ភាគទី:26 អូនមិននឹកបងទេហ្ហេស

582 28 6
                                    

*ភូមិគ្រឹះគីម

« ថេយ៍ថ្ងៃនេះមិនទៅមន្ទីរពេទ្យទេហ៎កូន »អ្នកស្រីគីម

« អត់ទេម៉ាក់មានអ្នកជំនួសកូនហើយ  »ថេយ៉ុង

« កូនកើតអ្វីឬអត់ »អ្នកស្រីគីមសួរទៅកូនប្រុសរបស់គាត់មើលទៅទឹកមុខរបស់គេដូចជាតានតឹងណាស់

« កូនមានកើតអីឯណាម៉ាក់កូនធម្មតាតើ »ថេយ៉ុងប្រញាប់ឆ្លើយទៅគាត់វិញព្រោះខ្លាចគាត់បារម្ភតែតាមពិតគេមានទុក្ខកង្វល់ពិតមែន

« បើមិនមានអ្វីហេតុអ្វីក៏កូនស្ងប់ស្ងាត់ខ្លាំងម៉្លេះប៉ុន្មានថ្ងៃនេះតាមចរិតរបស់កូនមិនមែនបែបហ្នឹងទេថេយ៍ម៉ាក់ដឹងព្រោះម៉ាក់ចិញ្ចឹមកូនមកយូរហើយចរិតរបស់កូនបែបណាម៉ាក់ដឹងណាកុំកុហកម៉ាកអី »អ្នកស្រីគីម

« គឺកូនម៉ាក់កូនសួរម៉ាក់មួយបានទេ »ថេយ៉ុង

« កូនមានអ្វីមែនទេសួរមក »អ្នកស្រីគីម

« គឺពេលដែលម៉ាក់ស្គាល់លោកប៉ាម៉ាក់មានអារម្មណ៍យ៉ាងម៉េចដែលទៅ »ថេយ៉ុង

« ក៏ធម្មតាព្រោះពេលនោះប៉ានឹងម៉ាក់មិនទាន់មើលចិត្តគ្នាត្រូវនោះទេម៉េចក៏កូនសួរម៉ាក់បែបនេះ »អ្នកស្រីគីម

« ចុះពេលម៉ាក់និងលោកប៉ាចាប់ផ្ដើមស្និទ្ធស្នាលគ្នានោះម៉ាក់មានអារម្មណ៍យ៉ាងម៉េចដែរម៉ាក់ស្រឡាញ់គាត់ដែរឬអត់វាមានអារម្មណ៍បែបណាទៅម៉ាក់ »ថេយ៉ុង

« ពេលនោះម៉ាក់មានអារម្មណ៍ថាល្អប្រសើរពេលនៅក្បែរប៉ារបស់កូនតែម៉ាក់នៅមិនទាន់ដឹងថាអារម្មណ៍ដូចជាអារម្មណ៍អ្វីតែពេលដែលនៅក្បែរគាត់យូរៗទៅទើបម៉ាក់ដឹងថាម៉ាក់ចាប់ផ្ដើមមានអារម្មណ៍ថាស្រឡាញ់គាត់ហើយព្រោះគាត់ជាមនុស្សដែលកក់ក្តៅបំផុតពេលដែលម៉ាក់បាននៅក្បែរគាត់ពេលម៉ាក់ឃើញគាត់ទៅស្និតស្នាលជាមួយនឹងស្រីផ្សេងម៉ាក់ចាប់ផ្ដើមមានអារម្មណ៍ចេះខឹងចេះប្រច័ណ្ឌទើបម៉ាក់ដឹងថាពេលនេះម៉ាក់ស្រឡាញ់គាត់ហើយ »អ្នកស្រីគីមនិយាយរៀបរាប់ប្រាប់ទៅកូនប្រុសរវាងរឿងគាត់នឹងលោកគីមពេលដែលចាប់ផ្ដើមស្រឡាញ់គ្នាដំបូងៗថេយ៉ុងឮបែបនេះគេក៏ចាប់ផ្ដើមគិតពីអារម្មណ៍ខ្លួនឯងព្រោះគេក៏មានអារម្មណ៍បែបហ្នឹងដែរពេលនៅក្បែរជុងហ្គូកពេលឃើញនាយនៅជិតអេណាស្និតស្នាលគេមានអារម្មណ៍ខឹងប្រច័ណ្ឌហួងហែងរបៀបមិនចង់ឱ្យនាយតែស្និទ្ធស្នាលនិងអ្នកណា

ពេទ្យតូចម្ចាស់បេះដូងOnde as histórias ganham vida. Descobre agora