EP56:សុំទោស​លោ​ក​ប៉ា​ក្មេក​

3K 274 6
                                    

«លោក​មាន​បញ្ហា​ខួរក្បាល​មានទេលោក​ប៉ា​ក្មេក​?
ទេីប​មក​ដណ្ដើម​កូនមនុស្ស​​ដែល​លោក​ហៅគេថា​អ្នក​ដទៃ​?»ឮ​សំណួរ​ ជុងហ្គុក​ គាត់​ក៏​ស្ងាត់​បន្តិច​ ហើយ​សញ្ជឹង​គិត​ពី
អ្វី​ដែលគេបាន​និយាយ​ ទេីប​ដាច់​ចិត្ត​សួរ៖
«ថេយ៉ុង​!ក្មេង​ទាំង​បីនេះ​ជា​កូន​របស់​អ្នក​ណា?»
«កូន​ខ្ញុំ​ និង​ ថេយ៍​!»មិន​ឲ្យ​ប្រពន្ធ​ឆ្លើយ​ទាន់​ គេក៏ហា
កាត់​យកតែ​ម្ដង​ ធ្វើ​ឲ្យ​លោកគីម​ គាំង​ស្ដូក​ធ្វើ​អ្វីលែង​ត្រូវ​។
បេីក្មេង​ទាំង​បីនាក់នេះជាកូន​របស់​ពួកគេ​ទាំង​ពីរ​ ប្រាកដ​
ណាស់​ ថេយ៉ុង​ គឺជា...។
«នេះ​មែនទេ​ជា​មូលហេតុ​ដែលកូន​ចាកចេញ​ពី​ផ្ទះ​?»




     លោកគីម​ សួរ​ទៅ​កូន​ប្រុស​ដោយ​អារម្មណ៍​ច្របូក​ច្របល់​ប្រាប់​មិន​ត្រូវ​។ បេី​ក្មេងៗ​ទាំង​បី​នាក់​នេះជាកូន
របស់​ ថេយ៉ុង​ ច្បាស់​ណាស់​កូន​របស់​គាត់​គឺជា​ omega
ដូច​អ្វី​ដែល​គ្រូ​ពេទ្យ​ធ្លាប់​បាន​និយាយ​។ ដំបូង​ឡើយ​គាត់​មិន
ជឿទេ​ ហើយ​ក៏គិតថា​ប្រពន្ធ​មាន​បញ្ហា​សតិ​អារម្មណ៍​ដែល
ជឿលេី​រឿង​ទាំងអស់​នោះ​ ប៉ុន្តែ​ពេលនេះ​គាត់​ជឿ​ហើយ​
បេីមិន​ជឿ​ គាត់​អាចនឹង​បាត់​បង់​កូនប្រុស​ ព្រម​ទាំង​ចៅៗ
ដ៏គួរ​ឲ្យ​ស្រឡាញ់​ទាំង​បីនាក់​នេះ​ជា​រៀងរហូត​ទៅក៏ថាបាន។

     «ប៉ា​ប្រាកដ​ជាគិតថា​ខ្ញុំ​ឆ្កួត​ ប្រសិន​ជា​ខ្ញុំ​ប្រាប់​ប៉ាថា​ ខ្ញុំ​
ជា-»មិន​ឲ្យ​ ថេយ៉ុង​ និយាយ​ពាក្យ​ពេចន៍​ដ៏​សែន​រអាក់
រអួល​ចេញ​មក​ទាន់​ លោកប៉ា​ ក៏កាត់​ភ្លាមៗ​តែម្ដង​។

     «ប៉ាជឿ!»


     «ប៉ា​ជា​ប៉ា​របស់​កូន​ ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូនតាំង
ពី​តូច​រហូត​ដល់​ធំ​ រឿង​អីដែលថាប៉ា​មិន​ជឿកូន?​ មិនដឹង
ពី​អ្វី​ដែលកូនដូច​អ្នក​ដទៃ​ និង​ មិន​ដូច​អ្នក​ដទៃ​នោះ?»អ្នក​
ស្រី​អ៊ុន​ហា​ មក​បន្ថែម​ពី​លើ​ស្វាមី​ពី​អ្វី​ដែល​គាត់​ចង់​និយាយ​
ចេញ​មក​ជា​យូរ​ ប៉ុន្តែ​មិនដែលមាន​ឱកាស​សោះ​ ហើយ​ក៏
ធ្លាប់​គិត​ថា​នឹងបាត់បង់​ឱកាស​រហូត​ក៏មានដែរ។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now