ភាគទី:56 ត្រៀមខ្លួនស្លាប់ទាំងប្តីទាំងប្រពន្ធឲ្យហើយទៅ

296 32 0
                                    

ភូមិគ្រឹះចនថ្ងៃនេះស្ងាត់ចម្លែកខុសពីធម្មតាព្រោះពុំមានអ្នកណានៅឡើយព្រោះថ្ងៃនេះត្រូវជាថ្ងៃដែលលោកចនចេញទៅតាមរកជុងហ្គុកជាមួយនិងយ៉ុនហ្គីដោយទុកឲ្យអ្នកស្រីចននិងអ្នកបម្រើនៅក្នុងភូមិគ្រឹះដោយមានម៉ែដោះជាអ្នកមើលថែអ្នកស្រីផ្ទាល់និងជីមីនម្នាក់ទៀតគាត់មិនទុកចិត្តអ្នកក្រៅពីអ្នកផ្ទះនេះឡើយ

« ជីមីនជួយមើលថែអ៊ុំស្រីផងអ៊ុំពឹងលើក្មួយហើយ » លោកចន

« បាទអ៊ុំប្រុសទុកចិត្តចុះខ្ញុំនិងមើលថែអ៊ុំស្រីឲ្យបានល្អ » ជីមីននិយាយទៅកានគាត់វិញទាំងស្នាមញញឹមដែលបង្ហាញឲ្យឃើញថាគេនឹងមិនធ្វើឱ្យគាត់ខកចិត្តឡើយ

« បាទអ៊ុំអរគុណក្មួយណាស់តោះយើងក្មួយយ៉ុន » លោកចន

« បាទលោកពូមីនបងទៅហើយមើលថែអ្នកមីងផងណា សឺត . » យ៉ុនហ្គីថើបថ្ពាល់រាងតូចមួយខ្សឺតហើយក៏និយាយឡើងយ៉ាងយកចិត្តទុកដាក់

« បងក៏ដូចគ្នាមើលថែខ្លួនផង » ជីមីន

« បាទបងទៅហើយ » យ៉ុនហ្គី

« បងទៅរកកូនយើងឲ្យឃើញវិញអូនកុំបារម្ភអីបងនិងមកវិញរួមជាមួយនិងកូនយើង » លោកចននិយាយទៅកានប្រពន្ធទាំងទឹកមុខក្រៀមក្រំគាត់និងស្វែងរកជុងហ្គុកឲ្យឃើញមិនថាគាត់រកឃើញនោះជាសាកសពឬក៏មនុស្សនៅរស់ក៏ដោយគាត់រកឱ្យទាល់តែឃើញចំណែកឯអ្នកស្រីចនវិញគាត់ក៏ងក់ក្បាលទាំងទឹកភ្នែកហើយសម្លឹងមើលទៅកាន់មុខប្ដីទាំងចង់និយាយអ្វីម្យ៉ាងប៉ុន្តែគាត់មិនអាចហើបមាត់និយាយបានត្រឹមតែងក់ក្បាល

« អ្ហឺម..កូ...ក។ កូន. » លោកស្រីចនខំប្រឹងហើបមកនិយាយប៉ុន្តែនៅតែមិនអាចបានត្រឹមតែសម្រក់ទឹកភ្នែកចុះមកអ្នកបម្រើនិងម៉ែដោះឃើញដូច្នេះសែនអាណិតខ្លោចចិត្តទៅកាន់ចៅហ្វាយរបស់ខ្លួន។មិនគួរណាគាត់មកជួបរឿងបែបនេះឡើយ។ព្រោះគាត់គឺជាមនុស្សល្អ។

« បានហយអ៊ុំស្រីអ៊ុំប្រុសនិងបងយ៉ុនប្រាកដជារកជុងហ្គុកឃើញឆាប់ៗនេះមិនខានឡើយ » ជីមីនព្យាយាមនិយាយលួងលោមទៅកាន់គាត់កុំឲ្យគាត់ពិបាកចិត្តច្រើនណាមួយគាត់កំពុងតែឈឺផង

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now