ភាគទី:43 យើងស្រលាញ់ឯង

495 34 2
                                    

*ខនដូចាងអ៊ិន
ចាងអ៊ិនបាននាំយ៉ុនជេមកមើលថែនៅឯរខនដូរបស់តាំងពីថ្ងៃមានរឿងនោះមកនាយមិនដែលទៅជាន់ភូមិគ្រឹះចាងឡើយចំណែកប៉ារបស់នាយក៏បានបញ្ជូនមនុស្សឲ្យមកសើបពីគេជារៀងរាល់ពេលខ្លះក៏មានជាហិង្សាផងដែរតែគេមិនដែលតបតសុខចិត្តនៅស្ងៀមឱ្យប៉ារបស់គេធ្វើអ្វីតាមតែគាត់ត្រូវការ

« អឺម..អូយមិចក៏ឈឺក្បាលម្ល៉េះហើយនេះជាកន្លែងណាទៅ » យ៉ុនជេពេលគេបានដឹងខ្លួនវិញហើយបន្ទាប់ពីសន្លប់អស់រយៈពេលជាងយូរបារម្មណ៍ថាឈឺពេញខ្លួន

« ឯងដឹងខ្លួនហើយហេសមានឈឺត្រង់ណាឬអត់ » ចាងអ៊ិន

« លោកមិចក៏ខ្ញុំមកនៅទីនេះទៅវិញចុះបងថេយ៍នោះ » យ៉ុនជេ

« គឺពួកយើងបានទៅជួយគេហើយ។ពេលនេះគេមានសុវត្ថិភាពហើយឯងកុំបារម្ភអីបារម្ភតែខ្លួនឯងវិញទៅ » ចាងអ៊ិន

« ខ្ញុំលែងអីហើយ. » យ៉ុនជេថារួចក៏បម្រូវងើបចេញពីគ្រែតែក៏ត្រូវរាងក្រាសស្រែកឃាត់ខ្លួនទើបតែងើបពីឈឺចង់ទៅណា

« ចង់ទៅណា » ចាងអ៊ិន

« គឺចង់ទៅផ្ទះវិញពេលនេះខ្ញុំបានធូរហើយ » យ៉ុនជេ

« ឯងនៅមិនទាន់ជាស្រួលបួលទេកុំចចេសអីនៅសម្រាកទៅនេះហើយមួយទៀតកុំបារម្ភពីរម៉ែរបស់ឯងអីយើងប្រាប់គាត់រួចហើយពេលឯងជាយើងនិងនាំទៅវិញ » ចាងអ៊ិននិយាយទៅកាន់រាងតូចបើមើលតាមទឹកមុខក៏ដឹងថាបារម្ភពីម្ដាយរបស់ខ្លួនដែរ។ទើបនាយប្រញាប់និយាយប្រាប់កុំឱ្យគេបារម្ភ

« ចុះពេលណាទើបជាទៅខ្ញុំមិនចង់នៅតែមួយកន្លែងទេ » យ៉ុនជេនិយាយទងធ្វើមុខស្អុយកមនុស្សធ្លាប់តែដើរចុះដើរឡើងឲ្យមកដេកនៅស្ងៀមៗនិងគ្រែមួយកន្លែងអ្នកណាចេះនៅតែ

« មិនយូរទេ » ចាងអ៊ិន

« អរ៎ » យ៉ុនជេ

« ហេតុអីក៏យប់នោះងើបមកចោលយើង » ចាងអ៊ិនស្ងាត់ជាយូរនាយក៏ដាច់ចិត្តសួរពីរឿងដែលបានកើតឡើងកាលពីរយប់នោះនាយនិយាយមិនចង់ចេញព្រោះរអៀសចិត្តដោយគិតថាយ៉ុនជេអាចនិងខឹងហើយក៏ស្អប់គេផងដែល

« យប់...យប់ណាទៅខ្ញុំមិនចាំទេលោកចង់និយាយពីអីទៅ » យ៉ុនជេ ធ្វើជាមិនចាំព្រោះគេមិនចង់រំលឹករឿងហ្នឹងទៀតឡើយ។ទុកថាវាកន្លងហួសហើយទៅចុះ។គេសង្ឃឹមថានឹងមិនបានជួបមុខនាយទៀតឡើយប៉ុន្តែពេលនេះបែរជាមកនៅផ្ទះជាមួយគេទៅវិញហើយនៅមុខសួររឿងនោះដល់គេទៀតតើគេសួរធ្វើអ្វីទៅ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now