ភាគទី:42 ជុងជឿពួកគេមែនទេ

496 32 2
                                    

« យ៉ុនជេ » ចាងអ៊ិនគេបានឃើញស្រមោលអ្វីក៏មិនដឹងទើបដើរទៅមើលក៏ឃើញថាជាយ៉ុនជេក៏ប្រញាប់ចូលទៅជួយរាងតូច

« ប៉ាប៉ាមកយកកូនហើយមែនទេកូននឹកប៉ាណាស់ អ្ហឹកៗប៉ាកុំទៅចោលកូនណាកូនខ្លាច » យ៉ុនជេយំអោបចាងអ៊ិនយ៉ាងស្អិតព្រោះគិតថាគឺជាប៉ារបស់ខ្លួន

« កុំខ្លាចអីយើងមកជួយឯងហើយមកចាំនាំឯងចេញពីរទីនេះ » ចាងអ៊ិនថារួចគេក៏លើកបីរាងតូចចេញទៅតែម្តងព្រោះគ្រាប់បែកក៏ជិត្តផ្ទុះហើយយើងក្រឡែកមកមើលខាងជុងហ្គុកឯនេះវិញកំពុងតែឈរចាំចាងអ៊ិនយ៉ាងអន្ទះសារព្រោះបារម្ភខ្លាចថានាយរកយ៉ុនជេមិនឃើញជាពិសេសគឺថេយ៉ុងតែម្តងគេបារម្ភណាស់នៅមិនសុខឡើយ

« ថេយ៍ឈប់ដើរទៅដើរមកតើបានទេយើងវិលមុខហ្នឹងឯងណាស់ » ជុងហ្គុកនាយនិយាយទៅកានថេយ៉ុងព្រោះគេគិតតែពីរដើរទៅដើរមកនាយឡើងវិលមុខទៅហើយ

« មកពីខ្ញុំបារម្ភនិងហើយលោកមើលទៅនេះគេទៅយូរហើយមិនទើបឃើញមកវិញទេមិនឲ្យខ្ញុំដើរទៅដើរមកយ៉ាងម៉េចកើតទៅ » ថេយ៉ុង

« ខ្ញុំថាស្តាប់់តាមអ្នកប្រុសជុងហ្គុកទៅអ្នកប្រុសថេយ៉ុងខ្ញុំជឿថាចៅហ្វាយខ្ញុំនិងជួយអាល្អិតនោះបាន » ជេមីប្រាប់ទៅកានថេយ៉ុងម្នាក់ទៀតគេជឿថាចៅហ្វាយគេនិងចេញមកដោយសុវត្ថិភាពឈរនិយាយគ្នាបានបន្តិចក៏ឃើញចាងអ៊ិនបីយ៉ុនជេចេញមកម្នាក់ៗក៏នាំគ្នាចូលទៅជួយ

« នោះពួកគេមកហើយ » ថេយ៉ុង

« ចៅហ្វាយមកឲ្យគេមកខ្ញុំមកចៅហ្វាយទៅលាងរបួសសិនទៅ » ជេមី

« មិនបាច់ទេឆាប់ទៅភូមិគ្រឹះទៅ » ចាងអ៊ិន

« អេយើងថាឯងទៅភូមិគ្រឹះយើងសិនទៅបើឯងទៅភូមិគ្រឹះឯងពេលនេះប្រាកដជាមានរឿងជាមួយប៉ាឯងជាមិនខាងទេ » ជុងហ្គុក

« ចឹងយើងឆាប់ទៅៗនៅឈរនិយាយគ្នាដល់ណាទៀតមើលយ៉ុនជេទៅគេជិតស្លាប់ហើយ » ថេយ៉ុង

« ឆាប់ទៅតោះ » ពួកគេក៏គ្នាចេញទៅភូមិគ្រឹះចនដើម្បីយករាងតូចយ៉ុនជេទៅព្យាបាលមិនដឹងថាពេលនេះម្ដាយរបស់គេបារម្ភយ៉ាងណាទៅព្រោះបាត់កូនមួយថ្ងៃទៅហើយណាមួយគាត់ក៏ចាស់ទៀត

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now