ភាគទី:52 កុំប៉ះពាល់គេ

399 28 0
                                    

« នាងចង់ធ្វើអីលោកស្រី » ម៉ែដោះសួរទៅអេណាដែលបម្រុងហ្នឹងចាក់លោកស្រីចន

« គឺ.. គឺខ្ញុំ..ខ្ញុំមកមើលអ៊ុំស្រីថាគាត់យ៉ាងម៉េចទៅហើយ » អេណាឆ្លើយទាំងរដាក់រដុបទៅកានម៉ែដោះអម្បាញ់មិញនេះវាទៅហើយបើសិនជាម៉ែដោះបានដឹងរឿងដែលនាងបានធ្វើនោះវាកាន់តែពិបាកមួយកម្រិតទៀត

« ពេលនេះលោកស្រីមិនអីទេចឹងអ្នកនាងអេណាអាចទៅវិញបានហើយ » ម៉ែដោះ

« ក៏បានទំនេរខ្ញុំនិងមកមើលគាត់ម្តងទៀត » អេណា

« មិនបាច់ក៏បានខ្ញុំអាចមើលថែគាត់បានយ៉ាងល្អ » ម៉ែដោះនិយាយទៅកាននាងវិញគាត់ដឹងថានាងជាអ្នកធ្វើរឿងទាំងអស់នេះតែគាត់ចង់ភស្តុតាងមកបន្ថែមនោះវាងាយស្រួលក្នុងការឃាត់ខ្លួនរបស់នាងប៉ុន្តែពេលនេះគាត់នៅមិនទាន់មានភស្តុតាងអ្វីអាចបញ្ជាក់ច្បាស់លាស់នៅឡើយទេថានាងជាអ្នកធ្វើ 100%

*ភូមិគ្រឹះចាង

« កូនប្រាកដទេថាវាស្លាប់ពិតមែន » លោកចាងសួរទៅសូហ៊ូរឿងដែលគេទៅតាមសម្លាប់ជុងហ្គុកថាវាអាចភ្លាត់ដូចពេលមុនឬអត់ព្រោះការលើកមុនសម្លាប់គេមិនបានសម្រេចប៉ុន្តែលើកនេះវាអាចបានសម្រេចនៅផែនការរបស់គាត់ឬអត់

« ប្រាកដហើយលោកប៉ាព្រោះឡានរបស់វាបានធ្លាក់ចូលទៅក្នុងជ្រោះសូម្បីតែស្រមោលមនុស្សម្នាក់ក៏គ្មានដែរ។ » សូហ៊ូនិយាយទាំងភាពជឿជាក់ថាគេពិតជាបានសម្លាប់ជុងហ្គុកស្លាប់ពិតប្រាកដមែន

« បើបែបហ្នឹងក៏ល្អតទៅមុខទៀតនៅតែឪរបស់វាម្នាក់ទេដែលយើងត្រូវចាត់ការបន្តទៀត » លោកចាង

« ចុះលោកប៉ាចង់ចាប់ការនៅពេលណាបើពេលនេះក៏ល្អឮមកថាប្រពន្ធរបស់វានៅដេកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយទេ » សូហ៊ូ

« កប្រញាប់ពេកអីធ្វើតាមសម្រួលកុំបំបោលនាំតែខូចផែនការជឿប៉ាចុះ » លោកចាង

« បាទលោកប៉ាចឹងកូនសុំលាលោកប៉ាទៅក្រៅសិហហើយ » សូហ៊ូ

« អឺម » លោកចាង សូហ៊ូឮបែបនេះក៏បានឲ្យកូនចៅរៀបចំឡានដើម្បីចេញទៅក្រៅតែមិនដឹងថានាយទៅណាឡើយ

ពេទ្យតូចម្ចាស់បេះដូងHikayelerin yaşadığı yer. Şimdi keşfedin