ភាគទី:27 មីន យ៉ុនហ្គីមនុស្សចង្រៃ

541 29 2
                                    

បន្ទាប់ពីដើរលេងរួចអស់សក់គ្រប់ហើយពួកគេក៏នាំគ្នាត្រឡប់មកវិញពេលមកដល់ភូមិគ្រឹះមេឃក៏ចាប់ផ្ដើមងងឹតទៅហើយអ្នកស្រីផាកក៏បានឱ្យយ៉ុនហ្គីនៅសម្រាកនៅទីនេះមួយយប់សិន

« នេះមេឃក៏ងងឹតហើយកូនយ៉ុនសម្រាកនៅទីនេះសិនទៅកូនចាំព្រឹកចាំត្រឡប់ទៅវិញ »អ្នកស្រីស៊ូជី

« បាទម៉ាក់ »យ៉ុនហ្គីតបទៅគាត់ទាំងញញឹមតែកុំបាច់មើលមុខរបស់ជីមីនទេគេមិនចង់ឱ្យនាយនៅប៉ុន្មានទេត្រឹមដើរលេងមួយថ្ងៃគេមិនចង់ទៅផងមេឃក៏មិនងងឹតអីដែរអាចទៅផ្ទះវិញបានសោះតែម៉ាក់របស់គេបែរជាឃាត់ឲ្យនៅទីនេះទៅវិញ

« ខ្ញុំថាមេឃមិនងងឹតអីណាស់ណាទេម៉ាក់គេអាចទៅវិញបាន »ជីមីនតបទៅវិញទាំងសម្លក់មុខរាងក្រាស់ដែលកំពុងតែឈរញញឹមឌឺមកកាន់ខ្លួន

« មីននីមិចបាននិយាយបែបនេះដាក់បងហា៎សកូន »អ្នកស្រីស៊ូជីហាក់មិនពេញចិត្តពេលឮកូនប្រុសប្រើសំដីមិនសមរម្យបែបនេះដាក់មនុស្សចាស់

« ក៏កូននិយាយពិតតើម៉ាក់ »ជីមីន

« ខ្ញុំថាមិនអីទេម៉ាក់ខ្ញុំទៅផ្ទះវិញក៏បាន »យ៉ុនហ្គី

« មិនបានទេកូននេះយប់ហើយបើទៅមានគ្រោះថ្នាក់ហ្នឹងគិតយ៉ាងម៉េចកូននៅគេងទីនេះហើយកូនយ៉ុនមីននីក៏ដូចគ្នាកូនអាយុប្អូនបងចឹងត្រូវគោរពបងខ្លះផងមិនមែនប្រើសំដីមិនសមរម្យដាក់បងបែបនឹងទេ »អ្នកស្រីស៊ូជី

« គោរពចុះមុនៗខ្ញុំក៏គោរពគេតែគេដែលឃើញពីតម្លៃរបស់ខ្ញុំឬអត់បើម៉ាក់គិតថាខ្ញុំឈ្លើយប្រើសំដែងមិនសរម្យអញ្ចឹងខ្ញុំក៏មិនដឹងត្រូវនិយាយអ្វីទៀតដែរ។ខ្ញុំឡើងទៅសម្រាកហើយ »ជីមីនថាហើយគេក៏រត់ឡើងទៅបន្ទប់បាត់ទាំងអន់ចិត្តជាមួយនឹងម្ដាយ

« គេប្រហែលជាអន់ចិត្តទៀតហើយមិនអីទេកូនយ៉ុនឡើងទៅសម្រាកចុះម៉ាក់ផ្ញើផង »អ្នកស្រីស៊ូជី

« បាទអ្នកម៉ាក់ »យ៉ុនហ្គី

« សង្ឃឹមថាពួកកូននឹងឆាប់ត្រូវរ៉ូវគ្នាឆាប់ៗនេះចុះ »អ្នកស្រីស៊ូជីនិយាយទាំងដល់ដង្ហើមធំគាត់មិនចង់ឃើញកូនរបស់គាត់ត្រូវឈឺចាប់ទៀតនោះទេពេលនេះយ៉ុនហ្គីគេបានយល់មិនដឹងហើយថាមនុស្សដែលស្រឡាញ់គេពិតប្រាកដគឺមានតែរាងតូចម្នាក់នេះទេទ្រាំជាមួយនឹងគេមករហូតទាំងដឹងថាគេមិនបានស្រឡាញ់គ្នាដូច្នេះហើយគេចង់ប៉ះពៅនៅទង្វើដែលគេធ្លាប់ធ្វើពីមុនមកទៅកាន់រាងតូចវិញ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now