ភាគទី:30 ជុងអូនឈឺណាស់

646 39 5
                                    

បន្ទាប់ពីបាននិយាយគ្នាលេងរួចអស់សព្វគ្រប់ពួកគាត់ក៏នាំគ្នាត្រឡប់មកភូមិគ្រឹះរៀងៗខ្លួនចំណែកថ្ងៃនេះរាងក្រាស់បានណាត់ជាមួយនឹងអតីតគូដណ្ដឹង។គឺកញ្ញារូបស្រស់អេណាដើម្បីទៅញ៉ាំអាហារពេលថ្ងៃត្រង់នៅកន្លែងដែលគេធ្លាប់ទៅពីមុនដោយនាងជាអ្នកទទួចសុំឱ្យរាងក្រាស់ជូននាងដើរលេងខ្លះព្រោះនាងប្រើល្បិចធ្វើជាមិនស្រួលខ្លួនដើម្បីឲ្យនាយមកមើលថែដូចថ្ងៃនេះអញ្ចឹងរាងក្រាស់បានណាត់គេមកញ៉ាំអាហារនៅហាងដែលគេធ្លាប់មកកាលពីមុន

« នេះបងនៅតែដូចដើមជុង »អេណា

« គឺបងតែងតែមកញ៉ាំនៅហាងនេះជាប្រចាំ »ជុងហ្គុក

« ចឹងបងក៏នៅចាំរឿងល្អៗរបស់ពួកយើងដែល »អេណានិយាយទាំងញញឹមព្រោះតែជុងហ្គុកនៅតែស្រលាញ់នាងមិនទាន់ភ្លេចនាងទេ

« បងថាយើងកម្មង់អារហារទៅ »ជុងហ្គុក

« ចា៎ស »អេណា

« អ្នកទាំងពីរត្រូវការកម្មង់អ្វីដែល »បុគ្គលិក

« យកដូចរាល់ដងមកបង »ជុងហ្គុក

« ចា៎សអញ្ចឹងសុំរង់ចាំបន្តិច »បុគ្គលិក

« មើលចុះសូម្បីតែម្ហូបអាហារដែលយើងធ្លាប់ញ៉ាំជាមួយគ្នាពីមុនមកបងក៏នៅតែចាំឲ្យខ្ញុំមិនជឿយ៉ាងម៉េចថាបងមិននៅស្រឡាញ់ខ្ញុំដូចមុន »អេណា នាងគិតក្នុងចិត្តមើលចុះជុងហ្គុកនៅចាំទាំងអស់មិនភ្លេចសោះឡើយ

« ជុងបងមិនខឹងស្អប់អូនទេហ្ហេសដែលអូនទៅស្និតស្នាលជាមួយនិង ចាងអ៊ិន នោះអូនសុំទោលអូនមិនដឹងពិតមែនថាគេជាដៃគូសត្រូវរកសីុរបស់បងព្រោះតែងតែប្រើអំណាចមកគំរាមអូនរហូត »អេណាខំប្រឹងនិយាយធ្វើជាតួកំសត់ដើម្បីឲ្យជុងហ្គុកលង់ស្លុងជឿទៅលើនាងប៉ុន្មានថ្ងៃមកនេះនាងមិនសូវដែលបានទៅជួបនឹងចាងអ៊ិនទេព្រោះរវល់តែយកចិត្តយកថ្លើមជុងហ្គុកដើម្បីឲ្យនាយវិលមកស្រឡាញ់គេវិញតែនាងមិនដឹងទេថាមានមនុស្សកំពុងតែតាមដាននាងគ្រប់ពេលវេលាមិនថានាងនៅទីណានោះទេចាងអ៊ិនបានឲ្យមនុស្សទៅតាមដាននាងព្រោះនាយក៏មិនសូវជាទុកចិត្តនាងប៉ុន្មានដែរ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now