ភាគទី:10 កូនស្រលាញ់ស្រីម្នាក់នោះមែនទេ

722 32 2
                                    

ជុងហ្គុកបន្ទាប់ពីរឮអេណានិយាយបែបនេះហើយគេស្ទើរតែមិនជឿមនុស្សដែលគេស្រឡាញ់ស្មើជីវិតបែរជានិយាយបែបនេះដាក់គេទៅវិញ។គេកុហកចិត្តខ្លាំងណាស់។ហេតុអ្វីក៏នាង។មិនស្រឡាញ់គេឬគេស្រឡាញ់នាងវិញអញ្ចឹង

< មិនអីទេបងយល់ហើយមានអ្នកមកទ្រាំរស់នៅជាមួយមនុស្សពិការនៅអូនគិតបែបនេះត្រូវហើយដែលព្រមផ្ដាច់ពាក្យជាមួយបង >ជុងហ្គុក បើជ្រុលជាស្រឡាញ់គ្នាហើយបានភ្ជាប់ពាក្យជាមួយគ្នាហើយហេតុអ្វីក៏មិននៅជាមួយគ្នា។រហូតដល់ថ្ងៃរៀបការទៅ។គ្រាន់តែនាយជាមនុស្សពិការហ្នឹងវាអាក្រក់ណាស់រឿងចុះពេលដែលនាយដើរបានវិញតើនាងនឹងត្រឡប់មករកនាយវិញទេ

< បើដឹងល្អហើយថ្ងៃក្រោយពេលជួបខ្ញុំធ្វើជាមិនស្គាល់ទៅ >អេណា

< បាទបងយល់ហើយអូននឹងគេទាក់ទងគ្នាយូរហើយមែនទេ >ជុងហ្គុក

< ក៏បែបនឹងក៏ថាបានបងអ៊ិនយើងទៅវិញទៅខ្ញុំមានអារម្មណថាធុញម្ដុំៗនេះណាស់ >អេណា នាងនិយាយទាំងពេបមុខពេបមាត់ដាក់ជុងហ្គុកនឹងថេយ៉ុងពួកគេក៏បណ្ដើរគ្នាចេញទៅវិញបាតទៅ

< នេះមែនទេចរិតគូដណ្ដឹងរបស់លោកមុខមាត់ស្អាតបាតតែចរិតមិនបាច់និយាយដោតលោកចេះស្រឡាញ់ទៅរួច >ថេយ៉ុង គេពិតជាហួសចិត្តនិងចរិតអតីតគូដណ្តឹងនាយណាស់មិនដឹងជាស្រីម៉ាកស្អីទេលោកអើយផ្ដាច់ពាក្យមិនទាន់បានប៉ុន្មានផងបណ្ដើរប្រុសថ្មីទៅបាត់

< បានហើយឯងមិនទាន់ស្គាល់នាងច្បាស់ឯងកុំនិយាយឱ្យនាងបែបនេះ >ជុងហ្គុក ស្រាប់តែមិនពេញចិត្តពេលឮថេយ៉ុងនិយាយអាក្រក់ពីអតីតគូដណ្តឹងខ្លួនបែបនេះថាហើយនាយក៏បង្វែររទេះរុញខ្លួនឯងទៅបាតដោយមិនចាំថេយ៍ឡើយ

< អេនែ៎លោកចាំខ្ញុំផងខ្ញុំនិយាយពិតតើលោកចាំផង >ថេយ៉ុងស្រែកហៅនាយឲ្យឈប់ព្រោះតាមមិនទាន់ទេព្រោះដៃគេមានកាន់អីវ៉ាន់ច្រើនគួរសមដែរ

__________
ភូមិគ្រឹះ ចាង

ឡានស៊េរីទំនើបរបស់ត្រកូលចាងបានបើកសំដៅមកភូមិគ្រឹះយ៉ាងលឿនដូចមានរឿងអ្វីប្រញាប់ណាស់ចូលអ្នកនៅក្នុងឡាននោះក៏គ្មានអ្នកណាក្រៅពី ចាង អ៊ិន នឹងកញ្ញារូបស្រស់អេណានោះទេពេលនេះនាងក៏បានមកភូមិគ្រឹះជាមួយនឹងចាង អ៊ិន ដែលព្រោះនាងទទួចសុំនាយមកដែរ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now