ភាគទី:20 ឯងកើតអីហ្អេស

547 31 0
                                    

បន្ទាប់ពីនិយាយគ្នាចប់សព្វគ្រប់អស់ហើយអេណានាងលាជុងហ្គុកត្រឡប់ទៅវិញជុងហ្គុកក៏ចូលមកខាងក្នុងវិញ

« ម៉ាក់មកតាំងពីរពេលណា »ជុងហ្គុក

« ម៉ាក់មកមិញនេះទេចុះក្មួយអេណាមកមានការអីមែនទេកូន »លោកស្រីចន សួរទៅកូនប្រុសព្រោះគាត់មានអារម្មណ៍ថាមិនស្រួលសោះនៅសុខៗនាងក៏ស្រាប់តែត្រឡប់មកវិញហើយមកនិយាយស្និទ្ធស្នាលជាមួយកូនប្រុសរបស់គាត់ទៀត។

« អ៎រគឺអេណានាងចង់មកសុំទោលនៅរឿងកន្លងមកនឹងណាម៉ាក់តែពិននឹងទេ »ជុងហ្គុក

« ចង់សុំទោលនេះម៉ាក់ស្ដាប់ច្រឡំទេដឹងចុះនាងចង់សុំទោលរឿងអ្វីទៅ »លោកស្រីចន

« គឺរឿងដែលនាងសុំផ្តាច់ពាក្យណាម៉ាក់ »ជុងហ្គុក

« ចុះកូនចង់គិតយ៉ាងម៉េចទៀតចង់បន្តឬក៏បញ្ចប់ត្រឹមនេះម៉ាក់មិនបង្ខំកូនទេតែកូនត្រូវគិតឪ្យច្បាស់មុននឹងធ្វើអ្វីមួយកុំឪ្យសោកស្ដាយនៅពេលក្រោយ »លោកស្រីចន និយាយទៅកាន់កូនប្រុសឪ្យយល់ឪ្យច្បាស់កុំបានតែមួយឆាវហើយធ្វើវាទៅតាមអារម្មណ៍តាំងពីរថ្ងៃផ្តាច់ពាក្យនោះមកគាត់មិនសូវជាចូលចិត្តឬទុកចិត្តលើអេណាដូចពីមុននោះទេ

« បាទម៉ាក់កូនយល់ហើយ.មែនហើយម៉ាក់មានឃើញថេយ៉ុងទេម៉ាក់ »ជុងហ្គុក គេភ្លេចទៅថាមិនឃើញថេយ៉ុងតាំងពីអេណាមកដល់ឥឡូវពេលនេះនាងទៅវិញហើយទៅតែមិនឃើញគេទៀត

« ក្មួយថេយ៍នៅក្នុងបន្ទប់កូនគេទៅរៀបចំរបស់របរទុកដាក់ឲ្យកូន។ »លោកស្រីចន

« ចឹងហេសកូនទៅសិនហើយម៉ាក់ »ជុងហ្គុក

« ចា៎កូន »លោកស្រីចនតបទៅកូនទាំងញញឹម

*ក្នុងបន្ទប់

!! ក្រាក !!

« ថេយ៍ »ជុងហ្គុក ហៅថេយ៉ុងដោយសំឡេងស្រទន់ស្រាលព្រោះគេមើលទៅថេយ៉ុងដូចជាភ្លឹកៗៗអារម្មណ៍ដូចជាមិននៅក្នុងខ្លួនសោះតើនេះកំពុងតែគិតទៅដល់ណាហើយ

« ថេយ៍..ថេយ៍..ថេយ៉ុង..គីម ថេយ៉ុង » ម្តងនេះនាយស្រែកមួយទំហឹងតែម្តងភ្លឹកអីក៏ភ្លឹកយ៉ាងនេះហៅចង់បែកបន្ទប់ទៅហើយ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now