ភាគទី:63 លោកស្រលាញ់ខ្ញុំមែនទេ

321 24 0
                                    

#1អាទិត្យ
មួយអាទិត្យកន្លងផុតទៅរឿងរ៉ាវគ្រប់យ៉ាងក៏បានចាត់ចែងតាមពេលវេលារួចរាល់អស់ពេលនេះជុងហ្គុកក៏បានធូស្បើយគ្រាន់បើជាងមុនអាចត្រឡប់មកភូមិគ្រឹះវិញបានចំណែកលោកស្រីចនក៏នៅត្រឡប់មកដូចដើមវិញបាន 100% នេះដូចគ្នា

« មកកូនជុងមួយៗណា » លោកស្រីចនបានដឹកដៃកូនប្រុសចុះមកពីណាឡានដើម្បីចូលទៅក្នុងភូមិគ្រឹះ

« បាទម៉ាក់ខ្ញុំដើរខ្លួនឯងបានតើកូនអស់អីហើយ » ជុងហ្គុកតបទៅម្តាយវិញមើលទៅគាត់ពិតជាបារម្ភពីរគេណាស់ទាំងដែលគេបានជាហើយគាត់នៅតែតាមមើលថែគេទៀត

« មែនហើយអូនកូនយើងគេរឹងមាំណាស់អូនកុំបារម្ភពេកអី » លោកចន

« តែយ៉ាងណាក៏អូននៅតែបារម្ភដដែលនិង » លោកស្រីចន

« ហីយ៉ា អ្នកប្រុសរបស់ម៉ែដោះត្រឡប់មកវិញហើយឯណា ម៉ែដោះសុំមើលបន្តិចមើលមាននៅឈឺត្រង់ណាទៀតទេអ្នកប្រុស » ម៉ែដោះពេលឮថាជុងហ្គុកចេញពីមន្ទីរពេទ្យភ្លាមក៏ប្រញាប់មកចាំទទួលទាំងនឹករលឹកមើលដូចពេលនេះចឹងរកតែនាយឆ្លើយមួយសំណួរក៏មិនបាន

« ហូអូម៉ែដោះបើសួរច្រើនយ៉ាងនេះកូនជុងឆ្លើយមិចនិងអស់ទៅ » លោកស្រីចន

« លោកស្រីមកពីរខ្ញុំសប្បាយចិត្តពេកទើបមិនបានគិតបែបនេះទៅ » ម៉ែដោះឮហើយគាត់ក៏តបទៅវិញធ្វើឲ្យគ្រប់គ្នាសើចនិងគាត់តែម្តង

« ខ្ញុំលែងអីហើយម៉ែដោះហើយថែមទាំងរឹងមាំទៀតផងនេះម៉ែដោះមើលទៅ » ជុងហ្គុក

« បានបែបនេះល្អហើយចឹងលោកប្រុសលោកស្រីនិងអ្នកប្រុសចូលទៅខាងក្នុងទៅថ្ងៃនេះខ្ញុំរៀបចំអាហារច្រើនណាស់សម្រាប់អ្នកទាំងអស់គ្នាជាពិសេសគឺអ្នកប្រុសតូចរបស់ម៉ែដោះនេះហើយ » ម៉ែដោះ

« ពិតមែនហ្ហេសខានញាំអាហារស្នាដៃម៉ែដោះយូរហើយពេលនេះឃ្លានហើយ » ជុងហ្គុកឮបែបនេះក៏និយាយឡើងធ្វើចរឹកក្មេងភ្លាមៗឯលោកចននិងប្រពន្ធឈរមើលហើយក៏សើចហួសចិត្តនិងកូនខ្លួនធំហើយនៅធ្វើចរឹកដូចក្មេងទៀត

« មើលកូនបងចុះមិនចេះធំទេ » លោកចន

« កូនបងដូចគ្នាតើ » លោកស្រីចន

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now