ភាគទី:15 លោកធ្ងន់ណាស់ងើបចេញទៅ

607 36 6
                                    

បន្ទាប់ពីអាក់អន់ចិត្តជាមួយនឹងថេយ៉ុងហើយនាយក៏រុញរទេះខ្លួនឯងចូលមកក្នុងភូមិគ្រឹះដោយទុកឲ្យថេយ៉ុងរត់តាមនាយរុញរទេះខ្លួនឯងសោះលឿននោះលឿនរកតែគេតាមមិនទាន់

« នែ៎លោកចាំខ្ញុំផងទៅមើលហេតុអីលឿនយ៉ាងនេះ »ថេយ៉ុងរត់តាមនាយផងហៅនាយផងតែអ្នកខាងនោះដូចជាមិនអើពើជាមួយសោះគិតតែពីរុញរទេះទៅតែម្ដង។

« អេកូនជុងមានរឿងអីហ្ហេសបានជាមកដោយខ្លួនឯងបែបនេះ »លោកស្រីចន

« គ្មានអីទេម៉ាក់ខ្ញុំទៅបន្ទប់សិនហើយ »ជុងហ្គុក ថានាយក៏បន្តរុញរទេះទៅបន្ទប់នាយបាត់ទៅ

« អ៊ុំស្រី....ហឹមៗ...ហត់ណាស់លោកអើយអ៊ុំស្រីជុងហ្គុកទៅបន្ទប់ហើយមែនទេ »ថេយ៉ុងសួរទៅលោកស្រីទាំងហត់ត្រហេបត្រហបដកដង្ហើមស្ទើរតែមិនដល់គ្នា

« កូនជុងទៅបន្ទប់បាត់ហើយនេះមានរឿងអីមែនទេក្មួយថេយ៍បានជាមើលទៅដូចជាហត់ណាស់ចឹង »លោកស្រី

« គឺមានរឿងតិចតួចទេអ៊ស្រីចឹងខ្ញសទៅមើលជុងហ្គុកសិនហើយ »ថេយ៉ុង

« ចា៎ទៅចុះក្មួយ »លោកស្រីចន គាត់មើលដំណើរថេយ៍ដើរទៅទាំងឆ្ងល់តើពីនាក់គេនេះកើតអីចេះម្នាក់ទៅឆ្វេងម្នាក់ទៅស្ដាំមើលទៅដូចជាគូស្នេហ៍កំពុងខឹងគ្នាអញ្ចឹងដោយខ្ជិលឆ្ងល់ច្រើនគាត់ក៏ដើរទៅបន្ទប់របស់គាត់បាត់ទៅ

_________
ក្នុងបន្ទប់ជុងហ្គុក

« លោកបើកទ្វារឲ្យខ្ញុំបន្តិចលោកមានឮខ្ញុំហៅទេលោកអានាយមុខទន្សាយបើកទ្វារណាមិនបើកមែនទេបានខ្ញុំមិនមើលលោកទេបើឈឺកុំមកហៅខ្ញុំឲ្យសោះ »ថេយ៉ុង ដោយខឹងគេមិនបើកទ្វារឱ្យគេក៏និយាយបញ្ជោះតែម្ដងនេះខំគោះផងហៅផងនៅតែធ្វើមិនឮទៀតបើជ្រុលជាមិនបើកហើយបើឈឺអីកុំហៅគេឱ្យសោះគួរឲ្យខឹងមែនដោយឈរអ៊ូអស់មួយសន្ទុះគេក៏រៀបចំហ្នឹងដើរទៅបន្ទប់របស់គេវិញតែក៏

..ក្រាក..សំឡេងបើកទ្វារដោយស្នាដៃរបស់ជុងហ្គុកមុននេះថាធ្វើខ្លាំងមិនចង់បើកឱ្យដោយស្ងាត់មិនឮសំឡេងគោះទៀតទើបនាយដាក់ចិត្តថាមកបើកតែម្តង

« ឯងមានការអីជាមួយយើង »ជុងហ្គុក

« អ៎រនេះដាច់ចិត្តបើកហើយមែនទេ »ថេយ៉ុង

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now