ភាគទី:28 ស្វាគមន៍ការវិលត្រឡប់មកវិញ

532 28 2
                                    

*ភូមិគ្រឹះចន
ថ្ងៃនេះលោកស្រីចិនបានរៀបចំកម្មវិធីតូចមួយដើម្បីត្រៀមទទួលកូនប្រុសត្រឡប់មកពីបរទេសវិញរយៈពេលមួយឆ្នាំហើយដែលគេបានធ្វើការវះកាត់ព្យាបាលជើងរបស់នៅឯបរទេសថ្ងៃនេះផងដែរជាថ្ងៃដែលគេត្រូវត្រឡប់មកប្រទេសកូរ៉េវិញ

« អូនរៀបចំរួចហើយមែនទេ »លោកចន

« ចា៎បងរួចហើយ »លោកស្រីចន

« លោកប្រុសអ្នកប្រុសតូចបានមកដលហើយទាន់ »យ៉ុនស៊ូ

« មកហើយហ៎ចឹងបងទៅទទួលកូនសិនហើយអូន »លោកចន

« ចា៎បងទៅចុះ »លោកស្រីចន ប្រាប់ទៅប្តីរួចគាត់ក៏បានមករៀបចំអាហារសម្រាប់ទទួលជុងហ្គុកវិញជាមួយនិងម៉ែដោះម្ហូបអាហារជាច្រើនបានរៀបចំរួចរាល់ជាស្រេចដាក់លើទុកអាហាររង់ចាំតែកូនប្រុសមកដល់នឹងបានបរិភោគជុំគ្នា

« មើលចុះសុទ្ធតែម្ហូបដែលអ្នកប្រុសតូចចូលចិត្តតែម្ដងហើយលោកស្រី »ម៉ែដោះ

« មែនហើយម៉ែដោះ »លោកស្រីចន
បន្ទាប់ពីរៀបចំអាហាររួចរាល់អស់សព្វគ្រប់មួយសន្ទុះក្រោយមកក៏ឮសំឡេងជាន់ហ្វ្រាំងឡាននោះបញ្ជាក់ថាឡាននោះជាឡានរបស់ត្រកូលចនលោកចនបានត្រឡប់មកពីទទួលជុងហ្គុកវិញហើយពេលមកដល់មេឃក៏រាងងងឹតណាស់។ហើយដែល

« ប្រហែលជាអ្នកប្រុសតូចនិងលោកប្រុសធំមកដល់ហើយអ្នកស្រី »ម៉ែដោះ

« អញ្ចឹងយើងឆាប់ទៅមើលទៅម៉ែដោះ »លោកស្រីចនថាហើយអ្នកទាំងពីរក៏នាំគ្នាចេញទៅក្រៅដើម្បីទទួលកូនប្រុស

« អ្នកម៉ាក់នឹកណាស់.សឺត..សឺត »ជុងហ្គុកបានរត់ទៅឱបហើយក៏ថើបម៉ាក់របស់គេពីរបីខ្សឺតដោយការនឹករលឹក

« ម៉ាក់ក៏នឹកកូនដូចគ្នាស្វាគមន៍ការវិលត្រឡប់មកវិញណាកូនសម្លាញ់ »លោកស្រីចន

« បាទម៉ាក់ម៉ែដោះនឹកណាស់ »ជុងហ្គុករត់ទៅឪបម៉ែដោះដែលគេស្រឡាញ់ចាប់ទុកគាត់ដូចជាម្ដាយទីពីរយ៉ាងអញ្ចឹង

« អូហូអ្នកប្រុសតូចរបស់ម៉ែដោះពេលនេះបានដូចដើមវិញហើយអស់គ្រោះអស់ភ័យហើយណា »ម៉ែដោះ

« បាទ »ជុងហ្គុក

« បានហើយអញ្ចឹងយើងនាំគ្នាចូលទៅក្នុងទៅម្ហូបត្រជាក់អស់ហើយ »លោកស្រីចន

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now