ភាគទី:46 ប៉ាមិនដែលទុកខ្ញុំជាកូនស្រាប់ហើយ

492 25 6
                                    

@ភូមិគ្រឹះចាង

« កូននិយាយទូរសព្ទជាមួយអ្នកណា » លោកចាង

« គឺ កាង អេណាអតីតគូដណ្ដឹងរបស់អាជុងហ្គុកណាប៉ា » សូហ៊ូ

« កូនស្គាល់នាងម្នាក់និងដែលមែនទេ » លោកចាងសួរទៅកាន់កូនប្រុសព្រោះកូនប្រុសគាត់ទាំងពីរសុទ្ធតែស្គាល់នាងទាំងអស់

« គឺស្គាល់ណាលោកប៉ាស្គាល់ច្បាស់ទៀតផង។ហើយក៏ស៊ីជម្រៅខ្លាំងដែរព្រោះនាងនឹងខ្ញុំពីមុនធ្លាប់ជាសង្សារនឹងគ្នា។ហើយស្រឡាញ់គ្នាខ្លាំងប៉ុន្តែនាងក្បត់ខ្ញុំលួចទៅភ្ជាប់ពាក្យជាមួយនឹង ចន ជុងហ្គុក » សូហ៊ូនិយាយរៀបរាប់ប្រាប់លោកប៉ា។ឲ្យតែនឹកឃើញដល់រឿងហ្នឹងនាយខឹងខ្លាំងណាស់។គេមិនគួរណាចាញ់បោកនាងឡើយ។និយាយរួមទៅគេក៏ស្រឡាញ់នាងមិនចាញ់ជុងហ្គុកប៉ុន្មានដែរថ្នាកថ្នមនាងតាមចិត្តនាងគ្រប់បែបយ៉ាងមិនឱ្យទាល់ចិត្តនាងសូម្បីតែបន្តិចឡើងប៉ុន្តែចុងក្រោយនាងបែរជាលួចក្បត់ខ្លួនទៅវិញបែបនេះហើយទើបធ្វើឱ្យគេខឹងហើយរឹតតែស្អប់ជុងហ្គុកខ្លាំងថែមមួយកំរិតទៀត

« ចុះហេតុអ្វីកូនមិនដែលប្រាប់រឿងនេះឲ្យប៉ាដឹងសោះអញ្ចឹងហើយចុះពេលនេះកូនចង់ធ្វើយ៉ាងម៉េចចំពោះនាងទៀត។ » លោកចាង

« រឿងនេះប៉ាកុំបារម្ភអីកូននឹងធ្វើឲ្យនាងស្គាល់អ្វីដែលហៅថាការឈឺចាប់ដូចដែលនាងធ្លាប់ធ្វើដាក់កូនពេលនេះកូនបានបញ្ជាឱ្យនាងចូលទៅស្និទ្ធស្នាលជាមួយនឹងជុងហ្គុកដើម្បីលួចយកឯកសារសំខាន់របស់ពួកវាយកមកឲ្យយើង » សូហ៊ូ

« កូនរបស់ប៉ាពិតជាឆ្លាតមែនរឿងនេះប៉ាទុកចិត្តលើកូនហើយ » លោកចាង

« បាទលោកប៉ាចុះរឿងកូនប្រុសដ៏សែនល្អរបស់លោកប៉ានោះចង់គិតយ៉ាងម៉េចបន្ត » សូហ៊ូ

« វាមិនមែនជាកូនរបស់ប៉ាទៀតទេបើកាត់ការវាចោលតាំងពីថ្ងៃនោះមកម៉្លេះ » លោកចាង

« នេះលោកប៉ាគិតកាត់ការវាចោលពិតមែន។ចុះបើវាយករឿងសម្ងាត់របស់លោកប៉ាទៅប្រាប់ប៉ូលីសនោះគិតយ៉ាងម៉េចទៅឱ្យកូនកំចាត់វាចោលតែម្ដងទៅល្អទេ។ » សូហ៊ូ

« មិនបាច់ទេរឿងនេះទុកឱ្យប៉ាជាអ្នកចាត់ចែងខ្លួនឯង។កូនធ្វើតែរឿងនោះឲ្យបានល្អទៅ។ » លោកចាងនិយាយតបទៅកូនវិញពេលពួកគេកំពុងតែឈរនិយាយគ្នាក៏ស្រាប់តែឮសំឡេងឡានមួយបើកចូលមកក្នុងភូមិគ្រឹះហើយឡានហ្នឹងគឺជិះឡានរបស់ ចាងអ៊ិននេះឯងថ្ងៃនេះគេបានមកភូមិគ្រឹះចាងដើម្បីប្រមូលរបស់របរនិងសម្ភារៈខ្លះៗរបស់ម៉ាក់គេនៅឯផ្ទះតូចក្រោយភូមិគ្រឹះពួកគាត់ឮបែបនេះក៏នាំគ្នាចេញមកមើលទើបដឹងថាឡានហ្នឹងជិះឡានកូនប្រុសរបស់គាត់ម្នាក់ទៀត

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now