ភាគទី:11 មុខនៅតែដូចទន្សាយដដែល

666 37 4
                                    


« នេះកូនទើបមកពីណាអេណា »អ្នកស្រីកាង

« គឺកូនទើបមកពីរភូមិគ្រឹះចាងណាម៉ាក់សំខានកូនប្រុសត្រកូលនេះក្លាយជាសង្សារនឹងកូនហើយ »អេណា នាងញញឹមយ៉ាងសមចិត្តមនុស្សស្រីស្អាតដូចជានាងមិនខ្វះទេមនុស្សប្រុសស្រឡាញ់ទោះអត់ពីជុងហ្គុកក៏នៅមានមនុស្សប្រុសច្រើទៀតដែលចង់បាននាងដូចជា ចាង អ៊ិនចឹងតែនាងមិនដឹងទេថាគេគ្រាន់តែយកនាងធ្វើជាឧបករណ៍តែប៉ុណ្ណោះ

« ត្រូវតែចឹងហើយកូនស្រីរបស់ម៉ាក់ទាំងស្អាត ទាំងឆ្លាត ទៅពូកែត្រូវតែជួបមនុស្សប្រុសល្អៗចឹងហើយ »អ្នកស្រីកាង

« ចុះលោកប៉ានោះម៉ាក់កូនមិនដែលឃើញគាត់នៅផ្ទះសោះហើយ »អេណា

« ប៉ាឯងគ្មានទៅណាក្រៅផ្ទះត្រកូលចននោះទេ »អ្នកស្រីកាង

យើងក្រឡែកមុខមើលខាងភូមិគ្រឹះចនវិញម្ដងពេលនេះលោកកាងបានមកភូមិគ្រឹះចនមែនគឺគាត់មកសួរសុខទុក្ខជុងហ្គុកហើយនឹងនិយាយរឿងការងារតិចទួច

« ខានជួបគ្នាយូរហើយលោកកាងសុខសប្បាយទេ »លោកចន

« ខ្ញុំធម្មតាទេចុះលោកចននឹងលោកស្រីចនវិញនោះ » លោកកាង

« ខ្ញុំក៏ដូចគ្នាថាអ្នកស្រីកាង សុីននឹងក្មួយអេណានោះសុខសប្បាយទេលោក »លោកស្រីចន

« ពួកគេមិនអីទេលោកស្រីខ្ញុំមកនេះក៏ចង់មកសុំទោលរឿងកូនអេណាផងដែលគេមិនគោរពតាមសន្យាខ្ញុំពិតជាអាម៉ាស់មុខខ្លាំងណាស់ »លោកកាង គាត់ពិតពិបាកនិយាយខ្លាំងណាស់ចំពោះរឿងនេះមិនដឹងត្រូវនិយាយពីខាងណាទៅណាមុនទេហើយគាត់ក៏អាម៉ាស់មុខណាស់ដាក់ស្ទើរតែមិនហ៊ានឈានជើងចូលភូមិមួយគ្រឹះនេះតែម្ដង។គាត់នៅមិនទាន់ដឹងទេថាកូនរបស់គាត់លួចមានទំនាក់ទំនងជាមួយនឹងកូនប្រុសត្រកូល ចាង ដែលជាសត្រូវរបស់លោកចននៅឡើយទេចុះបើគាត់ដឹងនិងមានរឿងអ្វីកើតឡើង

« មិនអីទេរឿងក៏វាកន្លងហួសទៅយូរហើយកុំរំលឹកវាទៀតអីណាមួយវាជាសិទ្ធិរបស់ពួកគេដែលត្រូវសម្រេចចិត្តយើងមិនអាចបង្ខំចិត្តក្មេងៗបានទេ »លោកចន

« ត្រូវហើយបងនិយាយត្រូវយើងមិនអាចបង្ខំចិត្តគេបានទេបើពួកគេមិនស្រឡាញ់គ្នាទោះរៀបការជាមួយគ្នាក៏មិនស្រឡាញ់គ្នាដដែលរៀបការក៏គ្មានប្រយោជន៍ »លោកស្រីចន

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now