ភាគទី:62 កុំគេងយូរពេកជុងហ្គុកខ្ញុំនឹកលោក

324 25 0
                                    

រយៈពេល3ថ្ងៃហើយដែលរាងក្រាស់ជុងហ្គុកនៅមិនទាន់ដឹងខ្លួននៅឡើយទេ

« កូនជុងហា៎ឆាប់ដឹងខ្លួនណាកូនពេលនេះម៉ាក់បានជាដូចដើមវិញហើយម៉ាក់ចាំភ្ញាក់មកហើយឃើញម៉ាក់បាននិយាយជាមួយកូនណាជុងហ្គុក » លោកស្រីចនឈរនិយាយជាមួយនិងកូនប្រុសដែលដេកស្តូកនៅលើគ្រែពេទ្យចំណែកឯលោកចនវិញគាត់ក៏ពិបាកចិត្តមិនចាញ់លោកស្រីចនដែលព្រោះតាំងពីនាយមានគ្រោះថ្នាក់មកគាត់មិនដែលបានគេងគ្រប់គ្រាន់គ្រប់ពេលតែងតែបារម្ភពីរប្រពន្ធហើយនិងកូនជានិច្ច

« បានហើយអូនបងថាអូនគួរតែទៅសម្រាក់សិនទៅនេះសុខភាពអូនក៏មិនទាន់ជាស្រួលបួលដែល » លោកចន

« មែនហើយអ៊ំស្រីទៅសម្រាក់បន្តិចសិនទៅចាំខ្ញុំជាអ្នកនៅមើលថែជុងហ្គុកចុះ » យ៉ុនហ្គីនិយាយទៅកាន់គាត់មើលទៅគាត់ក៏នៅមិនទាន់មានកម្លាំងគ្រប់គ្រាប់ដែល

« តែអ៊ំ » លោកស្រីចនរកនិយាយប្រកែកប៉ុន្តែត្រូវលោកចននិយាយកាត់

« បងថាស្តាប់តាមក្មួយទៅអូន » លោកចន

« ចឹងក៏បានអ៊ំទៅសិនហើយផ្ញើមើលកូនជុងផងណាក្មួយយ៉ុនក្មួយមីន » លោកស្រីចន

« បាទ/បាទអ៊ំស្រី » យ៉ុនមីនឆ្លើយព្រមគ្នាពួកគាត់ឮបែបនេះហើយក៏ញញឹមតបទៅវិញរួចក៏នាំគ្នាចេញទៅបាត់ទៅ

« បងមិនអីទេមែនទេយ៉ុន » ជីមីនដោយឃើញទឹកមុខរបស់រាងក្រាស់ដូចជាមិនសូវស្រួលក៏សួរទៅកាន់នាយភ្លាមតែម្ដង។

« បងមិនអីទេអូនកុំបារម្ភអីចុះអូនវិញមានត្រូវត្រង់ណាឬអត់ » យ៉ុនហ្គី

« អូនមិនអីទេគ្រាន់តែឈឺត្រង់ដៃបន្តិចទេ » ជីមីននិយាយទាំងលើកដៃមកប៉ះកន្លែងដែលឈឺយ៉ុនហ្គីឃើញបែបនេះក៏កើតក្តីបារម្ភមកភ្លាមៗហើយក៏ដើរទៅមើលកន្លែងដែលឈឺនោះថាវាត្រូវខ្លាំងឬអត់

« ឯណាបងបន្តិចមើលឈឺខ្លាំងទេហេតុអីមិនប្រាប់បងបែបនេះដឹងទេទុកយូរវាអាចនិងប៉ះពាល់កាន់តែធ្ងន់ធ្ងរថ្ងៃក្រោយមិនត្រូវធ្វើបែបនេះទេយល់ទេ » យ៉ុនហ្គីនិយាយថាឲ្យជីមីនដែលមិនព្រមប្រាប់គេរបួសខ្លាំងថ្នាក់នេះសុខចិត្តទ្រាំឈឺតែម្នាក់ឯងដោយមិនប្រាប់គេរីឯជីមីនវិញពេលបានឃើញរាងក្រាស់បារម្ភយកចិត្តទុកដាក់មកលើខ្លួនបែបនេះក៏ញញឹមឡើងយ៉ាងមានក្តីសុខគេមិនធ្លាប់ទទួលបានអារម្មណ៍បែបនេះពីមុនមកទេហើយក៏មិនដែលគិតថានាយនិងមកបារម្ភឬក៏មកមើលថែថ្នាក់ថ្នមគេបែបនេះឡើយប៉ុន្តែពេលនេះគេទទួលបានវាហើយគេពិតជាមានក្តីសុខខ្លាំងណាស់ហើយក៏សុំឲ្យវានៅបែបនេះជារាងរហូតទៅផងចុះ

ពេទ្យតូចម្ចាស់បេះដូងDonde viven las historias. Descúbrelo ahora