ភាគទី:23 នេះឯងស្រលាញ់គេហើយមែនទេ

518 30 2
                                    

ពេលលោកចននឹងលោកស្រីចននិយាយគ្នាចប់ក៏ឮសំឡេងមួយបានហៅជុងហ្គុក

« បងជុង »អេណានាងបានមកជូនដំណើរជុងហ្គុកដែរនាងរត់មកអោបនាយយ៉ាងណែននៅមុខហ្វូងមនុស្សជាច្រើន

« អេណាលែងបងសិនទៅ »ជុងហ្គុក ប្រាប់ទៅនាងពេលរត់មកអោបគេដោយនាយមិនបានត្រៀមចុះបើកដួលរទេះគិតយ៉ាងម៉េច

« អូនសុំទោលអូនប្រញាប់ពេកខ្លាចមកមិនទាន់មិនបានជូនដំណើរបង »អេណា

« បងអរគុណអូនហើយចុះប៉ាម៉ាក់របស់អូននោះ »ជុងហ្គុក

« ពួកគាត់មិនបានមកទេគាត់ផ្ដាំឱ្យអូនមកជូនដំណើរបងដោយខ្លួនឯងសូមឱ្យបងវះកាត់ឱ្យបានជោគជ័យណាអូននៅចាំបងត្រឡប់មកវិញហើយបងកុំភ្លេចពាក្យសម្ដីដែលអូននិយាយផងសង្ឃឹមថាយើងនឹងបានដូចដើមវិញណាអូននៅតែស្រឡាញ់បងដូចដើមណាជុង »អេណា នាងនិយាយពាក្យប៉ុន្មានឃ្លានេះធ្វើឲ្យជុងហ្គុកភាំងបន្តិចដែររកពាក្យនិយាយមិនចេញបានត្រឹមតែសម្លឹងមើលមុខនាងមើលកែវភ្នែកដល់ភ្លឺថ្លារបស់នាងពោពេញទៅដោយក្តីស្រឡាញ់តែនាយមិនដឹងទេថានាងពូកែសម្ដែងកម្រិតណា

« គឺ..គឺបងអរគុណអូនម្ដងទៀតដែលនៅតែស្រឡាញ់បងដូចដើមបងប្រាកដជាវះកាត់បានជោគជ័យអូនកុំបារម្ភអីហើយពាក្យសម្ដីដែលអូននិយាយទាំងប៉ុន្មានបងមិនភ្លេចនោះទេបងនៅតែចាំ »ជុងហ្គុក តបទៅនាងវិញហាក់មិនស្ទាក់ស្ទើរបន្តិចសោះឡើយ។តើអាចទេដែលនាយនិងត្រឡប់ទៅដូចដើមវិញចុះបើនាយដឹងថានាងមកម្ដងនេះគ្រាន់តែបោកនាយយកផលប្រយោជន៍តែប៉ុណ្ណោះ។តើនាយនឹងគិតយ៉ាងម៉េច

« អូនអរគុណបងណាស់ជុងដែលបងបានផ្ដល់ឱកាសឱ្យអូន »អេណានាងសប្បាយចិត្តពេកក៏បានទៅថើបមាត់ជុងហ្គុកយ៉ាងយូរដោយមិនក្រែងចិត្តម្ចាស់គេសោះថេយ៉ុងដែលឈរមើលពួកគេនោះឃើញហើយក៏មានអារម្មណ៍ថាពិបាកនៅក្នុងខ្លួនមិញនេះទើបតែថើបថ្ពាល់គេសោះឥឡូវឱ្យស្រីនោះមកថើបមាត់នាយទៀតគេក៏ពោលឡើង

« ទៀតហើយអាថេយ៍អើយឯងកើតអារម្មណ៍នឹងទៀតហើយនេះឯងស្រលាញ់គេហើយមែនទេ »ថេយ៉ុងពោលក្នុងចិត្តទាំងពិបាកយល់ថាគេអាចនឹងស្រលាញ់ជុងហ្គុកដែលទេគ្រប់ពេលដែលនាយទៅស្និទ្ធស្នាជាមួយនឹងអតីតគូដណ្ដឹងគេមានអារម្មណ៍ថាថប់ៗពិបាកអារម្មណ៍មួយនេះកំពុងបញ្ជាក់ថាគេហួងហែងនាយ

ពេទ្យតូចម្ចាស់បេះដូងTempat cerita menjadi hidup. Temukan sekarang