ភាគទី:57 គាត់ទៅទីក្រុង

220 23 2
                                    

« អរគុណណាស់ដែលលោកមិនបដិសេធ » ជេននី

« បាទ » ជុងហ្គុកទទួលយកបង្អែមមកកាន់ក្នុងដៃហើយក៏បម្រុងហ្នឹងដើរចេញតែក៏ត្រូវនាងចាប់ដៃនាយជាប់

« អឺ...គឺតើលោកអាចនៅកំដរខ្ញុំបន្តិចបានទេព្រោះថ្ងៃនេះខ្ញុំមានអារម្មណ៍ថាស្មុគស្មាញហើយនិងពិបាកចិត្តចង់មានមនុស្សមកកំដរតើលោកអាចនៅកំដរខ្ញុំបន្តិចបានឬអត់ ? តែបន្តិចក៏បានដែរ » ជេននីនាងនិយាយទាំងសម្លឹងមើលទៅមុខរបស់នាយនាងចង់មានពេលបែបនេះតែពីរនាក់ជុងហ្គុកយូរមកហើយពេលនេះឱកាសក៏បានមកដល់នាងមិនបណ្ដោយឱ្យពេលវេលាបែបនេះកន្លងទៅហួសឡើយ

« គឺ..ខ្ញុំគឺថា.  » ជុងហ្គុកគេមិនដឹងថាត្រូវនិយាយថាយ៉ាងម៉េចនោះទេព្រោះចិត្តនាយមិនចង់នៅជិតនាងឡើយតែបើប្រាប់នាងត្រង់ៗវាដូចជាអាក្រក់ពេកដោយមិនបដិសេធនាងបែបណាក៏សម្រេចចិត្តនៅកំដរមានតែម្ដងទៅ

« ទុកថាខ្ញុំសុំលោកទៅចុះណា ខ្ញុំពិតជាមិនដឹងថាត្រូវរកអ្នកណាដែលអាចឲ្យខ្ញុំនិយាយរឿងក្នុងចិត្តប្រាប់បានក្រៅពីរលោកឡើយ » ជេននី

« បាទមិនអីទេចឹងយើងរកកន្លែងគួរសមអង្គុយនិយាយគ្នាទៅ » ជុងហ្គុក

« ចាស៎ » ជេននី

________________
# ផ្ទះពូមេភូម

« ម៉ែកូនមកពីររៀនវិញហើយ » ហ្គីហ្វាដែលទើបតែមកពីររៀនក៏រត់ចូលមកក្នុងផ្ទះស្រែកហៅអ្នកជាម្តាយ

« ហ្គីហ្វាមកពីរៀនវិញហើយមែនទេអ្នកមីងគាត់ចេញទៅក្រៅមិញនេះឯង » ថេយ៉ុង

« អរ ជំរាបសួរបាទបងថេយ៍ម៉ែគាត់ទៅក្រៅមានការអីមែនទេបង » ហ្គីហ្វា

« គឺគាត់យកបង្អែមទៅឲ្យលោកយាយនៅក្បែរផ្ទះយើងនេះឯង » ថេយ៉ុងនិយាយទៅកាន់ហ្គីហ្វាហើយក៏បន្តរៀបម្ហូបអាហាររបស់ខ្លួនទៀត

« បាទចឹងបងថេយ៍ធ្វើបន្តចុះខ្ញុំសុំទៅងូចទឹកសិនហើយបាទ » ហ្គីហ្វាថារួចគេក៏រត់ឡើងទៅបន្ទប់ដើម្បីសំអាតខ្លួននិងឆាប់បានចុះមកញ៉ាំអាហារីវិញ

« បាទ » ថេយ៉ុង

#យើងកាត់មកមើលជុងហ្គុកនិងជេននីវិញពួកគេទាំងពីរនាក់បន្តអង្គុយនិយាយគ្នាពីនេះពីនោះរហូតពីថ្ងៃត្រង់ដល់ថ្ងៃរសៀលទៅហើយនៅតែមិនទាន់ត្រឡប់ទៅវិញទៀត

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now