ភាគទី:51 ត្រៀមស្លាប់ហើយឬនៅយាយកញ្ចាស់

423 30 2
                                    

« ហាមប្រកែក » ជុងហ្គុក

« ឆឹស » ថេយ៉ុងរាងក្រាស់ពិតជាខ្នាញ់មែនទែនជាមួយនិងចរឹករបស់ថេយ៉ុងមើលចុះងើបពីឈឺភ្លាមក៏ខ្មូតតែម្តងបើកុំតែឈឺទេកុំអីចាប់អុកនៅនិងហើយ

តុក..តុក..

« បងប្រុសខ្ញុំយកអាហារមកឲ្យ » ហ្គីហ្វា

« ចូលមកអាល្អិត » ជុងហ្គុកឮបែបនេះអាល្អិតក៏បើកទ្វាវចូលមកទាំងក្នុងដៃមានថាស់អាហារមួយ ក្រាក~~

« នេះអាហាររបស់បងខ្ញុំទុកត្រង់នេះ » ហ្គីហ្វា

« បងអរគុណហើយអាល្អិត » ជុងហ្គុក

« ហីយ៉ាខ្ញុំមានឈ្មោះណាបងប្រុសឈ្មោះខ្ញុំហ្គីហ្វាមិនមែនអាល្អិតទេ » ហ្គីហ្វានិយាយទៅជុងហ្គុកវិញតាំងពីរជួបនាយមកនាយហៅគេតែអាល្អិតសោះទាំងដឹងឈ្មោះគេនៅតែហៅចឹងទៀត

« អាៗបងសុំទោសចុះឯងញាំុំអីហើយនៅប៉ាម៉ាក់ឯងទៅណាហើយ » ជុងហ្គុក

« ខ្ញុំនៅទេម៉ែឲ្យយកមកឲ្យបងទាំងពីរសិនបានញាំុំតាមក្រោយពុកហើយម៉ែនៅចំការបងអាចនៅផ្ទះតែពីនាក់បានទេខ្ញុំត្រូវទៅជួយមើលចំការពួកគាត់ » ហ្គីហ្វា

« មិនអីទេបងនៅបានអរគុណហើយហ្គីហ្វា » ជុងហ្គក

« បាទចឹងខ្ញុំទៅសិនហើយ » ហ្គីហ្វានិយាយរួចហ្គីហ្វាក៏ដើរទៅចំការដោយទុកឲ្យជុងហ្គុកនិងថេយ៉ុងនៅមើលផ្ទះឲ្យ

« ថេយ៍ងើបមកញាំុំអីសិនទៅនិងបានមានកំម្លាង់ » ជុងហ្គុក

« លោកខ្ញុំងើបមិនរួចទេ » ថេយ៉ុងពេលនគេឈឺពេញខ្លួអស់ទៅហើយទោះចង់ងើបក៏ងើបមិនរួច

« មកចាំខ្ញុំជួយ » ជុងហ្គុកក៏បានលើកថេយ៉ុងថ្នមៗដើម្បីឲ្យគេបានអង្គុយស្រួល

« អរគុណហើយចុះលោកមានឈឺកន្លែងណាឬអត់ » ថេយ៉ុង

« ខ្ញុំមិនអីទេតែថេយ៍វិញទេមើលចុះរបួសពេញខ្លួនហើយសុំទោសដែលខ្ញុំនាំថេយ៍មកត្រូវគ្រោះថ្នាក់ជាមួយខ្ញុំ » ជុងហ្គុកទាំងឪនមុខចុះគេពិតជាកំសាកមែនដែលមិនអាចការពារថេយ៉ុងបានល្អជាងនេះធ្វើឲ្យគេមកត្រូវគ្រោះថ្នាក់ជាមួយខ្លួនបែបនេះ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now