ភាគទី:55 ថ្ងៃស្លាប់របស់ឯងមកដល់ហើយ

287 21 0
                                    

*ទីក្រុងសេអ៊ូល
រយៈពេល 6 ខែមកនេះលោកចនបានបញ្ជាឲ្យកូនចៅតាមរកកូនប្រុសរបស់គាត់គ្រប់ទីកន្លែងតែយ៉ាងណាក៏នៅតែមិនបានតម្រុយពីនាយសោះឡើយដូចជាពេលនេះចឹងគាត់បានអង្គុយពិភាក្សាជាមួយនឹងនាយកំលោះយ៉ុនហ្គីដើម្បីរកដំណោះស្រាយតាមស្វែងរកកូនរបស់គាត់បន្តគាត់ជឿជាក់ថាកូនរបស់គាត់នៅមិនទាន់ស្លាប់ទេ

« លោកពូគិតយ៉ាងម៉េចបន្តទៅ » យ៉ុនហ្គីសួរទៅលោកចនដែលអង្គុយគិតរិះរកវិធីដើម្បីស្វែងរកកូនប្រុសខ្លួន

« ពូនៅតែគិតដូចដើមពូជឿថាកូនជុងប្រាដកជាទៅជាប់នៅកន្លែងណាមួយជាមិនខាន » លោកចន

« បើចឹងយើងគួរតែទៅរកនៅកន្លែងណាដែលយើងមិនទាន់បានរកទៅលោកពូ » យ៉ុនហ្គី

« មែនហើយគំនិតក្មួយល្អណាស់ចឹងយើងសម្រាច់តាមនិងចុះថ្ងៃស្អែកនេះយើងចេញដំណើទៅ » លោកចន

« បាទលោកពូ » យ៉ុនហ្គីនិយាយពួកគាត់ក៏បានទៅរៀបចំរបស់ខ្លះៗដើម្បីងាយស្រួសក្នុងការធ្វើអ្វីមួយ

* ភូមិគ្រឹះចាង

« លោកប៉ាគិតធ្វើបែបនេះពិតមែនឬ » សូហ៊ូនេះពីនាក់ពុកកូននេះគិតចង់ធ្វើអីទៀតហើយកុំប្រាប់ណាថាចង់រៀបគម្រារសម្លាប់លោកចនម្នាក់ទៀតឲ្យសោះណាគិតទៅពុកកូនគេនេះមិនទាន់ឃើញក្តាមឈូសមិនស្រក់ទឹកភ្នែកមែនអាក្រក់ទាំងគូរតែម្តង

« មែនហើយប៉ាគិតច្បាស់ហើយថានិងធ្វើបែបនេះព្រោះវាជាឪកាសរបស់យើងទៀតហើយម្តងនេះឯងស្លាប់ទៅតាមកូនឯងហើយចន ឈុនវី » លោកចាង

« ចឹងកូនសុំទៅខាងក្រៅសិនហើយព្រោះមានណាត់ » សូហ៊ូនិយាយរួចនាយក៏ដើរចេញទៅដោយទុកឲ្យលោកចាងតាមមើលដំណើរកូនប្រុសចេញទៅ

« ថ្ងៃស្លាប់របស់ឯងមកដល់ហើយ » លោកចាង

____________
ចាងអ៊ិន-យ៉ុនជេ

« ជេៗបងមកវិញហើយ » ចាងអ៊ិន

« ចាងអ៊ិនលោកមកវិញហើយមែនទេចឹងឆាប់ទៅងូចទឹកទៅនិងបានមកញាំុំបាយ » យ៉ុនជេ

« ជេពេលណាទើបអូនឈប់ហៅបងថាលោកទៀតទៅនេះយើងស្រលាញ់គ្នាយូរហើយណាបងចង់ឮអូនហៅបងថាបងដូចគូរសង្សារគេដទៃ » ចាងអ៊ិនិយាយទាំងទឹកមុខស្រពោនរបៀបមនុស្សអន់ចិត្តនេះពួកគេស្រឡាញ់គ្នាយូរហើយប៉ុន្តែនាយមិនដែលឮរាងតូចហៅខ្លួនថាបងម្តងណាឡើយ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now