EP38:ស្លាប់​ក៏ល្អ!

3.7K 319 6
                                    

មិន​បង្អង់​យូរ​ ថេយ៉ុង​ ក៏ស្ទុះ​រត់​ទៅតាម​ពី​ក្រោយ​ ប៉ុន្តែ​ ជំហាន​ខ្លីៗ​ស្រាប់​តែ​នឹង​ថ្កល់​ គាំង​លែង​កម្រេីក​បន្ទាប់​ពី​៖

ផាំងងងង​....
«អត់ទេ!!!អ្ហឹក​ៗ​ មិន​ពិត​ទេ...មិន​ពិត​ទេ»កំលោះ​តូច​ ទន់​ជង្គង់​ដួល​ព្រូស​លេី​មាត់​ផ្លូវ​ម្ខាង​ ដែល​នៅ​ផ្លូវ​ម្ខាងទៀត​កំពុង​តែមាន​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ឡាន​កុងតឺន័រ​ និង​ អ្នក​ដំណើរ​ថ្មើរ​ជើង​ដែលបាន​រត់គេច​ពី​ការ​ដេញ​តាម​របស់​
ក្មេង​មុន​នេះ​ ហើយ​ប្រាកដ​ណាស់​ ម្នាក់​នោះ​ គឺ​ជា​ ចន
ជុងហ្គុក​។

     សំឡេង​ចលាចល​បាន​បន្លឺ​ឡើង​ពាសពេញ​ដង​ផ្លូវ​សាធារណៈ​ បន្ទាប់​ពី​ហេតុ​ការណ៍​ដ៏រន្ធត់​នោះកេីត​ឡើង​ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ សំឡេង​ឡាន​សារ៉េ​ន​បាន
ដាស់​អ្នក​ដែល​គេង​លង់លក់​នៅ​ក្នុង​ភូមិគ្រឹះ​ចន​ ឲ្យ​ងេីប
ចេញ​មក​មេីល​ទាំង​ភ័យ​ស្លន់ស្លោ​ ហើយ​ក្នុង​នោះ​ រួមមាន​
អង្គរក្ស​ឈុត​ខ្មៅ​ពីរ​នាក់​ ដ្រាកឃិន​ រួម​ទាំង​មេការ​យ៉ុងសា​។

     «អ្នក​ប្រុស​?​អ្នក​ប្រុស​ថេយ៍​!!!»ជំហាន​វែងៗ​ដែល
ស្ទុះ​រត់​សំដៅ​ទៅ​រក​ដង​ផ្លូវ​ម្ខាងទៀត​ដែល​កំពុង​តែ​មាន
គ្រោះថ្នាក់​កេីតឡេីង​ ក៏ស្រាប់​តែ​ទច់​ដំណើរ​ បោះជំហាន​
ទៅមុខ​លែង​រួច​ក្រោយ​ក្រឡេក​ឃើញ​ ចុងភៅតូច​ សំណព្វ​
ចិត្ត​ចៅហ្វាយ​នាយខ្លួន​ កំពុង​តែ​អង្គុយ​យំ​ លេីកដៃ​ស្បិត​
ទ្រូង​ ហាក់​ដូច​ជា​កំពុង​តែស្ទះ​ដង្ហើម​។

     «អ្ហឹក​...មិនពិត​ទេ​ អ្ហឹក​ មិនមែន​ពូទេ»

     ដ្រាកឃិន​ កេីត​ការ​សង្ស័យ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​ឮ
ប្រយោគ​ចុកឈាម​ចេញ​ពីមាត់​របស់​ ថេយ៉ុង​ ទេីប​បក់
ដៃ​ជា​សញ្ញា​ឲ្យ​មនុស្ស​ក្រោម​បង្គាប់​ទៅ​មេីល​ហេតុការណ៍​
មុន​ ចំណែក​ខ្លួន​នៅ​មេីល​ថែ​ក្មេង​ដែល​កំពុង​តែ​យំ​រហូត​
ស្ទះ​ដង្ហើម​នេះ។

     «សម្រួល​អារម្មណ៍​អ្នក​ប្រុស​ តាំង​ចិត្ត​ឲ្យ​ស្ងប់​ ហេីយ​
ដក​ដង្ហើម​មួយៗណា»ថេយ៉ុង​ ព្យាយាម​ធ្វើ​តាម​គេ​ប្រាប់​
រហូត​បាន​ធូរស្រាល​ ទេីប​ស្ទុះ​ក្រោក​បម្រុងនឹង​រត់ទៅមេីល
ឲ្យ​ច្បាស់​នឹង​ភ្នែក​ថា​ជា​ ជុងហ្គុក​ ឫ​ អ្នក​ផ្សេង​។  ប៉ុន្តែ​ គ្រាន់​
តែ​ងេីប​បាន​បន្តិច​ ជេីង​ទាំង​គូ​ក៏ប្រែ​ជា​ទន់​ដួល​ព្រូស​លេី
ថ្នល់​ជា​លេីក​ទី២។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now