ភាគទី 3 _កូនយើង គីម ថេយ៉ុងនោះអី

879 43 2
                                    

យើងក្រឡែកមកមើលគ្រួសារមហាសេដ្ឋីមួយទៀតដែលជាអ្នកមានបន្ទាប់ពីត្រកូលចននោះគឺជាគ្រួសារត្រកូលគីមគាត់ជាអ្នកមានបន្ទាប់ពីត្រកូលចនហើយគាត់នឹងលោកចនក៏ជាមិត្តនឹងគ្នាផងដែលហើយលោកគីមមានកូនប្រុសចំនួន 2 នាក់ កូនប្រុសច្បងមានឈ្មោះថា គីម សុងជីន ហើយកូនប្រុសពៅមានឈ្មោះថា គីម ថេយ៉ុង គីម សុងជីនមានអាយុ25ឆ្នាំហើយ(សុំបន្ថយអាយុបន្តិចហើយណា😁)បើនិយាយពីរូបរាងគេវិញស្រឡូនស្អាតដូចមនុស្សស្រីទាំងពីរនាក់បងប្អូនអញ្ចឹងសុងជីនបន្តដំណែងពីលោកគីមជាCEOគ្រប់គ្រងក្រុមហ៊ុនខុសអីតែគីមថេយ៉ុងគេស្រលាញ់ការងារជាគ្រូពេទ្យទើបគេសុំលោកគីមទៅរៀននៅបរទេសពេលនេះគេក៏រៀនចប់ត្រឡប់មកវិញបានធ្វើជាគ្រូពេទ្យដូចក្តីស្រមៃរបស់គេមែន គីម ថេយ៉ុង មានអាយុ21ឆ្នាំមុខមាត់ស្អាតរឿងស្រីសូមខ្មាស

ភូមិគ្រឹះគីម

< ថេយ៍កូនមកហើយហ្អេចុះឯរណាបងកូននោះ>លោកស្រីគីម

< បងជីននៅខាងលើម៉ាក់មានការអីមែនទេ>ថេយ៉ុង

< អ៎គឺថ្ងៃនេះម៉ាក់មានការរវល់ទៅមើលកូនមិត្តរបស់ម៉ាក់ដែលជួបគ្រោះថ្នាក់នឹងណាកូនហើយកូនអាចនៅជាមួយបងកូនតែពីនាក់បានមែនទេកូន>លោកស្រីគីមគាត់និយាយព្រោះខ្លាចថាកូនរបស់គាត់នៅមិនកើតព្រោះពួកគេទើបតែមកពីបរទេសខ្លាចថានឹងមានរឿងអ្វី។ពេលពួកគាត់មិននៅ

< មិនអីទេម៉ាក់កូននៅបានម៉ាក់ទៅចុះតែថាកូនមិត្តភក្តិរបស់ម៉ាក់នោះជាអ្នកណាទៅ >ថេយ៉ុងគេសួរព្រោះភ្លេចអស់ហើយណាមួយម៉ាក់របស់គេមានមិត្តភក្កិក៏មិនតិចដែរ។តែអ្នកដែលគេស្ងាត់ស្នាលជាងមានតែមួយតែប៉ុណ្ណោះ។គឺជុងហ្គុកគេធ្លាប់លេងជាមួយគ្នាកាលនៅពីក្មេងៗតាំងពីគេរៀនចប់នៅសកលវិទ្យាល័យមកពូកគេក៏បែកគ្នាហ្នឹងមិនបានជួបនឹងទាក់ទងគ្នាទៀតទេ។

< គឺក្មួយជុងហ្គុកនោះអីកូនមិនចាំទេហ្អេគេបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុនប៉ុន្តែដោយសារម៉ាក់រវល់ចាំទទួលកូនទើបមិនបានទៅមើលគេ។ទៅពេលនេះប៉ានឹងម៉ាក់ចង់ទៅមើលគេ >លោកស្រីគីម

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now