ភាគទី:50 ថេយ៍កុំកើតអីណាយើងស្រលាញ់ឯង

468 39 0
                                    

យើងក្រឡែកមកមើលខាងជុងហ្គុកឯណេះវិញកំពុងតែបើកឡាននៅតាមផ្លូវដើម្បីតម្រង់ទៅតាមខេត្តនាយនៅមិនទាន់ដឹងរឿងលោកស្រីចនធ្លាក់ពីលើកាំជណ្ដើរនៅឡើយទេ។ព្រោះអ្នកនៅក្នុងភូមិគ្រឹះចនមិនទាន់មានអ្នកណាទូរសព្ទមកប្រាប់គេនោះទេ។

« លោកហេតុអីក៏មិនប្រាប់ខ្ញុំជាមុនថាត្រូវទៅតាមខេត្តមើលចុះខ្ញុំមិនបានត្រៀមសំលៀកបំពាក់អីបន្តិចទេ » ថេយ៉ុង

« មិនបាច់ភ័យទេយើងត្រៀមរួចអស់ហើយ » ជុងហ្គុក

« អេហេតុអីក៏លឿនយ៉ាងនេះលោកដឹងខ្ញុំស្លៀកលេខប៉ុន្ម » ថេយ៉ុង

« លើសពីដឹងទៅទៀត » ជុងហ្គុករឿងអីមិនដឹងបើដេកឱបគ្នារាល់យប់គេដឹងសឹងទាំងអស់លើរូបរាងកាយរបស់ថេយ៉ុង

« ឆឺស..អេលោកដូចជាមានឡានតាមក្រោយពួកយើង » ថេយ៉ុង គេបានងាកមុខទៅម្ខាងទៀតដើម្បីមើលទេសភាពតែគេស្រាប់តែឃើញមានឡានពណ៌ខ្មៅចំនួន 2 គ្រឿង។បើតាមពីក្រោយឡានរបស់គេយ៉ាងលឿន។មើលទៅគឺសំដៅមករកឡានរបស់គេចំៗតែម្ដង

« នោះជាឡានរបស់កូនចៅចាង សូហ៊ូតើពួកវានៅពូកែធ្លាប់ខាំមែន » ជុងហ្គុកងាកមើលតាមកញ្ចុះទៅដឹងថាឡាននោះគឺជាឡានកូនចៅរបស់ចាង សូហ៊ូប្រហែលជាមកចង់កំចាត់គេទៀតហើយមើលទៅប៉ុន្តែលើកនេះគេមិនមែនបងតែម្នាក់ឯងឡើយមានរាងតូចនៅជាមួយអញ្ចឹងហើយវាពិបាកនឹងសម្រាប់គេគេត្រូវតែការពារមនុស្សម្នាក់នេះឲ្យបានជាគេបំផុត

« លោកធ្វើយ៉ាងម៉េចទៅគេមកកាន់តែកៀកឡានយើងហើយ » ថេយ៉ុង

« ថេយ៍តោងឱ្យជាប់ឮទេ » ជុងហ្គុកនិយាយប្រាប់រាងតូចរួចក៏បន្ថែមល្បឿនយ៉ាងលឿនដើម្បីគេចពីឡានរបស់ពួកគេដែលធ្វើឲ្យថេយ៉ុងភ័យស្ទើរដាច់ខ្យល់ទៅហើយ

« អ្ហាយយយយ...លោកលឿនពេកហើយខ្ញុំខ្លាច..អ្ហឹកក ហឹកៗ » ថេយ៉ុងនិយាយផងយំផងពេលនេះគេពិតជាខ្លាចខ្លាំងណាស់ព្រោះជុងហ្គុកបើកឡានលឿនខ្លាំងមែនទែន

« កខ្លាចអីតោងឱ្យជាប់ឮទេបន្តិចទៀតវានឹងលែងអីហើយ។ » ជុងហ្គុក

« បើកឡើងទៅជិតឡានរបស់វាទៅហើយបាញ់សម្លាប់វាចោលតែម្ដងទៅ។ » សូហ៊ូបញ្ជាទៅកូនចៅឱ្យបើកឡានទៅជិតឡានរបស់ជុងហ្គុកដើម្បីបាញ់សម្លាប់នាយឡានរបស់ម្នាក់ៗចេះតែបន្ថែមល្បឿនលឿនទៅលឿនទៅ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now