ភាគទី:61 កុំធ្វើអីម៉ាក់យើងណា

205 28 0
                                    

បន្ទាប់ពីនិយាយគ្នារួចល្អហើយរាងក្រាស់ទាំងពីរនាក់ពួកគេក៏បានចេញដំណើរទៅណាគេអាគារចាស់កន្លែងដែលសូហ៊ូចាប់ម៉ាក់គេទៅ

« ពួកគេមកដល់ហើយចៅហ្វាយ » កូនចៅសូហ៊ូបានរត់មកប្រាប់ចៅហ្វាយរបស់ខ្លួនដែលអង្គុយរង់ចាំលោកនិងយ៉ុនហ្គីមកប៉ុន្តែគេមិនដឹងដែរថាអ្នកដែលមកនោះមិនមែនជាលោកចនឡើយតែជាជុងហ្គុកទៅវិញទេស្នាមញញឹមដោយក៏ល្បិចរបស់គេក៏លេចឡើងបន្ទាប់ពីលើកូនចៅនិយាយបែបនេះ។ប៉ុន្តែឃ្លាចុងក្រោយដែលកូនចៅបញ្ចប់ទៅធ្វើឲ្យស្នាមញញឹមរបស់គេត្រូវលុបបាត់ទៅតាមពាក្យសម្ដីនោះដែរ។

« ប៉ុន្តែអ្នកដែលមកនោះមិនមែនជាលោកចនឡើយចៅហ្វាយ។តែគឺជាចនជុងហ្គុកទៅវិញទេទាន » កូនចៅ

« ឯងនិយាយថាម៉េចអម្បាញ់មិញ ចន ជុងហ្គុកស្អីក្រែងថ្ងៃនោះពួកឯងប្រាប់ថាវាងាប់បាត់ហើយតើមិនចឹងចុះហេតុអីឯងនិយាយថាវានៅរស់កុំប្រាប់ណាថាថ្ងៃនោះឯងមិនបានឃើញសាកសពវាដោយផ្ទាល់ » សូហ៊ូនិយាយទាំងខឹងពេលឮកូនចៅប្រាប់មកបែបនេះចឹងមានន័យថាជុងហ្គុកពិតជាមិនបានស្លាប់មែន

« តែថ្ងៃនោះខ្ញុំបានឃើញខ្លួនគេធ្លាក់ចូលទៅក្នុងជ្រោះមែនចៅហ្វាយខ្ញុំមិនបាន ព្រូស.. » និយាយមិនទាន់ចប់ស្រួលបួលផងសូហ៊ូដាល់ពួកគេម្នាក់មួយដៃមើលទៅលើដីតែម្ដង

« ពុទ្ធោអើយពួកអាចង្រៃគ្មានបានការឆាប់ឱ្យពួកវាចូលមក » សូហ៊ូ

« បាទចៅហ្វាយ » កូនចៅ

« ចៅហ្វាយរបស់យើងឱ្យពួកឯងចូលទៅខាងក្នុង » និយាយហើយអ្នកទាំងពីរក៏ដើរទៅតាមពួកគេទៅពេលចូលទៅដល់ក៏ឃើញម៉ាក់របស់ខ្លួនហើយនិងជីមីនកពុងតែត្រូវពួកចងផ្អោកជាប់គ្នា

« អូហូស្មានថាជាអ្នកណាតាមពិតជា ចន ជុងហ្គុកសោះជីវិតឯងថ្លៃមែនស្តាយណាស់ថ្ងៃនោះយើងមិនបានសម្លាប់ឯងផ្ទាល់ដៃ » សូហ៊ូនិយាយទាំងយកកាំភ្លើងទៅភ្ជុងនៅក្បាលរបស់លោកស្រីចនដែលធ្វើឲ្យជុងហ្គុករត់តែបារម្ភមួយតង់ទៀតចំណែកឯយ៉ុនហ្គីវិញគេក៏ដូចជុងហ្គុកដែលបារម្ភពីររាងតូចណាស់មើលទៅលើមុខដូចជាមានស្នាមទះកំផ្លៀង

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now