ភាគទី:48 មីនស្តាប់បងសិន

417 30 0
                                    

1ខែក្រោយមក( កាត់ខ្លះទៅ 😁) រយៈពេលមួយខែមកនេះរវាងទំនាក់ទំនងរបស់ជុងហ្គុកនិងថេយ៉ុងក៏កាន់តែស្និតស្នាលនឹងគ្នាជាងមុនរហូតពេលខ្លះគេងឱបគ្នាដូចជាគូសង្សារយ៉ាងអញ្ចឹង។ប៉ុន្តែពួកគេមិនដែលប្រាប់អារម្មណ៍ទាំងនេះទៅកានគ្នានៅឡើយទេព្រោះម្នាក់ៗមាត់រឹងរៀងៗខ្លួនណាមួយរាងក្រាស់គេនៅមិនទាន់បែងចែកថាចិត្តរបស់គេនៅស្រឡាញ់អេណាទៀតឬអត់ ? ប៉ុន្តែរយៈពេលមួយខែមកនេះគេស្ទើរតែភ្លេចនាងទៅហើយទោះនៅផ្ទះជាមួយគ្នាក៏ដោយនាងនៅមិនទាន់ត្រឡប់ទៅផ្ទះនាងវិញនោះទេ។ដោយនៅក្នុងភូមិគ្រឹះចន។រយៈពេលមួយខែហើយ។
*ភូមិគ្រឹះចន

« ជុងមួយរយៈនេះបងដូចជារវល់ដល់ហើយគ្មានពេលឱ្យអូនសោះនេះបងឈប់ស្រលាញ់អូនហើយ។ហ្ហេស » អេណានាងនិយាយទាំងទឹកមុខស្រពោនព្រោះមួយរយៈនេះរាងក្រាស់មិនសូវរវីរវល់ជាមួយនឹងនាងឡើយ។ដោយឱ្យនាងកើតចិត្តខឹងទៅហ្នឹងថេយ៉ុងជាខ្លាំងព្រោះតែឃើញអតីតគូដណ្ដឹងរបស់ខ្លួនទៅយកចិត្តទុកដាក់ជាមួយនឹងអ្នកផ្សេង

« បងរវល់ការងារអូនក៏ឃើញថាមួយរយៈនេះបងគ្មានពេលទំនេរទេបងគិតថាទំនាក់ទំនងរបស់ពួកយើងទាំងពីរបញ្ចប់ត្រឹមនេះចុះណាមួយពួកយើងក៏បានផ្ដាច់ពាក្យជាមួយនឹងគ្នាទៅហើយ » ជុងហ្គុកនិយាយច្បាស់ៗពេលនេះគេលែងមានអារម្មណ៍អ្វីជាមួយនឹងនាងទៀតហើយពីមុនអាចខ្លះថានាយនៅស្រឡាញ់នាងមិនអាចភ្លេចនាងបានព្រោះគេជាស្នេហាដំបូងរបស់ខ្លួន។តែពេលនេះគឺអត់នោះទេសូម្បីតែបន្តិចក៏គ្មានសេះសល់សម្រាប់នាយឡើយហើយម្យ៉ាងវិញទៀតគេក៏មានមនុស្សពិសេសនៅក្បែរខ្លួនហើយ។ចាំលើកទឹកចិត្តចាំផ្ដល់កម្លាំងចិត្តឲ្យគេហើយស្នាមញញឹមរបស់គេគឺជាក្តីសុខរបស់ខ្លួនផងដែរ

« ជុងម៉េចក៏បងនិយាយបែបនេះបងក៏ដឹងថារឿងកន្លងមកខ្ញុំធ្វើព្រោះតែការចាំបាច់ខ្ញុំមិនដែលឈប់ស្រលាញ់បងម្ដងណាទេបងនៅតែជាមនុស្សសំខាន់ក្នុងបេះដូងអូនដដែលម៉េចក៏បងនិយាយបែបនេះ » អេណា

« បានហើយអេណាបងដឹងអស់ហើយអូនគិតថាបងមិនដឹងមែនទេមុននឹងអូនមកទាក់ទងបង។អូនធ្លាប់មានមនុស្សដែលអូនស្រឡាញ់រួចហើយ។ហេតុអ្វីក៏អូននៅតែមកទាក់ទងបងទៀត។ » ជុងហ្គុក អេណាបើកភ្នែកធំៗពេលដែលឮជុងហ្គុកនិយាយបែបនេះនាយដឹងមកពីណាគេមិនដែលយករឿងនេះទៅប្រាប់អ្នកណាឡើយ។ឬមួយក៏នាយឱ្យមនុស្សទៅតាមដានគេ។វាមិនអាចទេ

ពេទ្យតូចម្ចាស់បេះដូងOnde as histórias ganham vida. Descobre agora