ភាគទី:14 ឯងហត់ទេដែលត្រូវមើលថែមនុស្សពិការដូចជាខ្ញុំ

598 34 4
                                    

ភូមិគ្រឹះចន

« បងហត់ដែលទេថ្ងៃនេះ »លោកស្រីចន

« អត់ទេបងមិនអីទេចុះកូនជុងនោះមិនទាន់ចេញមកទេហ្ហេស »លោកចន

« អ៎រគឺនៅទេបងទៅផ្លាស់សំលៀកបំពាក់សិនទៅនឹងអាងបានមកញាំុំអាហារ »លោកស្រីចន

« អឺមចឹងបងទៅហើយ »លោកចនថាហើយគាត់ក៏បានឡើងទៅបន្ទប់បាត់ទៅ បន្តិចក្រោយមកថេយ៉ុងក៏បានរុញជុងហ្គុកចេញមកល្មមថ្ងៃនេះជុងហ្គុកមិនបានទៅក្រុមហ៊ុនទេព្រោះគេត្រូវនៅភូមិគ្រឹះដើម្បីឲ្យថេយ៉ុងជួយម៉ាស្សាជើងឱ្យគេព្រោះគេជិតដល់ថ្ងៃត្រូវវះកាត់

« ក្មួយថេយ៍កូនជុងមកហើយហ៎មកអង្គុយចុះមក »លោកស្រីចន

« បាទម៉ាក់/បាទអ៊ុំស្រី »ថេយ៍នឹងជុងហ្គុកឆ្លើយព្រមគ្នា

« យ៉ាងមិចដែលកូនជើងកូនអាចធ្វើចលនាបានខ្លះៗឬអត់ »លោកស្រីចន

« ជើងកូនបានគ្រាន់បើជាងមុនហើយអាចកម្រើកបានតិចៗដែលហើយម៉ាក់ »ជុងហ្គុក

« បានចឹងក៏ល្អហើយម៉ាក់ក៏អត់បារម្ភខ្លះដែលនេះជិតដល់ពេលដែលកូនត្រូវទៅវះកាត់ហើយ »លោកស្រីចន

« បាទកូនក៏សង្ឃឹមថាវានឹងបានជោគជ័យទៅចុះ »ជុងហ្គុក

« អ៊ុំក៏អរគុណក្មួយថេយ៍ដែលមើលថែជុងហ្គុកយ៉ាងល្អ »លោកស្រីចន

« មិនអីទេអ៊ស្រីវាជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយខ្ញុំមិនត្រូវការគុណស្រៃអ្វីនោះទេ »ថេយ៉ុង គេមិនត្រូវការអ្វីនោះសុំត្រឹមតែនាយអាចដើរបានវិញដូចមុនក៏គេសប្បាយចិត្តដែលគេមានជួយមើលថែនាយឲ្យល្អតែប៉ុណ្ណឹងគេអាចមើលដឹងពីទំហំចិត្តរបស់លោកស្រីចននឹងលោកចនបានថាគាត់ទាំងពីរបារម្ភខ្វល់ខ្វាយគិតពីរនាយគ្រប់ពេលបើនាយអាចដើរបានធម្មតាដូចមុនវិញនោះគាត់ក៏ចិត្តខ្លាំងណាស់ហើយ

« ប៉ាកូនមកល្មមយើងនាំគ្នាញាំុំបាយទៅម៉ែដោះដួសបាយមក »លោស្រីចន

« ចា៎សលោកស្រី »ម៉ែដោះ

ពួកគាត់ក៏បន្តញាំុំអាហារយ៉ាងរីករាយពេលញ៉ាំអាហាររួចថេយ៉ុងក៏បាននាំជុងហ្គុកទៅមើលសួនច្បារនៅខាងក្រោយភូមិគ្រឹះព្រោះនាយរអ៊ូថានៅក្នុងតែបន្ទប់ធុញថប់ទើបគេនាំនាយមកទីនេះតែម្តងទៅ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now