បំពេរ​បេះដូង​omega​ Ep2:sugar daddy

5.5K 409 1
                                    

កំលោះ​តូច​ រត់ទៅតាម​មនុស្ស​មាឌធំ​ពីក្រោយ​ ដេីម្បី​សុំ
អនុញ្ញាត​ពីគេទៅ​បន្ទប់​ជួល​វិញ​មួយ​ភ្លែត​ ព្រោះ​ខ្លាច​ថា
យ៉ុងគី​ នឹង​យំ​ក្រោយ​ភ្ញាក់​ឡើង​ពុំឃេីញ​វត្តមាន​របស់​ខ្លួន​
ប៉ុន្តែ​ក៏ដូរ​ចិត្ត​ចង់​ធ្វើ​បាប​ ជុងហ្គុក​ វិញ​ភ្លាម​ៗ​ បន្ទាប់​ពីឃេីញ
មនុស្ស​នៅ​ទីនោះ​ច្រេីន​ ទេីបស្រែក​ហៅគេ​ពីចម្ងាយ៖

«ប្ដី​ឈប់​សិន!អ្ហស​...ច្រឡំ​មាត់​ទៀត​ហេីយ​ ស្មានថានៅទីនេះមានតែ​ខ្ញុំ​ពីរនាក់ប្ដី​ ហិហិ»កំលោះ​តូច​ ធ្វើ​ជាខ្ទប់សេីច
សើច​ហិហិ​ ដូចគ្មានចេតនា​ហៅ​ ជុងហ្គុក​ ថាប្ដី​នៅចំពោះ





មុខ​មនុស្ស​គ្រប់គ្នា​ ទាំង​ដែល​ការពិតជា​គម្រោង​ការ​ ចង់​
បំបាក់​មុខ​មនុស្ស​ប្រុ​ស​កំណាច​សោះ។

«ត្រៀម​ខ្លួន​»កាយ​សង្ហារ​ ខ្ពស់​ស្រឡះ​ គ្រង​ឈុត​គ្រ័ហ្សេរ​
ពណ៌​ខ្មៅ​យ៉ាង​ស្រស់​ស្អាត​ស័ក្ដិសម​ជា​អ្នក​ជំនួញ​គ្រឿង​
ពេជ្រ​ដ៏មាន​ឥទ្ធិពល​ម្នាក់​ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​
ផ្ទាល់​ និង​ ក្រៅ​ប្រទេស​ផងដែរ​ ជា​ពិសេស​គឺនៅ​ ហុងកុង​
តែម្ដង​។

ពីរម៉ាត់​យ៉ាង​ខ្លី​បោះទៅកាន់​ក្មេង​ប្រុស​វ័យ​២២ឆ្នាំ​ ឲ្យ​ត្រៀម​
ខ្លួន​។ មិនដឹងឲ្យត្រៀម​ដេីម្បី​អ្វី​ទេ?ចង់​ចាប់​មកឆុង​ ឫ​ ដេញ
ចេញពី​ភូមិគ្រឹះ​ក៏មិនដឹង​។ ចម្លើយ​នឹង​បង្ហាញ​បន្ទាប់​ពីគេ
មកពី​ពិនិត្យ​ទំនិញ​នៅតាម​សាខា​ គ្រឿង​ពេជ្រ​ជា​​ច្រើន​ក្នុង​ទីក្រុង​សេអ៊ូល​រួច​រាល់​។




Skip...

«រត់​ចេញ​ពី​ភូមិ​គ្រឹះ​ក្នុង​ម៉ោង​ការងារ​មិន​ខ្លាច​ត្រូវ​គេចាប់​បានទេ​ហេស?»ធីងអឺ​ សួរទៅកាន់​អ្នក​ដែល​កំពុង​តែ​បញ្ចុក​បាយ​កូន​ ទាំង​ភ្នែក​នៅឯចុងជេីង​ ព្រោះ​បារម្ភ​ពីរឿង​ការងារ​របស់​គេ​ ខ្លាច​ថាត្រូវ​អ្នក​នៅក្នុង​ភូមិគ្រឹះ​ចាប់​បាន​ នឹង​ត្រូវ​ដេញ​ចេញ​។

«មិនអីទេ​ ខ្ញុំ​អាច​ដោះស្រាយ​បាន​!​ខ្ញុំ​គ្រាន់​តែបារម្ភពីកូន
ណាមួយ​មិន​ចង់​រំខានបងស្រីច្រេី​នជាងនេះ​ បងស្រីហត់
នឿយ​នឹង​ការ​ងារ​ហេីយ​ ត្រូវ​មក​ជួយ​មេីល​កូន​ឲ្យ​ខ្ញុំ​ទៀត​
ខ្ញុំ​ក្រែង​ចិត្ត​ណាស»ចាប់​តាំង​ពី​២ឆ្នាំ​មុនដែលបាន​ជួប​គ្នា​
ធីងអឺ​ ល្អនឹង​ខ្លួន​ណាស់​ នាង​តែងតែ​ជួយ​រំដោះ​ដៃ​ ជួយ​
មេីល​ថែកូន​ជំនួស​ រហូត​ដល់ដាក់​វេន​គ្នា​មេីល​មួយពេល
ម្នាក់​។





បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now