ភាគទី:31 គឺយើងទេ

583 32 4
                                    

តាំងពីថ្ងៃនោះមកថេយ៉ុងគេមិនដែលបានជួបជុងហ្គុកទៀតទេព្រោះគេនៅខឹងនិងនាយនៅឡើយដែលចោតប្រកាន់គេទាំងដែលគេមិនបានខុសនៅថ្ងៃនេះមន្ទីរពេទ្យមានអ្នកជំងឺច្រើនអញ្ចឹងគេមិនសូវមានពេលទំនេរសូម្បីតែពេលញ៉ាំបាយក៏មិនចង់បានផង

« ថេយ៉ុងហា៎បងថាឯងទៅញាំុំអីសិនទៅប្រយ័ត្នមិនស្រួលខ្លួន »ស៊ូយុនដែលត្រូវជាគ្រូពេទ្យប្រចាំបន្ទប់ជាមួយនឹងរាងតូចដែរបានដើរមកប្រាប់ឲ្យគេទៅញាំុំបាយសិន

« មិនអីទេបងខ្ញុំមិនឃ្លានទេ  »ថេយ៉ុង

« តែយ៉ាងណាក៏ត្រូវតែញ៉ាំខ្លះដែរនេះឯងធ្វើការតាំងពីព្រឹកមកហើយណា »ស៊ូយុន

« អូហូបងយុនខ្ញុំមិនអីពិតមែនមើលចុះរឹងមាំសម្បើមណាស់ »ថេយ៉ុងនិយាយតបទៅនាងវិញទាំងញញឹគួរឱ្យស្រឡាញ់អ្នកណាក៏ដោយឲ្យតែបាននៅក្បែរគេគង់តែងតែសើចសប្បាយអ្នកជំងឺដែលមកព្យាបាលនៅទីនេះតែងតែចូលចិត្តគេគ្រប់គ្នាហើយតែងតែហៅគេថាជាគ្រូពេទ្យតូចស្អាតមន្ទីរពេទ្យនេះទៀតផង

« ច្បាស់ណាខឹងបងទៅមើលមើលអ្នកជំងឺផ្សេងសិន »ស៊ូយុន

« បាទបង »ថេយ៉ុង

*ហាងផ្កា

« អ្នកមីងឲ្យផ្កាដូចដើមមក »ជំនិតលោកចាង

« ចា៎ចាំបន្តិចអ្នកកំលោះ »មីងយូ

« ម៉ែខ្ញុំកន្លែងលោកប៉ាសិនហើយ »យ៉ុនជេ

« ចា៎កូនប្រញាប់មកវិញណា  »មីងយូ

« បាទម៉ែកូនទៅហើយ »យ៉ុនជេ

« នេះអ្នកកំលោះផ្កាបានហើយចា៎ »មីងយូ

« នេះលុយអ្នកមីងខ្ញុំទៅសិនហើយ »ជំនិត

« ចា៎អរគុណអ្នកកំលោះ »មីងយូ

« រួចហើយទាន់ »នាយដែន

« ឆាប់ទៅ »លោកចាង

« បាទទាន់ »នាយដែន

« លោកប៉ាថ្ងៃនេះម៉ែមិនបានមកទេព្រោះនៅហាងមានភ្ញៀវច្រើនណាស់ហើយកូនក៏មកលេងប៉ាមិនបានយូរដែលកូត្រូវប្រញាប់ទៅជួយលក់ម៉ែវិញ »យ៉ុនជេកំពុងតែឈប់និយាយនៅមុខស្លាកឈ្មោះរបស់ប៉ាគេក៏ប្រទះឃើញឡានចំនួន 3 គ្រឿងមកឈប់នៅទីនេះដែលហើយគេក៏ចំណាំបានថាឡាននោះគឺបានឈប់ទិញផ្កានៅហាងរបស់គេ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now