ភាគទី:32 ចាង សូហ៊ូជាកូនប្រុសម្នាក់ទៀតរបស់យើង

584 34 3
                                    

បន្ទាប់ពីនិយាយគ្នារួចហើយចាងអ៊ិនក៏បានជូនយ៉ុនជេត្រឡប់មកផ្ទះវិញហើយគេក៏ត្រឡប់ទៅភូមិគ្រឹះវិញដូចគ្នាព្រោះលោកចាងបានខលមកប្រាប់ថាមានរឿងសំខានចង់និយាយជាមួយនាយ
_________
ភូមិគ្រឹះចាង

« លោកប៉ាមានរឿងអ្វីសំខាន់និយាយជាមួយខ្ញុំទៅ »ចាងអ៊ិន

« ថ្ងៃនេះយើងមានមនុស្សម្នាក់ចង់នៅនាំឲ្យឯងស្គាល់ »លោកចាង

« អ្នកណាគេទៅ »ចាងអ៊ិន

« ឯងឆាប់ចេញមកសូហ៊ូ »លោកចាងបានហៅគេម្នាក់នោះឲ្យចេញមកហើយក៏បង្ហាញឲ្យឃើញនៅមនុស្សប្រុសម្នាក់មានរាងមាំមួនខ្ពស់សង្ហាមិនចាញ់ចាងអ៊ិនប៉ុន្មានទេ

« គេជាអ្នកណាលោកប៉ា »ចាងអ៊ិនសួរទៅលោកចាងព្រោះបុរសម្នាក់នេះគេមិនដែលឃើញពីមុនមកឡើយចុះហេតុអ្វីសុខៗប៉ារបស់គេក៏ស្រាប់តែបង្ហាញមុខបុរសម្នាក់នេះឡើង

« ចាង សូហ៊ូជាកូនប្រុសម្នាក់ទៀតរបស់យើង »លោកចាងនិយាយយ៉ាងច្បាស់ៗថាបុរសម្នាក់នេះគឺជាកូនរបស់គាត់ម្នាក់ទៀតតើនេះមានរឿងអ្វីកើតឡើងទៅហេតុអ្វីក៏សុខៗលោកចាងស្រាប់តែបង្ហាញថាបុរសម្នាក់នេះគឺជាកូនរបស់គាត់( បញ្ជាក់ទាំងអស់គ្នានៅចាំសាច់រឿងដែលផ្ដើមដំបូងបានអត់ សូហ៊ូនេះហើយដែលបានបញ្ជាកូនចៅឲ្យទៅតាមសម្លាប់ជុងហ្គុកនៅសាច់រឿងដំបូងរបស់យើងនោះអីនាយក៏ជាកូនរបស់លោកចាងម្នាក់ដែលអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាលោកចាងមានកូនប៉ុន្មាននាក់ព្រោះនៅសាច់រឿងដំបូងមិនបានបញ្ជាក់ឡើយថាគាត់មានកូនប៉ុន្មាននាក់ហើយប្រពន្ធរបស់គាត់មានប៉ុន្មាននាក់ហើយថ្ងៃនេះខ្ញុំនឹងមកបញ្ជាក់ឲ្យអ្នកទាំងអស់គ្នាឈប់ឆ្ងល់តាមពិតទៅលោកចាងមិនមែនមានប្រពន្ធតែម្នាក់នោះទេមុននឹងលោកចាងបានជួបជាមួយនឹងម្ដាយរបស់ចាងអ៊ិនគាត់បានមានប្រពន្ធកូនម្ដងរួចទៅហើយប៉ុន្តែប្រពន្ធមុនរបស់គាត់ត្រូវបានស្លាប់ដោយជួបគ្រោះថ្នាក់ចរាចរណ៍រួចបានបន្សល់ទុកកូនប្រុសម្នាក់ៗនោះគឺជា ចាង សូហ៊ូនេះឯងសព្វថ្ងៃនេះនាយមានអាយុ27ឆ្នាំស្មើហ្នឹងជុងហ្គុកដែលគេមានអាយុបងចាងអ៊ិន2ឆ្នាំសព្វថ្ងៃនាយរស់នៅឯបរទេសប៉ុន្តែបានត្រឡប់មកប្រទេសកូរ៉េវិញហើយលោកចាងមិនដែលប្រាប់រឿងនេះឲ្យអ្នកណាដឹងឡើយមានតែគាត់ម្នាក់ប៉ុណ្ណោះដែលដឹងសូម្បីតែម៉ាក់របស់ចាងអ៊ិនក៏គាត់មិនបានដឹងដែរ អញ្ចឹងកុំឱ្យវែងឆ្ងាយច្រើនយើងចូលសាច់រឿងយើងតែម្ដង )

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now