ភាគទី:18 ម៉ាក់កូនខុសដែលទេដែលទៅស្រលាញ់កូនឃាតករនោះ

574 31 2
                                    

ថេយ៉ុងនឹងជីមីនបន្ទាប់ពីនិយាយរឿងក្នុងចិត្តឲ្យគ្នាស្ដាប់រួចអស់ហើយពួកគេក៏នាំគ្នាទៅផ្ទះដោយថេយ៉ុងជាអ្នកជូនជីមីនមកដោយផ្ទាល់ព្រោះគេមិនហ៊ានបណ្ដោយឪ្យគេមកតែម្នាក់ឯងទេពេលនៅក្នុងហាងគេយំខ្លាំងណាស់ស្ទើរតែនឹងសម្លាប់ទៅហើយ

*ភូមិគ្រឹះផាក

« យើងអរគុណឯងហើយថេយ៍ »ជីមីន

« អរគុណស្អីទៅឯងជាមិត្តយើងមានរឿងអីឯងត្រូវតែប្រាប់យើងឮទេមិនត្រូវលាក់ទុកម្នាក់ឯងទេ »ថេយ៉ុង

« យើងដឹងហើយយើងស្រលាញ់ឯងណាស់នាងថេយ៍..ហឹក..ហឹក..យើងសំណាងណាស់ដែលមានឯងជាមិត្តរបស់យើងមិនត្រឹមតែមិត្តទេឯងព្រាបដូចជាបងប្រុសរបស់យើងម្នាក់ចឹង »ជីមីន ទុកថាគេសំណាងក៏ថាបានដែលមានមិត្តល្អៗដូចជាថេយ៉ុងពេលដែលគេមានទុក្ខតែងតែមានថេយ៉ុងនៅក្បែរចាំជួយលួងលោមផ្ដល់កម្លាំងចិត្តឱ្យគេគ្រប់ពេលវេលាគេមិនសុំអ្វីច្រើនទេសុំត្រឹមតែមានថេយ៉ុងជាមិត្តតែម្នាក់ក៏គ្រប់គ្រាន់ហើយពេលខ្លះមានមិត្តច្រើនក៏មិនប្រាកដថាគេស្មោះត្រង់នឹងយើងដែលនៅក្បែរយើងនិយាយដើមគេនៅក្បែរគេនិយាយដើមយើងលួចចាក់យើងពីក្រោយខ្នងដោយមិនដឹងខ្លួនសួរមានមិត្តតិចក៏មិនប្រាថ្នាមានមិត្តច្រើនដែលមិនស្មោះត្រង់និងខ្លួនដែរ។

« យំទៀតហើយឯងនេះយំមួយថ្ងៃហើយមិនឆ្អែតទេអីមើលចុះយំចឹងទៅមុខដូចទារចឹងនាងមីនអើយ »ថេយ៉ុង

« បានហើយកុំមកថាឪ្យយើងមុខឯងក៏មិនស្អាតអីណាស់ណាដែលមើលចុះមុខដូចគូទស្វាចឹង »ជីមីន សើចពេលឃើញនឹកមុខថេយ៍ពេលគេថាមុខដូចស្វា

« នាងមីននីឆ្កួតឯងចាំមើលណាយើងនឹងកាច់កឯងឪ្យស្លាប់ហើយ »ថេយ៉ុង

« អាៗយើងលលេងតើប្រញាប់តែខឹងឯងនេះបានហើយយើងចូលផ្ទះហើយបើកឡានតាមផ្លូវប្រយ័ត្នប្រយែងផងណាបាយៗ »ជីមីន

« យើងដឹងហើយចូលទៅចុះបាយៗ »ថេយ៉ុង និយាយលាគ្នាហើយដេកយ៉ាងក៏បើកឡានចេញទៅភូមិគ្រឹះចនទៅគេរកត្រឡប់ទៅក្រុមហ៊ុនវិញតែជុងហ្គុកខលមកប្រាប់ថានាយបានមកភូមិគ្រឹះមុនហើយចឹងរាងតូចក៏បន្តទៅភូមិមួយគ្រឹះតែម្ដង

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now