ភាគទី:49 នាងចង់ធ្វើស្អីលើកូនប្រុសយើង

429 29 3
                                    

ជីមីននិងយ៉ុនហ្គីបានញាំុំអាហាររួចរាល់ក៏បន្តដើរលេងមួយតង់ទៀតព្រោះរាងតូចរអ៊ូថាអផ្សុកណាមួយគេខាតដើរលេងយូរហើយបែបនេះហើយក៏ពឹងឱ្យយ៉ុនហ្គីជូនខ្លួនទៅតែម្តង

« មីនចង់ទៅណាបន្តទៀតឬអត់ » យ៉ុនហ្គី

« មិនបាច់ទេអូនថាយើងទៅវិញទៅណាមួយវាក៏យប់ណាស់ហើយ » ជីមីនតបទៅរាងក្រាស់វិញគេមិនចង់ទៅណាទៀតទេវាយប់ណាស់ទៅហើយបើនៅយប់ជ្រៅជាង់នេះវាអាចនិងមានគ្រោះថ្នាក់

« ក៏បានបងតាមអូនស្រាប់ហើយ » យ៉ុនហ្គីឮបែបនេះក៏សម្រេចបែបហ្នឹងតែម្ដង

« ចឹងតោះយើង  » ជីមីន

« បាទ » យ៉ុនហ្គីនិយាយរួចពួកគេក៏ឡើងឡានដើម្បីត្រឡប់ទៅផ្ទះវិញ

@ព្រឹកថ្ងៃថ្មី
*ភូមិគ្រឹះចន

« អេកូនជុងថ្ងៃនេះមិនទៅក្រុមហ៊ុនទេហ្ហេសកូន » លោកស្រីចនដោយឃើញកូនប្រុសថ្ងៃនេះនៅផ្ទះក៏រាងចម្លែកធ្លាប់តែរាល់ដងព្រឹកព្រលឹមមិនទាន់បាត់ស្រមោលនាយបាត់តែថ្ងៃបែជានៅផ្ទះទៅវិញ

« គឺថ្ងៃនេះកូនមានការត្រូវចេញទៅក្រៅជាមួយថេយ៉ុងណាម៉ាក់ទើបថ្ងៃឲ្យលីអានមើលការងារជំនួសកូនទៅ » ជុងហ្គុក

« មានអីឬអត់កូនបានជាត្រូវទៅខាងក្រៅទាំងប្រញាប់បែបនេះ » លោកស្រីចន

« គឺអត់មានអីធំដុំទេម៉ាក់គ្រាន់តែនិយាយរឿងផ្ទាល់ខ្លួនប៉ុណ្ណោះ » ជុងហ្គុក

« ម៉ាក់ស្មានតែមានរឿងអីហើយចុះក្មួយថេយ៍វិញនោះម៉េចក៏មិនឃើញចឹង » លោកស្រីចន

« គេនៅខាងលើបន្តិចទៀតប្រហែលជាចុះមកហើយ  » ជុងហ្គុក

« ជុងហ្គុកខ្ញុំរួចហើយអរអ៊ុំស្រី » ថេយ៉ុងដែលទើបតែចុះមកពីបន្ទប់ក៏ស្រែកប្រាប់អ្នកម្ខាងទៀត

« រួចហើយហ្ហេសអញ្ចឹងយើងឆាប់ទៅៗ » ជុងហ្គុកនាយនិយាយរួចក៏បម្រុងហ្នឹងដើរចេញទៅប៉ុន្តែក៏មានសំឡេងមួយមកនិយាយកាត់បង្អកដំណើរពួកគេ។

« ជុងបងទៅណាមែនទេ » អេណាដែលទើបតែមកពីណាក៏មិនដឹងដែលឃើញថារាងក្រាស់បម្រុងនឹងចេញទៅណានាងក៏សួរបំណងចង់សុំនាយទៅជាមួយដែរ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now