ភាគទី:25 ចុះលោកដាក់អ្វីក្នុងកែវនោះ

546 27 2
                                    

*ក្នុងក្លិប
ចាង អ៊ិនឲ្យជំនិតរបស់នាយចាប់យ៉ុងជេយកមកក្លិរបស់នាយមិនបានទៅភូមិគ្រឹះទេខ្លាចលោកចាងគាត់សួរដេញដល់ច្រើន

« ចូលទៅ »ជេមី

« បងចាប់ខ្ញុំមកទីនេះធ្វើអីចាប់យកមកលក់មែនទេខ្ញុំមិនទៅទេ..ហឹកក..ហឹកខ្ញុំចង់ទៅផ្ទះវិញលែងខ្ញុំទៅបងប្រុសខ្ញុំត្រូវមើលថែម្តាយចាស់របស់ខ្ញុំទៀតណា »យ៉ុងជេមុនដំបូងមិនសូវភ័យទេតែពេលដល់ក្លិបបែបនេះក៏មានអារម្មណ៍ថាភ័យព្រោះគិតថាពួកគេនឹងយកខ្លួនមកលក់នៅទីនេះ

« នែ៎យើងបាននិយាយទេថានឹងយកឯងមកលក់នោះ »ជេមីក្មេងនេះតាមមិនទាន់មែនមិញនេះនៅធម្មតាសោះពេលមកដល់ក្លិបភ្លាមស្រែកយំតែម្តង

« បើមិនលក់បងនាំខ្ញុំមកទីនេះធ្វើអី »យ៉ុងជេ

« កុំនិយាយច្រើនចូលទៅចៅហ្វាយយើងចាំខាងក្នុង »ជេមីគេក៏នាំយ៉ុងជេទៅបន្ទប់ VIPដែលចាងអ៊ិនកំពុងអង្គុយចាំនៅទីនោះ

តុក...តុក..

« ចូលមក »ចាងអ៊ិន

« ចៅហ្វាយខ្ញុំនាំគេមកហើយ »ជេមី

« ពួកនាងចេញទៅ »ចាងអ៊ិនដេញស្រីៗប៉ុន្មាននាក់នោះចេញ

« ចា៎ »ពួកនាងក៏នាំគ្នាចេញអស់ទៅ

« យ៉ាងម៉េចអាល្អិតមិនខ្លាំងដូចមុននេះទៀតទៅ »ចាងអ៊ិន

« ខ្ញុំគ្រាន់តែជួយមនុស្សខុសដែរ »យ៉ុងជេ នៅតែទន្ទេញពាក្យដដែលៗព្រោះគេធ្វើនេះគឺត្រូវហើយអ្នកទៅឃើញហើយឈរអោបដៃមើលនោះ

« ជួយមនុស្ស...ហិកក..ហិក. »ចាងអ៊ិនអស់សំណើចពេលឮយ៉ុងជេនិយាយបែបនេះក្មេងម្នាក់នេះដូចជាមិនខ្លាចនាយសោះហើយបើមិនឃើញក្តាមឈូសមិនស្រក់ទឹកភ្នែកឡើយលើកទីមួយហើយដែលនាយជូបមនុស្សរឹកខ្លាំងហ៊ានតែសំដីជាមួយនឹងនាយ

« លោកសើចអី »យ៉ុងជេ

« យើងសើចឯងនឹងហើយដែលឯងថាយើងចង់ចាប់ចម្រិតមនុស្សនោះមានអ្វីសំអាងទៅ »ចាងអ៊ិន

« ចុះលោកដាក់អ្វីក្នុងកែវនោះ »យ៉ុងជេ

« ដាក់ស្អីយើងមិនបានដាក់អ្វីទេឯងមើលច្រឡំហើយអាល្អិត »ចាងអ៊ិនញញឹមឌឺទៅកានរាងតូចពេលមុននេះនាយបាននិយាយថានឹងចាការក្មេងម្នាក់នេះឲ្យដឹងដៃម្តងពេលបានជួបបែជាគេមានអារម្មណ៍ថាមិនចង់ធ្វើបាបបែជាចង់ញ៉ោះឲ្យរាងតូចខឹងទៅវិញ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now