះទឹកកូនមួយៗណាចាំបន្តិចណាប៉ាគ្រូពេទ្យសិន >លោកចន

មួយសន្ទះក្រោយមក

< កូនខ្ញុំគេយ៉ាងមិចហើយលោកដុកទ័រ >លោកចន

< អ៎បាទគឺលោកជុងគាត់ទើបតែដឹងខ្លួនចឹងហើយវានៅមិនទាន់ល្អប្រសើរនៅឡើយទេប្រហែលពីរបីថ្ងៃទៀតគាត់នឹងមានកម្លាំងដូចធម្មតាហើយរឿងមួយទៀតដែលខ្ញុំចង់ប្រាប់លោកចនគឺគួរតែរកអ្នកមើលថែផ្ទាល់ខ្លួនឲ្យលោកជុងហ្គុកមួយទៅលោកចនព្រោះវាជាការល្អដលលោកជុងផងដែល >លោកដុកទ័រ

ពេទ្យតូចម្ចាស់បេះដូងKde žijí příběhy. Začni objevovat