ភាគទី:41 ជួយយ៉ុនជេផង

511 36 0
                                    

កាត់មកដល់ថ្ងៃស្អែកពួកគេបានរៀបចំតាមផែនការដើម្បីទៅជួយថេយ៉ុងក្នុងក៏មាន យ៉ុនហ្គី ចាងអ៊ិន ស៊ុកជីននិងជុងហ្គុកផងដែល

« យ៉ុនអូនសុំទៅដែល » ជីមីនបានហាមាត់សុំយ៉ុនហ្គីទៅជាមួយដែលតែនាយមិនឲ្យទៅព្រោះទីនោះវាគ្រោះថ្នាក់ណាស់

« មិនបានទេជីមីនទីនោះគ្រោះថ្នាក់ណាស់អូននៅទីនេះជាមួយលោកពូអ្នកមីងទៅបងនិងជួយថេយ៉ុងមកឲ្យបានអូនកុំបារម្ភអីជឿបងណា » យ៉ុនហ្គីព្យាយាមនិយាយលួងលោមអ្នកជាគូដណ្ដឹងឲ្យស្ងប់អារម្មណ៍កុំឲ្យខ្វល់ខ្វាយច្រើនព្រោះតាំងពីឮដំណឹងថាថេយ៉ុងបាត់ខ្លួនមកគេនៅសុខទេព្រោះតែបារម្ភពីមិត្ត

« តែអូនបារម្ភថេយ៍អូនខ្លាចគេត្រូវពួកនោះធ្វើបាបអូន.. » ជីមីន

« បានហើយកូនមីនជឿក្មួយយ៉ុនចុះថេយ៍គេមិនអីទេណា » អ្នកស្រីគីមគាត់និយាយលួងលោមជីមីនកុំឱ្យបារម្ភច្រើនមិនមែនថាគាត់មិនបារម្ភកូនទេប៉ុន្តែគាត់ខំធ្វើចិត្តហើយក៏ជឿទុកចិត្តថាពួកគេថានិងជួយកូនគាត់មកបាន

« មែនហើយស្តាប់តាមបងទៅក្មួយមីនចុះពួកកូនចង់ទៅពេលណាទៅបើពួកវាដឹងថាអ្នកដែលទៅមិិនមែនជាប៉ានោះពួកវាអាចនិង » លោកគីម

« មិនអីទេលោកពូខ្ញុំសន្យានិងជួយថេយ៍មកវិញដោយសុវត្ថិភាព » ចាងអ៊ិន គេនិយាយទាំងមឹងម៉ាត់ទាំងភាពក្លាហានជាកូនប្រុសគេមិនអាចបណ្ដោយឲ្យ ចាង សូហ៊ូធ្វើបាបថេយ៉ុងបានទេមនុស្សគេស្រលាញ់យ៉ាងណាក៏មិនអាចកាត់ចិត្តបានភ្លាមៗដែលគេចង់លុបលាងកំហុសពីមុនដែលគេគិតអាក្រក់ទៅលើគ្រួសារត្រកូលគីមដោយជឿតាមសម្ដីប៉ារបស់ខ្លួនគេវីសនឹងសាងកំហុសមួយដែលមិនអាចលើកលែងឲ្យបានទៅហើយ

« ខ្ញុំថាពួកឆាប់ទៅៗ » ជុងហ្គុក

« ចឹងពួកខ្ញុំទៅហើយលោកពូអ្នកមីង » និយាយរួចពួកគេក៏រៀបដើរចេញទៅ

« យ៉ុនបងត្រូវតែមកវិញដោយសុវត្ថិភាពអូនចាំបងនៅទីនេះទាំងអស់គ្នាផងដែរត្រូវមកវិញដោយសុវត្ថិភាពទាំងអស់គ្នា។ » ជីមីន

« បងដឹងហើយអូនកុំបារម្ភអី..សឺត » យ៉ុនហ្គីនិយាយរួចពួកគេក៏នាំគ្នាដើរចេញទៅដើម្បីទៅអគារចាស់។

ពេទ្យតូចម្ចាស់បេះដូងKde žijí příběhy. Začni objevovat