ភាគទី:8 ខ្ញុំដឹងថាបងមិនបានស្រលាញ់

745 32 2
                                    

បន្ទាប់ពីញ៉ាំអាហាររួចរាល់អស់ហើយលោកផាកក៏បាននិយាយរឿងការងារជាមួយយ៉ុនហ្គីបន្តិចបន្តួចគាត់ក៏បានឲ្យយ៉ុនហ្គីនាំជីមីននឹងថេយ៉ុងទៅដើរលេងព្រោះពួកគេទើបមកពីបរទេសចឹងហើយអាចជាមិនសូវស្គាល់កន្លែងដើរលេងច្រើន យ៉ុនហ្គីពេលឮបែបនេះគេក៏ព្រមព្រោះមានថេយ៉ុងទៅជាមួយដែលតែបើឲ្យទៅតែពីនាក់ជីមីនប្រាកដណាស់ kkគេនឹងនិយាយថារវល់រហូត

< ចឹងថ្ងៃនេះកូនយ៉ុនចាំនាំកូនមីននីនឹងក្មួយថេយ៍ដើរលេងមើលគេមើលឯងនៅទីនេះផងព្រោះពួកគេទើបតែមកពីរបរទេសចឹងគេអាចជាមិនសូវស្គាល់កន្លែងដើរលេងទេ >លោកផាក

< បាទលោកប៉ាចាំខ្ញុំនាំពួកគេទៅចុះ >យ៉ុនហ្គី ឆ្លើយយល់ព្រមយ៉ាងលឿនព្រោះគេចាំពេលនេះយូរហើយពេលដែលបានជួបមនុស្សដែលនាយលួចស្រលាញ់ពេលនេះគេបានជួបហើយនឹងបានដើរលេងជាមួយគ្នាទៀតផងតែនាយមិនដឹងទេថាមានមនុស្សម្នាក់ដែលចាំមើលនាយគ្រប់ពេលទោះដឹងថាតទៅមុខទៀតត្រូវជួបនឹងអ្វីក៏ដោយសុំត្រឹមតែនិយាយយល់ចិត្តគូដណ្ដឹងម្នាក់នេះផង។

< អាចឹងនឹងពួកកូនទៅពេលនេះតែម្តងទៅ >អ្នកស្រីផាក

< បាទ/បាទ >ពួកគេទាំងបីនាក់ឆ្លើយព្រមគ្នា

< ជីមីនឯងទៅអង្គុយជិតបងយ៉ុនទៅយើងអង្គុយនៅខាងក្រោយ >ថេយ៉ុង និយាយប្រាប់ទៅជីមីនឲ្យគេអង្គុយជិតគូដណ្ដឹងចំណែកខ្លួនគឺទៅអង្គុយនៅខាងក្រោយជីមីនពេលឮថេយ៍ប្រាប់បែបនេះគេក៏ងាកទៅមើលមុខយ៉ុនហ្គីព្រោះគេដឹងយ៉ុនហ្គីមិនចង់ឲ្យគេទៅជិតខ្លួនឡើយពេលឃើញមុខយ៉ុនហ្គីដូចជាមិនល្អគេក៏និយាយឡើង

< គឺមិនអីទេថេយ៍ឯងអង្គុយខាងមុខជាមួយបងយ៉ុនចុះចាំយើងអង្គុយខាងក្រោយវិញព្រោះមិនសូវស្រួលទេណាមួយយើងទម្លាប់អង្គុយតែខាងក្រោយ >ជីមីន

< មែនហើយថេយ៍ជីមីនគេមិនដែលអង្គុយខាងមុខទេព្រោះគេមិនទម្លាប់ពេលទៅណាម្តងៗជាមួយបងជីមីនអង្គុយតែខាងក្រោយទេ >យ៉ុនហ្គីប្រញាប់និយាយប្រាប់ទៅថេយ៉ុង

_________
នៅតាមបណ្ដោយផ្លូវ

ស្ថានភាពពេលនេះវាអូលាប់ណាស់សម្រាប់មនុស្សម្នាក់គ្មានអ្នកណានិយាយហាស្ដីជាមួយគេឡើងព្រោះមនុស្សដែលមាននាមជាគូដណ្ដឹងខ្លួនមិនបានជ្រលក់មាត់និយាយជាមួយគេឡើយគេគិតតែពីរសួរនាំថេយ៉ុងពីនេះពីរនោះរហូតដោយមិនខ្វល់ពីគេឡើយ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now