ភាគទី:40 ពួកឯងជាមនុស្សកំសាក

495 38 2
                                    

បន្ទាប់ពីដឹងដំណឹងថាថេយ៉ុងបាត់ខ្លួនលោកគីមនិងស៊ុកជីនបានស្វះស្វែងរករាងតូចគ្រប់ទីកន្លែងតែយ៉ាងណាក៏មិនបានដំណឹងសោះពេលមានវិធីម្យ៉ាងតែប៉ុណ្ណោះគឺមានតែប្ដឹងប៉ូលីសលោកគីមបានយកទូរសព្ទដើម្បីខលទៅប៉ូលីសប៉ុន្តែក៏ស្រាប់តែមានសារមួយលោតឡើង

[ បើចង់ឲ្យកូនប្រុសពៅរបស់ឯងនៅរស់ត្រូវយកឯកសារហិរញ្ញវត្ថុនិងរូបមន្តផលិតស្រាដ៏ល្អរបស់ឯងមកដោះដូរនិងកូនឯងទៅ ]

[ ពួកឯងជាអ្នកណាកុំធ្វើស្អីកូនយើងឲ្យសោះណា ] លោកគីម

[ ក៏ធ្វើតាមអ្វីដែលយើងប្រាប់ឯងទៅ ]

[ បានយើងនិងប្រគល់របស់ដែលឯងត្រូវការតែពួកឯងមិនត្រូវប៉ះពាល់កូនប្រុសយើងទេ ] លោកគីម

[ បានតែតម្រូវឲ្យឯងមកតែម្នាក់ឯងប៉ុណ្ណោះហាមប្ដឹងប៉ូលីសជាដាច់ខាត ]

[ បានប្រាប់មកពួកឯងនៅទីណា ] លោកគីម

[ អាគារចាស់ឆ្ងាយពីមន្ទីរពេទ្យរបស់កូនប្រុសឯងបន្តិច ]

[ យើងមិនប្ដឹងប៉ូលីសទេបន្តិចទៀតយើងទៅដល់ ] លោកគីមគាត់និយាយតែប៉ុណ្ណេះការឆ្លើយឆ្លងគ្នាតាមសារក៏បានបញ្ចប់តែគាត់មិនដឹងថាគួរធ្វើតាមសម្ដីដែលគេគំរាមឬអត់នោះទេតែជីវិតកូនប្រុសរបស់គាត់គឺសំខាន់ជាងអញ្ចឹងហើយគាត់ត្រូវតែធ្វើតាមសម្តីរបស់ពួកគេ

« យ៉ាងមិចហើយលោកប៉ា » ស៊ុកជីន

« ពួកឲ្យយកយកឯកសារហិរញ្ញវត្ថុនិងរូបមន្តស្រាវទៅដោះដូរនិងកូនថេយ៍ » លោកគីម

« ចឹងបងឆាប់យកទៅឲ្យពួកគេទៅអូនបារម្ភកូនណាស់បងអូនខ្លាចពួកគេនិងធ្វើបាបកូនយើងណាបង » អ្នកស្រីគីមគាត់ពេលនេះរកធ្វើអ្វីក៏មិនត្រូវឡើងព្រោះចិត្តបារម្ភតែកូនប្រុសដែលបានបាត់ខ្លួនទៅហើយពេលនេះឮដំណឹងថាត្រូវបានគេចាប់ជម្រិតទៀតរឹតតែឲ្យគាត់ខ្វាយខ្វល់ចិត្តរត់ដើម

« មិនបានទេម៉ាក់បើយើងយករបស់ទាំងអស់នោះទៅឲ្យពួកវានោះយើងនិងពិបាកមិនខានហើយរឿងជួយថេយ៍នោះប៉ាម៉ាក់កុំបារម្ភអីកូននិងជួយប្អូនឲ្យបានដោយសុវត្ថិភាព » ស៊ុកជីនគេមិនបណ្ដោយឲ្យពួកនោះប៉ះពាល់ប្អូនរបស់គេឡើយ។គេនឹងរុះរកវិធីគ្រប់បែបយ៉ាងដើម្បីជួយប្អូនរបស់គេឲ្យបានមកវិញកំពុងតែគិតសុខៗគេក៏ស្រាប់តែនឹកឃើញដល់មនុស្សម្នាក់ដែលអាចជួយគេបាន

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now